Saturday, September 21, 2024
Homeតារាខ្មែរលោកលោកអែន ឌី ៖យំអោបរឹតសឿ សុធារ៉ា

លោកលោកអែន ឌី ៖យំអោបរឹតសឿ សុធារ៉ា

 ភ្នំពេញ៖លោកអែន ឌី បានបង្ហូរទឹកភ្នែកទួញសោកយំអោបអ្នកនាងសឿ សុធារ៉ា ពេញដើមទ្រួង​តែម្ដងដែលមើល​ទៅអ្នក​ទាំង​ពីរពិតជាយល់ចិត្តគ្នាខ្លាំងណាស់។យ៉ាងណាភាពចិត្ត១ថ្លើម១របស់លោកអែន ឌី-សឿ សុធារ៉ា នេះកើត​មានជា​ថ្មីក្រោយ​ពី​អតី​តតារាហង្សមាសបាន​ច្រៀង​Cover បទ”ស្នាមស្នេហ៍សមុទ្ររាម”ហើយពួកគេបានថតMV​រួមគ្នានិងបញ្ចូលអារម្មណ៍ស្លុងទៅ​តាម​អត្ថន័យបទចម្រៀងដែលជាសំនៀងដើមរបស់ឱក សុគន្ធកញ្ញា ។

  លោកអែន ឌី ថាលោកស្រលាញ់បទនេះទើបច្រៀងCoverនិង​ផលិតជាMVឡើង​។ចំ​ពោះ​ការជ្រើសដៃគូសម្ដែងជា​អ្នកនាង​សឿ​ សុធារ៉ា នោះត្រូវបានលោកប្រាប់ថា​នេះមិនមែនជា​លើកទី១នោះទេព្រោះថាលោកនិងសុធារ៉ា ជាមិត្តភក្ដិដែលរាប់អាន​គ្នាជា​ច្រើន​ឆ្នាំ​មកហើយ ខណៈដែលពេលនេះសុធារ៉ា វិលមកសម្ដែងសិល្បៈសារជាថ្មីក្រោយពី​ផ្អាក​ជា​ច្រើន​ឆ្នាំនោះ​លោក​ក៍​បានអញ្ជើញនាងមកថតបទនេះទុកជាអនុស្សាវរីយ៍តែម្ដងទៅ។

តាមរយៈបទ”ស្នាមស្នេហ៍ សមុទ្ររាម”នេះគេឃើញលោកអែន ឌី និងអ្នកនាងសឿ សុធារ៉ា អោបរឹតគ្នាហាក់​ដូចជាគូស្នេហ៍​គឺលើស​ពីការសម្ដែងMV។តែលោកអែន ឌី ថាកន្លង​មកលោកនិងសុធារ៉ា ធ្លាប់ថតរូបជាមួយ​គ្នាជាច្រើនលើក​ច្រើនសារ​មក​ហើយ ហេតុនេះគ្មាន​អារម្មណ៍​ផ្ដែសផ្ដាស​នោះទេ ព្រោះការងារសិល្បៈពេលថតចប់មានតែរាប់អាន​គ្នាជាមិត្ត​ភក្ដិ​ឬបង​ប្អូន​ប៉ុណ្ណោះ។

  លោកអែន ឌី បច្ចុប្បន្នជាតារាចម្រៀងឯករាជ្យដែលផលិតបទចម្រៀង​ដោយខ្លួនឯង​ហើយ​គេច្រើនតែឃើញលោកច្រៀង​និង​ផលិតMV​តាមរយៈការCoverបទមរតកដើម​ឡើង​វិញ​ដោយធ្វើភ្លេងថ្មី ប៉ុន្ដែរក្សារប៉ារ៉ូលនៅដដែល។មុនផ្ទុះកូវីដលោកអែន ឌី ច្រើនតែចេញទៅ​ច្រៀង​​​សម្ដែងនៅបរទេសជាញឹកញាប់ តែដោយសារកូវីដមិនទាន់ស្ងាត់លោកមិន​ទាន់​មាន​គម្រោង​ចេញ​ទៅ​ច្រៀងសម្ដែងនៅបរទេសសារជាថ្មីទៀតឡើយ។ម្ចាស់បទ”នឹកបង៥០%ផង”រូបនេះត្រូវបានគេចាត់​ទុកថាលោកជាតារា​ប្រុស​ដែលមានសំណាងជាងគេព្រោះតែស្រីស្អាតៗនៅក្នុងពិភពសិល្បៈច្រើនតែជាដៃគូថតរូបយ៉ាងស្អិតល្មូតជាមួយលោកអែន ឌី ហើយពួកគេ​មិន​ដែល​បារម្ភ​ខ្លាចលោកកេងចំណេញលើរាយកាយឡើយព្រោះ​ថាសកម្មភាពទាំងនោះជា​លក្ខណៈ​សិល្បៈ។លោកអែន ឌី ថាលោកស្រលាញ់ខ្លាំងណាស់ចំពោះការថតរូបបែប​សិល្បៈ ហើយនៅពេលស្ងាត់កូវីដ ខាងមុខនេះ​លោកនឹង​បង្ហាញStyleថ្មីៗឡើងវិញ៕

RELATED ARTICLES