ព័ត៌មានទាន់ហេតុការណ៍បំផុត
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអបអរសាទរ លោក ដូណាល់ ត្រាំ ចំពោះការ ឈ្នះឆ្នោត របស់លោកហើយថែមទាំងបានលើកឡើងកាលពីថ្ងៃពុធថាឥឡូវនេះ លោកចង់ ឈប់ឈ្លោះ ជាមួយនិង សហរដ្ឋអាមេរិក ហើយនឹងហៅត្រឡប់ មកវិញនូវកំហឹង របស់លោកចំពោះ រដ្ឋបាល លោកអូបាម៉ា ដែលលោកធ្លាប់បានរិះគន់កន្លងមក។
លោក Duterte បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែង ការណ៍ទៅកាន់ សហគមជនជាតិ ហ្វីលីពីន ក្នុងអំឡុង ដំណើរទស្សន កិច្ចទៅកាន់ម៉ាឡេស៊ីថា ខ្ញុំត្រូវការ អបអរសាទរដល់ លោក ដូណាល់ ត្រាំ។ យើងទាំងពីរ កំពុងពោលពាក្យ មិនសមរម្យដាក់គ្នា ។ ថ្វីត្បិតតែយើង ជេរប្រទេស ដោយមិនសម ហេតុផលក្តី ។ ខ្ញុំគិតថានឹង ឈប់ពោល ពាក្យដូច្នេះ ហើយដោយ សារតែលោក ត្រាំ ឈ្នះការ បោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ។ ខ្ញុំមិនចង់ ឈ្លោះប្រកែកគ្នា អ្វីទៀតនោះឡើយ ដោយសារ តែលោក ត្រាំ ឈ្នះ ។
លោក Duterte បានឈ្នះ ការបោះឆ្នោតកាល ពីខែឧសភា ដោយសំឡេង ភ្លុកទឹកភ្លុកដី ហើយប្រៀប ធៀបជា មួយនិង លោកត្រាំ ដែលធ្វើឲ្យលោក ខ្លួនឯងផ្ទាល់ បានប្រែក្លាយជា បេក្ខជនមកកាន់ តំណែងប្រធានាធិបតីថ្មីម្នាក់ ដែលស្ថិតក្នុង ការប្រើ យុទ្ធសាស្ត្រក្រៅពីគោលនយោ បាយជាតិ ។
រហូតមកដល់ពេល នេះអ្វីដែលគួរ ឲ្យភ្ញាក់ផ្អើលជាងគេបំផុត របស់លោក ប្រធានាធិបតី Duterte គឺការប្រទុស្តរបស់ លោកប្រឆាំងនិងសហរដ្ឋអាមេរិក ដែល គេបាន សង្កេតឃើញក្នុង អំឡុងពេល នៃការផ្ទុះកំហឹងស្ទើរតែ រៀងរាល់ថ្ងៃលើក្តី បារម្ភរបស់ខ្លួនអំពីការរំលោភ សិទ្ធិមនុស្សក្នុង ពេលដែលលោក Duterte បានធ្វើសង្គ្រាម ប្រឆាំងគ្រឿងញៀន បណ្តាលឲ្យ មនុស្សស្លាប់ជាច្រើនពាន់នាក់ ។
លោក Duterte កាល ពីថ្ងៃពុធបានថ្លែង ប្រាប់ជនជាតិ ហ្វីលីពីន ថាតើលោកចង កំហឹងរដ្ឋាភិបាល ក្រុងវ៉ាស៊ីន តោនរបៀបណា ដោយលើកឡើង ថាអាមេរិកបានគំរាម កាត់ផ្តាច់ជំនួយ ទៀតផង ។ លោកបានបន្តទៀត ថាពួកគេពិភាក្សា គ្នាប្រសិនជា យើងនៅតែជារដ្ឋចំណុះ ។
ទោះជាយ៉ាងណាកាល ពីខែមុនលោក ដូណាល់ ត្រាំបានថ្លែងប្រាប់ Reuters ថាហ្វីលីពីន គឺជាទីតាំង យុទ្ធសាស្ត្រដ៏ សំខាន់បំផុតមួយហើយការ លើកឡើង របស់លោក Duterte អំពីការបណ្តេញ កងទ័ពបរទេសចេញ បានបង្ហាញ ឲ្យឃើញ ពីកង្វះការ គោរពមក លើប្រទេស របស់យើង ។