Friday, November 29, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀង

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវខូចខាត ដោយជំនន់ទឹកភ្លៀង

ខេត្តកណ្តាល ៖ លោក អ៊ុក រ៉ាប៊ុន  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញ និងអមដំណើរដោយអាជ្ញាធរខេត្ត ស្រុក ឃុំ ចុះពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ ដែលកំពុងទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវទាំង២ខ្សែខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកគឹម វាសនា អគ្គាធិការ នៃអគ្គារធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញអាជ្ញាធរខត្តស្រុកឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ២ខ្សែ ដែលកំពុងរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកគឹម វាសនា បានបញ្ជាក់ថា ការដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវទាំង ២ខ្សែខាងលើនេះ គឺដើម្បីរៀបចំដឹកនាំក្រុមការងារបច្ចេកទេសចាត់ចែងសិក្សា និងចាប់ផ្តើមជួសជុលបន្ទាន់ ផ្លូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាការដឹក ជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕

RELATED ARTICLES