Friday, December 27, 2024
Homeតារាខ្មែរហេតុអីនាយចឺម ៖ញ៉ែបានៗ?

ហេតុអីនាយចឺម ៖ញ៉ែបានៗ?

 ភ្នំពេញ៖លោកសុខ មេសា ហៅនាយចឺម ទោះជាមិនសូវបានកម្ពស់មែន ប៉ុន្ដែថ្វីមាត់របស់​នាយ​ធ្វើ​ឲ្យតារា​ស្រីៗ​ដែល​លោក​មេ​សា ដាក់ទិសដៅថាញ៉ែហើយពិបាករត់គេចពី​កណ្ដាប់ដៃ​តារា​ចម្រៀងសាន់​ដេរូបនេះ​ណាស់​ព្រោះ​ពួកនាងជឿរសម្ដីនាយចឺម ថាស្រលាញ់ស្មោះតែអូន​ម្នាក់គត់ ឬអូនជានារីចុងក្រោយនោះស៊ប់តែម្ដង។ប៉ុន្ដែក្រោយពី​ប្រេះឆានាយចឺម បានបន្ទោស​ទៅលើ​នាង​ៗ​ថាមិនមានភាពស្មោះត្រង់ជាមួយនាយ ឬចូលមកក្នុងជីវិតមើលឃើញ​តែ​ផល​ប្រ​យោជ​ន៍ពីនាយទៅវិញទើប​ធ្វើឲ្យស្រីៗ​ទាំងនោះចត់បាយដោយសារតែនាយចឺម ព្រោះ​អស់​ទាំងខ្លួន ហើយត្រូវ​លោកមេសា ដៀលទៀតផង។

  គេឃើញតារាសម្ដែងដល់ទៅ៣ដួងមកហើយដែលសុខចិត្តដើរចេញពីនាយចឺម ក្រោ​យ​​ដឹង​ថានាងៗមិនអាច​ធ្វើឲ្យលោកមេ​សា ត្រូវចិត្តឬធ្វើជាប្រពន្ធស្របច្បាប់របស់អ្នក​ចម្រៀ​ង​រូបនេះបានក្នុងនោះគឺសុទ្ធតែជាតារាទាំង៣ដួង​សុទ្ធមានសាច់​សខ្ចីដូច​គ្នាគឺមាននាងអៀ ម៉េង​លិ ហៅអូនម៉ីម៉ី ,អតីតFreshie  លេខ១កាលពីឆ្នាំ២០១៥ នាងពុធ ស្រីខួច  និងតារាសម្ដែងរូប​ស្រស់​នាង​ហ្វា ហ្វា ហៅស្រីយី ត្រូវនាយចឺម ផ្ដាច់ស្នេហ៍កណ្ដាលទីដូចគ្នា។ចំពោះនាងម៉ីម៉ី និងពុធ ស្រីខួច ពួកគេរក​បានគូស្នេហ៍ថ្មី​រៀងៗ​ខ្លួនអស់ទៅហើយ​តាំងពីក្រោយចែកផ្លូវគ្នា​ជា​មួយ​នាយចឺម ភ្លាមៗម្លេះ។ប៉ុន្ដែសម្រាប់ស្រីយី វិញពេលនេះកំពុងតែតុក​ស៊ិកខ្លាំង​និង​មិន​ទាន់​យកសង្សារថ្មីទេបើទោះជានាយចឺម កំពុងតែបង្ហាញភាពស្អិតល្មូតស្នេហ៍ជាមួយ​សង្សារថ្មីនាង​សេង សុខគីម ជា​ចំហ​ហើយសរសើរសង្សារក្រោយពេញៗមាត់ក្ដី។ដោយសារតែនាយចឺម ឆ្វាក់តែស្រីស្អាតៗនោះ​គេជឿរថាមានប្រុសៗ​មិន​តិច​នោះទេ ដែល​ឆ្ងល់ថាហេតុអីនាយចឺម ញ៉ែតារាស្រីៗទាំងនោះច្រើនតែបានតែម្ដង ពិសេសគឺតារា​ដែលថតMVជាមួយ​នា​យ​…។​ចម្លើយនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើ​យក​ស​ង្សារ​​គឺត្រូវតែស្អាត បើមិន​ស្អាតតើយកមកធ្វើអី?

