Sunday, December 29, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ចង់កាន់ដៃប្រុសក្មេង​ដល់​កាន់ឈើច្រត់

សុខ សោម៉ាវត្តី ៖ចង់កាន់ដៃប្រុសក្មេង​ដល់​កាន់ឈើច្រត់

  ភ្នំពេញ៖អ្នកមេម៉ាយកូន១សុខ សោម៉ាវត្តី ដែលកំពុងងប់ស្នេហ៍ប្រុសក្មេងលី វ៉ាហេទ នោះ​ពេ​លនេះ​ទោះជាពួក​គេមិនទាន់​ដឹកដៃគ្នាចូលរោងការមែន តែសោម៉ាវត្តី ចង់ឲ្យស្នេហា១នេះ​គង់វង្ស​រហូ​ត​ចាប់ដៃគ្នាដល់វ័យកាន់ឈើច្រត់​តែម្ដង។តាមរយៈ​ការតាំងចិត្តបែបនេះ​ប្រាកដជា​ធ្វើឲ្យសង្សារ​ក្មេង​​របស់សោម៉ាវត្តី កីឡាករលី វ៉ាហេទ កាន់តែរីករាយជាមិនខានព្រោះថាវត្តី មានជម្រើស​ស្នេហ៍​ច្រើនណាស់ដោយសារតែ​មានមន្រ្ដីធំៗជាច្រើនចាំត្រងស្នេហ៍​នាងតែ​ទី​បំ​ផុតវត្តី​ នៅតែ​ស្មោះស័្មគ្រ​ចំពោះ​កីឡារករបាល់ទាត់រូបសង្ហារនេះតែម្នាក់គត់។

  សុខ សោម៉ាវត្តី ថ្លែងសារថាដើរពីរនាក់តាយាយកាន់តែសុខ ព្រោះដល់ផ្លូវពិបាកមាន​តា​កាន់ដៃយាយ មានតាគ្រាយាយ…។ការប៉ងប្រាថ្នាសូមកុំឲ្យ​សង្សារព្រលែងដៃនាង​កណ្ដា​លផ្លូវរបស់សោម៉ាវត្តី ពេលនេះនៅពេលដែលពិធីការិនីរូបនេះបានដឹក​ដៃសង្សារទៅ​ដើរ​កម្សាន្ដនៅរម្យនីយ៍ដ្ឋានមួយចំនួនកាលពីថ្ងៃទី១៧ខែតុលា ដោយអ្នកទាំង២ថែមទាំងអោប​រឹត​គ្នា​យ៉ាងស្អិត​ល្មូតទៀតផង។

   គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការកាលពីខែវិច្ឆិការឆ្នាំ២០១២ជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលបច្ចុ​ប្បន្ន​ជាស្នងការរងខេត្តរនគិរី តែបានចែកផ្លូវគ្នា​វិញកាលពីឆ្នាំ​២០១៤ ដោយ​បន្សល់ចំណងដៃកូនស្រីម្នាក់ឈោះចាស្មីន អាយុជិត​ជិត៩ឆ្នាំ។ក្រោយធ្លាក់​ខ្លួនមេ​ម៉ា​យជាង៦ឆ្នាំនេះវត្តី ថានាងមិនចង់រៀបការជាលើកទី២នោះទេ​ព្រោះនាងបានឆ្លង​កាត់​ជីវិតអាពា​ហ៍ពិពាហ៍​ម្ដងរួចទៅហើយ។នាងថាកន្លងមកធ្លាប់មានបុរសទាំង​ក្នុងនិងក្រៅស្រុក​ធ្លាប់សុំ​ស្នេ​ហា​ដែរ តែនាងថាជីវិតគូរមិន​មែន​ជារឿងងាយស្រួលឡើយ ព្រោះនាងនិងអតីតប្ដី​ធ្លាប់​​ស្រ​លាញ់គ្នាដល់​ទៅ៥ឆ្នាំទើបរៀបការ ហើយទីបំផុតនៅតែបែក​គ្នាអីចឹង​នាងត្រូវ​តែប្រុង​ប្រយ័ត្ន​ក្នុងការជ្រើសគូស្នេហ៍ថ្មី។ទោះជាយ៉ាងណានាងថាមិនដែលរំភើបរឿងមានអ្នកធំ កូន​អ្នកធំ​តា​ម​ស្រ​លា​ញ់​នោះទេ ហើយបើនាងចង់បានតំណែងជំទាវ នាងចាំបាច់លែងប្ដីធ្វើអី ព្រោះ​ពេល​នេះប្ដីចាស់នាងក៍មានតំណែងធំដែរ…។

  គេចាំមើលថាតើសុខ សោម៉ាវត្តី អាចនឹងសម្រេចក្ដីស្រម៉ៃក្នុងការចាប់ដៃជា​មួយលោក​វ៉ាហេទ ស្រលាញ់គ្នាដល់ចាស់កោង​ខ្ន​ងឬរហូតក្លាយ​ទៅជាតាយាយបានដូចបំណងដែរឬទេ​ព្រោះថា​ពេលនេះ​ទោះជានាងនិងវ៉ាហេទ ក្លាយទៅជា​ដូចប្ដីប្រពន្ធទៅ​ហើយក្ដី ប៉ុន្ដែ​តាមព័ត​មាន​ថាមន្រ្ដីធំផ្កាយ២​ម្នាក់នៅតែតាមស្ទួចបេះដូងនាង៕

RELATED ARTICLES