Sunday, December 29, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖មិនទាន់រៀបគម្រោងយកកូនទី៤

ខេមរៈ សិរីមន្ដ ៖មិនទាន់រៀបគម្រោងយកកូនទី៤

ភ្នំពេញ៖តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល​១៧ឆ្នាំ(២០០៤-២០២១)មកហើយ​ដែលពួកគេ​ទទួលបានចំណងដៃ​កូន៣នាក់(ស្រី២)ក្នុង​នោះ​កូនទី១ប្រុសឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៨ឆ្នាំ,កូនទី២​ស្រី​ឈ្មោះ​ខេមរៈ ស្រ្ដី អាយុ​ជាង៤​ឆ្នាំ និងកូនទី៣ឈ្មោះថុន ខេមរៈមន្ដរាជនីយ អាយុជាង៣ឆ្នាំ។កាលពីថ្ងៃទី២៥ខែកញ្ញា ខេមរៈ សិរីមន្ដ បានធ្វើខួបឲ្យកូនទី៣របស់លោកហើយ​តារាចម្រៀងហង្សមាសរូបនេះ​បានហៅកូន​ស្រី​សំណព្វ​ចិត្តថាជាកូនពៅ ដែល បញ្ជាក់ថាអ្នកចម្រៀងហង្សមាស​រូបនេះគ្មានគម្រោងយក​កូនទី៤ ឬកូនថែមឡើយ។ទោះជាយ៉ាងណាលោកប៊ុនថៃ និង ភរិយា តែងតែបង្ហាញភាព​ផ្អែម​ល្ហែម​ស្នេហ៍មិនចាញ់គូសង្សារយុវវ័យនោះទេហេតុនេះ​ហើយគេជឿរថាតារាវ័យ​៣៦ឆ្នាំរូប​នេះ​អាច នឹង ប្ដូរចិត្តរឿងយកកូននេះជាមិនខាន បើផ្នែកល្ហែមម្លឹងៗនោះ។

  ខេមៈ សិរីមន្ដ ក្លាយទៅជាតួឯករបស់ហ្សមាសបន្ទាប់ពីកំពូលតារាចម្រៀងព្រាបសុវត្ថិ ចាកចេញជាង១ឆ្នាំហើយនៅរយៈ​ពេលចុងក្រោយនេះសិរីមន្ដ ហាក់មានឥទ្ធិពលខ្លាំងៗទៅ​នៅ​ផ​លិ​តកម្មធំនេះព្រោះហង្សមាសបើក​ដៃឲ្យភរិយាលោក​អ្នក​នាងផល្លី ក្លាយទៅ​ជាអ្នកដឹក​នាំសម្ដែង​Mv​បទចម្រៀងរបស់ប្ដី ខណៈដែលលោកខេមរៈ ភារុណ ជាបងប្រុសលោកប៊ុនថៃ  នោះធ្វើជាអ្នកនិពន្ធ​បទចម្រៀង​ផង​និងជាទីប្រឹក្សារបស់លោកសិរីមន្ដ  ផងដែរ។ប៉ុន្ដែរអ្នកជំ​នាញ​សិល្បៈបានលើកឡើង​ថា​ពេល​នេះលោកប៊ុនថៃ នៅតែមិនទាន់ស្នងតំណែងព្រាប សុវត្ថិ នៅហង្សមាសបាននៅឡើយ បើ​ទោះ​ជាលោកបានក្លាយ​ជា​តារាឈាន​មុខគេនៅទ្រនុំ​ដែល​ប្រ​ជុំទៅដោយតារាខ្លាំងៗនេះក្ដី។

   ខេមរៈ សិរីមន្ដ នៅតែមិនទាន់កំណត់ពេលវេលាឡើងឆាក​តន្រ្ដីវិញទេក្រោយផ្អាក​ជាង​៦ខែមកនេះតាំងពីមានតារាហង្ស​មាស​មួយចំនួនបានផ្ទុះកើតកូវីដកាលពីខែមីនាឆ្នាំ២០២១មក ហើយលោកប៊ុនថៃ បានប្រាប់អ្នកយកព័តមានយើងថាលោកមាន​តែ​សុំការអធ្យាស្រ័យពីអ្នក​ដឹក​នាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍ហង្សមាសដែលចង់ឲ្យ​លោកឡើងច្រៀងជារៀងរាល់សប្ដាហ៍តែ​លោក​សុំផ្អាកមួយអន្លើសិន។ដោយឡែកគម្រោងលោកខេម ប៊ុនថៃ ដឹកដៃឱក សុគន្ធកញ្ញា ថតភាពយន្ដភាគ​នៅហង្សមាសជាលើក​ដំបូងនោះក៍មិនទាន់បានចេញជារូបរាងដែរដែលការពន្យាពេលនេះដោយសារតែកូវីដមិនទាន់ស្ងាត់។

     មហាជនរងចាំមើលថាតើលោកខេម ប៊ុនថៃ នឹងតាមយកកូនទី៤ដើម្បីឲ្យតាមស្មើ​លោ​ក​​ខាន់ ជេមស៍ ដែរឬយ៉ាងណា?

RELATED ARTICLES