  តាមព័តមានថាតារាស្រីស្អាតៗដែលលង់ស្នេហ៍នាយចឺម ទាំងនោះដោយសារ​តែ​ពួក​គេជឿរ​ពាក្យលួង​លោមសុំស្នេហ៍​រប​ស់អតីតតារាកំប្លែងCtnរូបនេះ ពិសេសគឺការនាំ​នាងៗ​ទៅ​ជួប​គ្រួ​សារនៅស្រុកកំណើត។ប៉ុន្ដែពេលចែកផ្លូវគ្នានាយចឺម ហាក់​ចាត់ទុកថាជារឿងធម្មតាមិន​ដែល​កើតទុក្ខឬខូចចិត្តម្ដងណាឡើយ។

  ទោះជានាយចឺម ញ៉ែបានតារាស្រីៗជាបន្ដបន្ទាប់ក្ដី តែដូចពាក្យចាស់ពោល​ថា”ដំរី​ជើងបួន គង់តែមានភ្លាត់”ព្រោះកាលពីថ្ងៃទី​១៨ខែធ្នូឆ្នាំ២០១៩ នាយចឺម បានរងគ្រោះដេរ​អស់​៥ថ្នេរព្រោះតែ​ត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយក្បាល​ឲ្យរបួស​ធ្ងន់​ដោយចោទនាយ​ថា​ឆា​ត​​ទៅញ៉ែសង្សាររបស់ខ្លួនឈ្មោះនាងស្រីលាទ ។ប៉ុន្ដែនាយចឺម មិនបាក់ស្បាតនោះទេ ហើយ​គ្រាន់​តែ​បែកបាក់នាងហ្វា ហ្វា មិនបានប៉ុន្មានម៉ោងផងក៍ប្រកាសរកបាន​សង្សារថ្មី​ទី៤​សាច់សខ្ចី​ដូចម៉ែ​សំឡី មិនចាញ់ស្រីយី ឡើយ។នាយចឺម ថាស្រីស្នេហ៍ថ្មីនេះ​ជា​នារីចុង​ក្រោយ​ក្នុង​ជី​វិតរបស់នាយ ហេតុនេះហើយគេរងចាំមើលថាតើនាយចឺម-សុខគីម អាច​រក្សារស្នេហា​នេះ​បាន​យូរអង្វែងបានរហូតដល់ឈានទៅជីវិតអាពាហ៍ពិពាហ៍ដែរឬទេ?

  តាមព័តមានថាក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតធ្វើឲ្យពួកនាងជឿរ​ស្លុប​នោះ​មានដូចជានាយពាក់ម៉ី,នាយក្រូច និង​លោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ ។ចំពោះនាយចឺម វិញធ្លាប់ត្រូវបានម្ដាយតារាសម្ដែងមួយចំនួនបារម្ភ​នៅ​ពេល​ដែល​កូន​ស្រីរបស់ពួកគាត់ថតMVជាមួយនាយចឺម ព្រោះតែលោកមេសា ពូកែញ៉ែពេក ហើយបើមានឈុតស្នេហានាយចឺម គិត​តែពី​គ្រ​ញិច​​អោបថើបតួស្រីទាំងកំរោលបើទោះជាអ្នកដឹកនាំមិនទាន់បញ្ជារក្ដី ទើបធ្វើឲ្យ​តួ​ស្រី​ៗ​ខ្លះគ្រវី​ក្បាលតែម្ដងពេល​ឮថាថតបទ​នាយចឺម ។ទស្សនិកជនរងចាំមើលថាស្រីស្រស់សេង សុខគីម នឹងមានចំណុចពិសេសជាងអូនម៉ីម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា អាចធ្វើឲ្យនាយចឺម ស្មោះស្ម័គ្រ​តែរូបនាង​ម្នាក់និងជានារីចុងក្រោយដូចការប្រកាសរបស់​ម្ចាស់បទ”នរក១៨ជាន់”រូប​នេះបាន​មែន​ឬនាយចឺម អាចមិនត្រូវចិត្តហើយស្វែងរកសង្សារទី៥?

                                                                                     

RELATED ARTICLES