Saturday, September 21, 2024
Homeតារាខ្មែរឈួន សុវណ្ណឆ័យ ៖ថាមិនទាន់មានប្ដីថ្មីទេ!

ឈួន សុវណ្ណឆ័យ ៖ថាមិនទាន់មានប្ដីថ្មីទេ!

 ភ្នំពេញ៖អ្នកមេម៉ាយកូន៣ឈួន សុវណ្ណឆ័យ បានអះអាងថាពេលនេះនាងនៅមិនទាន់​មាន​គូ​ស្នេហ៍ថ្មីឬត្រៀមចូលរោង​ការ​ជា​លើកទី២ឡើយ។ការថ្លែងបែបនេះរបស់សុវណ្ណឆ័យ ក្រោយ​ពីនាងបានថតរូបកៀកកើយជាមួយបុរសម្នាក់យក​ស្ទីគ័របាំងមុខ​ជិតប្រុសនោះទើបធ្វើឲ្យមានការសង្ស័យថាសុវណ្ណឆ័យ មានប្ដីថ្មីហើយតែនាងមិនចង់ឲ្យគេស្គាល់មុខ​គូស្នេហ៍បានជា​ធ្វើ​បែប​នេះ។យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី២៣ខែតុលា តារាចម្រៀងសំនៀងក្រ​អួន​ក្រ​អៅរូប​នេះនិយាយដោយដាក់ខ្លួន​ថា​នាងមេម៉ាយកូន៣​ទៅហើយមានបុរសណាស្រ​លាញ់​យក​ធ្វើប្រពន្ធទៅ?នាងថាបុរសដែល​នាងថតរូបជាមួយតែ២នាក់​នោះ​គឺជា​ស្វាមីរបស់មិត្តភក្ដិហើយនាងនិងពួកម៉ាកទៅដើរ​លេងជុំគ្នានៅជាយក្រុងនៅថ្ងៃសៅរិ៍ក៍ថតរូបលេង​ទៅអីឡូវមានអ្នក​ច្រ​ឡំមែន​។​សុវណ្ណឆ័យ ថានាងមិនទាន់គិតគូឬមានគម្រោងនៃការចូល​រោងការម្ដងទៀតថា​នឹង​ធ្វើនៅ​ពេល​ណាឡើយ ព្រោះ​ពេ​លនេះមិនទាន់មានអ្នកពិសេសទេ។

  ឈួន សុវណ្ណឆ័យ បានប្រេះឆាស្នេហ៍ជាមួយអាណិកជនមកពីបារាំងលោកប្រាក់ គន្ធី ជាច្រើនឆ្នាំមកហើយ​ដែលបន្សល់​ចំ​ណង​ដៃកូន៣នាក់(ស្រី១)ហើយទោះជាក្រោយចែកផ្លូវគ្នាភ្លាមៗអតីតប្ដីរកបានគូស្នេហ៍ថ្មីបណ្ដើរបញ្ឈឿរចិត្តនាងក្ដី តែសុ​វ​ណ្ណ​ឆ័យ មិនក្វល់ឬឈឺចាប់​ឡើយ​។ប៉ុន្ដែ​អ្វី​ដែល​គូរឲ្យកត់សម្គាល់គឺក្រោយពីសុវណ្ណឆ័យ មេម៉ាយជាង១០ឆ្នាំមកនេះ​នាង​មានទ្រព្យ​កាន់តែ​ច្រើនគូរ​ឲ្យកត់​សម្គាល់ដូចជារស់នៅផ្ទះវីឡារស្កឹមស្កៃ និងជិះរថយន្ដទំនើបៗ​មានRolls Royce ,Lexus Lx570 ,Alphard និងFord Raptor ជាដើមទើបគេហៅសុវណ្ណឆ័យ ថាជាអ្នក​មេម៉ាយទ្រព្យស្ដុកម្នាក់នៅក្នុងសិល្បៈ។

មានអ្នកខ្លះ​ទៀត​សង្ស័យ​ថា​សុវណ្ណឆ័យ មាន​គូ​ស្នេហ៍​ថ្មីគ្រាន់តែនាងព្យាយាមមិនឲ្យគេស្គាល់​ប៉ុណ្ណោះរហូតដល់គេខ្សឹបខ្សៀវ គ្នាថា​សុវ​ណ្ណ​ឆ័យ មានជីវ​ភាព​មិនចាញ់ជំទាវដូចពេលនេះក្រោមការជ្រោមជ្រែង​ពីគូស្នេហ៍ទៀតផង​។តែ​សុវណ្ណឆ័យថា នាង​​មានលុយទិញ​ផ្ទះនិង​រថយន្ដ​ដែ​ល​​ខ្លួនស្រលាញ់ដោយសារតែត្រូវ​ប៉ាន់​ការ​បើក​កសិដ្ឋាន​ចិញ្ចឹមជ្រូកនៅខេត្តកំពង់ ស្ពឺដែលតំ ណើរការជា​ច្រើនឆ្នាំមកហើយ។តារា​ដែល​ចូល​ចិត្តពាក់គ្រឿងមាសពេញខ្លួនដោយខ្សែក,ខ្សែដៃ,ឃ្នាបសក់ ,ខ្សែក្រវ៉ាត់ និងកា បូបដៃ សុទ្ធតែធ្វើពីមាស​នោះ​ធ្លាប់ប្រាប់ថានាងគ្មានគម្រោងរៀបការជាលើកទី២ឡើយ។សុវណ្ណឆ័យ ថាតាំងពីផ្ទុះ​កូវីដមកនាង​បានផ្អាកការ​ច្រៀងសម្ដែង​តាមឆាកតន្រ្ដីជាច្រើនខែ ហើយថែមទាំង​ខក​ទាំងគម្រោង​ចេញទៅ​ដើរ កម្សាន្ដ នៅប្រទេសបារាំង ជា​មួយកូនៗដែល​ក្នុង១ឆ្នាំ​តែងតែទៅ​ម្ដងនោះទៀតផង។ប៉ុន្ដែរយៈពេលចុងក្រោយនេះគេឃើញសុវណ្ណឆ័យ មមាញឹករឿងទិញ​លក់​ដីធ្លីច្រើន​ជាងច្រៀង​រាំ៕

RELATED ARTICLES