ភ្នំពេញ៖អតីតសង្សារទី៣នាយចឺម នាងហ្វា ហ្វា ហៅស្រីយី កាន់តែប្លែកទៅៗនៅរយៈពេលចុងក្រោយនេះដោយពេលខ្លះនាងអង្គុយមាត់ស្ទឹងយំបង្ហូរទឹកភ្នែកតែម្នាក់ឯង។នៅពេលដែលមិត្តភក្ដិសួរនាំថាកើតអីនាងបែជាថានោះជាអារម្មណ៍នឹកឃើញពេលថតកុនទៅវិញ…។ប៉ុន្ដែគ្រប់គ្រប់សុទ្ធតែដឹងច្បាស់ថាស្រីស្រស់រូបនេះកំពុងតែតឹងណែនឱរ៉ាព្រោះតែប្រុសស្នេហ៍ដែលថាស្រលាញ់តែម្នាក់គត់និងចុងក្រោយនោះគឺនាយចឺម បានងាកទៅភ្ជាប់ស្នេហ៍ជាតារាសម្ដែងសាច់សខ្ចីនាងសេង សុខគីម ដែលពេលនេះពួកគេកំពុងតែកៀកកើយគ្នាយ៉ាងមានក្ដីសុខ។ដោយឡែកហ្វា ហ្វា ហៅស្រីយី វិញសែនកណ្ដោចកណ្ដែងណែនទ្រួងនិងពេលខ្លះមានអារម្មណ៍ថាខ្លួនឯងមិនស្អាតគ្រប់ចំណុចដែលនាយចឺម ត្រូវការទើបអ្នកចម្រៀងសាន់ដេរូបនោះរត់ទៅរកស្រីស្នេហ៍ថ្មីហើយទុកនាងត្រឹមជាអតីតសង្សារដូចអូនម៉ីម៉ី និងពុធស្រីខួច ដែរ។
ទោះជាយ៉ាងណានៅពេលសាកសួរស្រីយី តាមឆាតជុំវិញអារម្មណ៍តុកស៊ិកខ្លាំងក្រោយផ្ដាច់ស្នេហ៍នាយចឺម នេះនាងហ្វា ហ្វា បែជាថាទូរស័ព្ទគ្មានសេវ៉ាមិនអាចឆ្លើយបានទៅវិញ។យ៉ាងណាតាមព័តមានថាហ្វា ហ្វា ត្រូវបានក្រុមគ្រួសារនិងមិត្តភក្ដិព្យាយាមលួងលោមនាងថាកុំឲ្យគិតខ្លីដោយសារតែស្នេហាអីព្រោះសង្សារចាស់នាយចឺម ពីមុនក៍ធ្លាប់ពិបាកចិត្តដូចរូបនាងដែរតែពេលនេះពួកនាងបានសាងជីវិតថ្មីមានគូសង្សារក្រោយសុទ្ធតែជាបុរសល្អៗ។
ចំណងស្នេហាហ្វា ហ្វា និងនាយចឺម ខុសពីអតីតសង្សារនាយចឺម មុនព្រោះឪពុកម្ដាយស្រីយី និងម្ដាយនាយចឺម សុទ្ធតែទទួលស្គាល់ពីរឿងស្នេហារបស់ពួកគេបើទោះជាមិនបានភ្ជាប់ពាក្យឬកំណត់ថ្ងៃចូលរោងការក្ដី។ប៉ុន្ដែទីបំផុតនាយចឺម បែជាងាកទៅសរសើរសង្សារថ្មីថាជានារីល្អគ្រប់យ៉ាងហើយនាយថែមទាំងប្រកាសសុំបិទបេះដូងត្រឹមកំពូលស្នេហ៍អូនសុខគីម ទៀតផង។នាយចឺម មិនបានរំលឹកពីគុណសម្បត្តិរបស់នាងហ្វា ហ្វា នោះទេ ប៉ុន្ដែបានបញ្ចេញស្នាដៃថ្មីដែលនាយសម្ដែងMVជាមួយអតីតសង្សារនៅសាន់ដេ ។តែស្រីយី កាន់តែឈឺចាប់ជាមិនខាននៅពេលដែលឭពាក្យនាយចឺម និយាយប្រាប់ទៅសង្សារថ្មីនាងសុខគីម ថាសង្សារនាយមុនៗចូលមកក្នុងជីវិតនាយសុទ្ធតែចង់បានប្រយោជន៍។បើទោះជានាយចឺម មិននិយាយថាមានអ្នកណាខ្លះក្ដី តែក្នុងនោះក៍មាននាងហ្វា ហ្វា ម្នាក់ដែរតែតារាស៊ិចស៊ីរូបនេះសុខចិត្តនៅខាំមាត់សង្កត់ចិត្តមិនបានបញ្ចេញកំហឹងតបទៅនាយចឺម ដែលកំពុងតែអោបសង្សារទី៤យ៉ាងមានក្ដីសុខនោះឡើយ៕