Saturday, September 21, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ចេញពីហង្សមាសចូលGalaxyទៅរួចទេ ?

ខេមរៈ សិរីមន្ដ ៖ចេញពីហង្សមាសចូលGalaxyទៅរួចទេ ?

ភ្នំពេញ៖ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុកនិងTik Tok មានការលើកឡើងថាតារា​ចម្រៀ​ង​​ល្បី​​របស់ហង្ស​មាស​លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ កំពុងត្រៀមខ្លួនចាកចេញពី​ផ​លិ​តកម្មធំ​នេះទៅចូលរួមជាមួយផលិតកម្មGalaxy ដែលដំណឹងនេះប្រាកដជាធ្វើឲ្យ​Fan​របស់​លោកប៊ុនថៃ មានការច្របូលច្របល់ខ្លាំង ហើយចង់ដឹងថាលោកសិរីមន្ដ ពិត​ជាចង់ស្ពាយ​បង្វេ​ច​ចេញពីហង្សមាសដូចលោកព្រាប សុវត្ថិ ដែរឬយ៉ាងណា?

 លោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់ខេមរៈ សិរីមន្ដ បានប្រាប់តាមទូរស័ព្ទថ្ងៃ​ទី២២ខែតុលា យ៉ាងខ្លីថា​លោក​​មិន​បាន​ដឹងរឿងរ៉ាវទាំងនោះទេ ហេតុនេះហើយមិនចង់ធ្វើ​អ​ត្ថាធិប្បាយ​ឡើយ​ព្រោះ​ខ្លាចខុស។លោកភារុណ ដែលជា​អ្នកនិពន្ធ​បទ​ច​ម្រៀង​,ជំនួយការ និង​ជាទី​ប្រឹក្សារ​របស់​លោកសិរីមន្ដ នោះ បញ្ជាក់ថា”អូ!រឿងហ្នឹងខ្ញុំអត់បានដឹងទេ !និយាយទៅ​ដល់​ពេល​អត់​បាន​ដឹងអីចឹងខ្ញុំមិនអាចនិយាយបានទេព្រោះខ្លាចនិយាយទៅខុស”។

ថ្វីត្បិតតែលោកខេមរៈ សិរីមន្ដ ថាមិនបានឃើញព័តមានដែលថាលោកខេមរៈ សិរី​មន្ដ ចង់ចេញពីហង្សមាសចូលទៅGalaxyនោះក្ដី តែលោកក៍មិនប្រកែកចំពោះ​ព័តមានទាំង​នោះ​ដែរគ្រាន់តែថាមិនដឹង​ ហើយអ្វីដែលចម្លែកនោះ​នៅពេលសួរ​ថាតើ​ពេល​នេះលោកសិរីមន្ដ  នៅតែជាតារា​ហង្ស​មាស ឬយ៉ាងណានោះលោកភារុណ ក៍ថាមិនអាចនិយាយបាន​ទេ។ដោយ​ឡែក​លោក​យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មGalaxy នោះបានទទួលស្គាល់ថា​លោកក៍​បាន​ឃើញ​ដំណឹងថាលោកខេមរៈ សិ​រី​មន្ដ ត្រៀមចូលGalaxyនោះនៅ​លើបណ្ដាញ​សង្គមដែរ។​ប៉ុន្ដែ​លោ​ក​បានចាត់ទុកថានោះគ្រាន់តែជាពាក្យចរចាមអារ៉ាមទៅវិញ។

          លោកយឹម តាស្រង់ អះអាងថា”ខ្ញុំបានឃើញគេផ្សព្វផ្សាយនៅ​លើបណ្ដាញសង្គមចឹង​មែន តែនោះគ្រាន់តែជាពាក្យ​ចរ​ចា​មអា​រ៉ាមតែប៉ុណ្ណោះ។ប៉ុន្ដែជាធម្មតាទេ យើងតែងតែចង់​បាន​ធនធាន​មនុស្សល្អៗដើម្បីចូលរួមជាមួយយើង​អីចឹងហើយ។ចំពោះ​ខ្ញុំ​និង​បងឧកញ៉ា​(ថៅកែ)មានការរាប់អានគ្នា ស្និតគ្នាមែនជាមួយលោកសិរីមន្ដ  តែដំណឹងថាគាត់(សិរីមន្ដ)​ជិត​ចូលមកជាមួយ​Galaxy​នោះមិន ពេលនេះមិនមែនជាការពិតនោះទេ”។

