ភ្នំពេញ៖តារាសម្ដែងនាងហ្វា ហ្វា ហៅស្រីយី ដែលត្រូវបានគេដឹងថាជាសង្សារទី៣របស់តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម នោះបង្ហាញទឹកមុខស្រងូតស្រងាត់ជាខ្លាំងក្រោយប្រេះឆាស្នេហ៍ជាមួយនាយចឺម ហើយនាងព្យាយាមគេចចេញពីសំណួររបស់អ្នកសារព័តមានទៀតផង។អ្នកយកព័តមានយើងបានតេតាមឆាតហ្វេសបុកទៅហ្វា ហ្វា កាលពីថ្ងៃទី២២ខែតុលា ដើម្បីសួរពីមូលហេតុដែលនាងនិងនាយចឺម មិនអាចបន្ដកាន់ដៃគ្នាតទៅមុខទៀតបាន តែត្រូវបានស្រីយី ឆ្លើយតបយ៉ាងខ្លីថានាងកំពុងជាប់ថតកុននៅខេត្ត មិនអាចនិយាយបានទេព្រោះគ្មានសេវ៉ាអ៊ីនធើណេត…។យ៉ាងណានៅលើហ្វេសបុករបស់ហ្វា ហ្វា នាងបានចេញសារថា”អត់ដឹងអីទេ ដឹងតែពីសប្បាយ ហើយដឹងថាស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង”។យ៉ាងណាភាពរីករាយរបស់ហ្វា ហ្វា អាចគ្រាន់តែជាការបន្លប់ទុក្ខសោកប៉ុណ្ណោះ ព្រោះតំណាលគ្នានេះដែរនាយចឺម កំពុងតែប្រកាសជប់លៀងរកបានសង្សារថ្មីជាតារាសម្ដែងមានរូបសម្រស់មិនចាញ់នាងហ្វា ហ្វា នោះគឺនាងសេង សុខគីម ។ចំណែកហ្វា ហ្វា វិញទោះជាមាត់ថាគ្មានទុក្ខសោកបេះដូងមែន ប៉ុន្ដែហ្វេសបុករបស់នាងបានលុបចោលរូបថតកៀកកើយគ្នាជាមួយនាយចឺម ចេញអស់ ដែលបញ្ជាក់ថាពេលនេះនាងកំពុងតែព្យាយាមកាត់ចិត្តពីតារាកំប្លែងសម្បូរមន្ដស្នេហ៍លោកសុខ មេសា នោះហើយ។
គេកត់សម្គាល់ថាមុននាងនាងហ្វា ហ្វា និងនាយចឺម អស់និស្ស័យស្នេហ៍នោះគេឃើញស្រីយី បានតុបតែងខ្លួនកាន់តែស្អាតនិងស៊ិចស៊ីជាងមុនពិសេសគឺការលេងខ្លួនប្លែកៗដូចជាពាក់ក្រវិលនៅរន្ធផ្ចិតមើលទៅគូរឲ្យព្រឺព្រួច។អ្នកខ្លះបន្ទោសទៅនាយចឺម ថា ស្រីយី ស្អាតប៉ុណ្ណឹងហើយនៅតែម្ចាស់បទ”នរក១៨ជាន់”រូបនេះមើលរំលងទៀត អីចឹងប្រយ័ត្នពេលហ្វា ហ្វា រកបានប្រុសស្នេហ៍ថ្មីមកអោបរឹតនៅចំពោះមុខនោះទិចថានាយចឺម ដេកស្ដាយក្រោយសាច់សខ្ចីរបស់សង្សារចាស់ទៅ?
ហ្វា ហ្វា បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម ក្រោយនាងថតMVបទ”សុំទោសប៊ិច សុំទោសសៀវភៅ”របស់នាយចឺម ហើយដោយសារតែលោកមេសា ពូកែញ៉ែព្រោះវោហាស័ព្ទហូដូចចាក់ទឹកនោះទើបធ្វើឲ្យស្រីយី ជឿរស៊ុបទាំងស្រុងតែម្ដង។ស្រីយី បានទៅឡើងផ្ទះរបស់ម្ដាយនាយចឺម នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២១ ហើយនាយចឺម ថែមទាំងបណ្ដើរស្រីយី ទៅជួបឪធ័មរបស់នាយគឺលោកឈុន ឡាក់ ដែលជាថៅកែផលិតកម្មBKSទៀតផងមុនពួកគេដឹកដៃគ្នារៀបការ។ប៉ុន្ដែពេលនេះហ្វា ហ្វា និងនាយចឺម មិនទាន់ទាំងបានក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ផងពួកគេក៍ចែកផ្លូវគ្នាកណ្ដាលទីទៅហើយ។គេជឿរថាស្រីស្អាតដូចនាងហ្វា ហ្វា នឹងមានប្រុសជាច្រើនចាំត្រងស្នេហ៍ ហើយមិនយូទេនាងនឹងរកបានសង្សារថ្មីជាមិនខានដើម្បីកុំឲ្យចាញ់ចិត្តនាយចឺម ដែលគ្រាន់តែបែកពីនាងមិនបានប៉ុន្មាននាទីផង រកបានសង្សារទី៤មកអោបទៅហើយ៕