ភ្នំពេញ៖មាស សុខសោភា បានចេញបុកបទថ្មីៗជាបន្ដបន្ទាប់រយៈពេលជាង៨ខែដែលនាងជ្រកនៅរាម នេះដោយការថតMVបទទាំងនោះប្រើប្រាស់កាមេរ៉ាសុទ្ធតែទំនើបទៀតផង។ប៉ុន្ដែមជ្ឈដ្ឋានមហាជនកត់សម្គាល់ឃើញថាបទចម្រៀងរបស់សុខសោភា នៅតែមិនផ្ទុះខ្លាំងដូចកាលនាងច្រៀងនៅថោន នៅឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនៅថ្ងៃទី២៣តុលាគេបែចែកចាយ(Share)បទចម្រៀងរបស់នាងនៅថោន ដែលមានចំណងជើងថា”Friday Night”ទៅវិញ។តាមរយៈការកុងត្រាតំណាក់កាលដំបូងនោះបញ្ជាក់ថាសុខសោភា នៅសល់តែពេលវេលាតែ៤ខែទៀតប៉ុណ្ណោះនោះនាងនឹងផុតកុងត្រាពីរាម ហើយប៉ុន្ដែគេជឿរថានាងនឹងត្រូវថៅកែផលិតកម្មបន្ដកុងត្រាថ្មីថែមទៀតជាមិនខានព្រោះពេលនេះសោភា កំពុងរីករាយជាមួយថៅកែផលិតកម្មនេះដោយចេញថតMVរួមគ្នាទៀតផង។
ទោះជាមាស សុខសោភា មិនមិនមានបទល្បីៗដូចមុនមែន ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប នៅតែជឿរជាក់លើនាងនិងបានលើកឡើងថាសម្ថភាពខ្លាំងដូចសុខសោភា ទៅច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ។លោកនូ ស៊ឹប ក៍បានលើកឡើងដែរថាសុខសោភា ផលិតកម្មណាក៍ចង់បានរូបនាងអីចឹងមិនខ្វះទេផលិតកម្មរងចាំយកនាង។ចំពោះសុខសោភា ផ្ទាល់ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាFanរបស់នាងមានការជឿរជាក់ថានាងទៅច្រៀងនៅទីណាក៍នៅតែល្បី ហើយនាងយល់ថាសម័យនេះទោះជាច្រៀងដោយគ្មានផលិតកម្មក៍ល្បីបានដែរ។
មាស សុខសោភា បានក្លាយទៅជាដៃគូចម្រៀងជាមួយប្រុសក្មេងដួង វីរៈសិទ្ធ ក្រោយនាងទៅដល់រាម ហើយវីរៈសិទ្ធ ថែមទាំងតាំងចិត្តថានឹងនិពន្ធបទចម្រៀងឲ្យសោភា ច្រៀងទៀតផង។តែសុខសោភា ផ្ទាល់ធ្លាប់ទទួលស្គាល់ថាទោះជាសម្ថភាពតារាចម្រៀងខ្លាំងយ៉ាងណាក៍ដោយបើធ្វើបទមិនត្រូវនោះគឺនឹងមិនល្បីនោះទេ។
ទស្សនិកជនជឿរថាបើមាស សុខសោភា នៅតែគ្មាបទផ្ទុះបែបនេះទៀតនោះស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ដែលអ្នកទាំង២កំពុងតែកាន់ផលិតកម្មCamtraxនោះច្បាស់ជាត្រៀមជើងព្រួលរួចជាស្រេចដើម្បីជួយអន្ដរាគមន៍នាងជាមិនខានព្រោះថាពេលនេះឱក សុគន្ធកញ្ញា ដែលជាគូប្រជែងជាមួយនាងជាង១០ឆ្នាំនោះក៍ចាប់ផ្ដើមងាកមកសម្រុកទីផ្សារចម្រៀងសារជាថ្មីដែរ។ប៉ុន្ដែគេឃើញសុខសោភា ហាក់នៅតែសប្បាយចិត្តនៅរាម ទោះជានាងគ្មានបទល្បីក្ដី តែពេលនេះនាងបានសម្រេចបំណងធំតាមរយៈការបើកហាងបាន២ព្រមគ្នានៅរដូវកូវីដនេះគឺហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាងកាហ្វេ នៅក្រុងកំពង់សោមដែលចំណាយទុនអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ៕