ថ្វីត្បិតែលោកយឹម តាស្រង់ ចាត់ទុកព័តមានលោកខេមរៈ សិរីមន្ដ ជិតចូល​ទៅGalaxy​នោះថាជារឿងមិនទាន់ក្លាយ​ទៅជា​ការ​ពិតមែន ប៉ុន្ដែតាមព័តមានថាក្រោយពីទទួលបាន​លោ​ក​​ព្រាប សុវត្ថិ ដោយជោគជ័យតាមគម្រោងហើយនោះ​ផលិត​កម្ម​ជើង​ថ្មីតែហ៊ានចាយ​លុយ​ធំ​នេះ បានដាក់គោលការណ៍ស្ទួចយកលោកខេមរៈ សិរីមន្ដ ទៅចូលរួមជាមួយផលិតកម្ម​រប​ស់ខ្លួនដែរ ដើម្បីឲ្យGalaxyកាន់តែរឹងមាំថែមទៀតព្រោះ​ផលិតកម្មមួយនេះមិនខ្លាចក្នុង​ការ​ចំណាយដោយសារតែលោកឡេង ណារ៉ាត់ត្រា ជាថៅកែGalaxyធ្លាប់អះអាងថាលោកនឹង យកប្រាក់​ចំណេ​ញពីមុខជំនួញរបស់លោកចំនួន២០% មកធ្វើសិល្បៈ។មហា​ជន​ជឿរ​ថាថ្វី​ត្បិ តតែ​រឿង​លោកខេមរៈ សិរីមន្ដ ចូលទៅGalaxy មិនទាន់ក្លាយទៅជាការពិតមែន ប៉ុន្ដែច្បាស់ជា​ធ្វើឲ្យ​ថៅកែហង្ស​មាស​បុកពោះជាមិនខានព្រោះថាផលិតកម្មធំនេះ​បានបាត់បង់តារាស្នូល​រប​ស់​ខ្លួន​គឺ​លោកព្រាប សុវត្ថិ ធ្លាក់ទៅក្នុងកណ្ដាប់ដៃGalaxyរួចទៅ​ហើយ​ អីចឹងបើលោកខេម ប៊ុន​ថៃ ចេញមួយទៀតប្រាកដជាធ្វើឲ្យហង្សមាស​ស្រឡះដៃធេងជាមិនខានព្រោះ​ក្រោយ​ពី​ព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy ជាង១ឆ្នាំនេះលោកប៊ុនថៃ ជា​តារា​ចម្រៀង​ប្រុសដែល​លេចធ្លោ​ជាងគេ​នៅ​ហង្ស​មាស។ប៉ុន្ដែអ្នកខ្លះថាពេលនេះខេមរៈ សិរីមន្ដ ប្រៀប​បានដូចជាស្ដេច​ត្រា​ញ់នៅហង្សមាសអីចឹងគេមិនជឿរថាលោក​នឹងទៅ​Ga​laxyដើម្បីប្រជែង​ជា​មួយលោកព្រាប សុវត្ថិ សារជាថ្មីនោះទេព្រោះថាកន្លងមក​ធ្លាប់លេចឭថាតារាទាំង២ក៍​មិនសូវ​ត្រូវគ្នា​ដែរ។

  ជុំវិញរឿងលេចឭថាខេមរៈ សិរីមន្ដ ជិតចូលGalaxyនេះអតីតតារាចម្រៀងហង្សមាស​លោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមាន​យើង​តាមទូរស័ព្ទថារឿងនេះអាចទៅរួច​ព្រោះសម័យ​នេះគេចាយលុយសាហាវណាស់។លោកថាបើខេមរៈ សិរីមន្ដ ពិតជាទៅ​ចូល​Galaxy មែន​គេ​អាចមើលឃើញ​ថាទីនោះ​ល្អជាងរកលុយបានច្រើនជាង…។ចំពោះរឿងថាខេមរៈ សិរីមន្ដ បើទៅGalaxy នឹង​ប៉ៈព្រាប សុវត្ថិ សារជាថ្មីព្រោះតារាទាំង២មិនចុះសម្រុងគ្នា​នោះត្រូវបាន​លោក​នូ ស៊ឹប ថារឿងនោះអត់​ជាបញ្ហាចោទទេព្រោះ​សំ​ខាន់នៅលើអ្នកគ្រប់គ្រង៕

                                           ហ៊ឹម វិចិត្រ

RELATED ARTICLES