ភ្នំពេញ៖ក្រោយផ្ទុះរឿងខ្ញុង ជំពាក់បំណុលគេជិត៣០នាក់សរុបទឹកលុយ៥៧២០០០ដុល្លារផ្អើលពលរដ្ឋបាញ់លុយឲ្យនាងចង់គាំងAp Aba ក្រោយពីនាងលើកម្រាបដៃដប់សំពះសំជំនួយតាមការរៀបក្បួនយុទ្ធសាស្រ្ដរបស់លោកគ្រូជោគជ័យសៀវ សុផល ហៅជូកឺលៀងនោះខ្ញុង ឆេះដុំជាខ្លាំងព្រោះតែអ្នកគាំទ្រកំពុងតែអាណិតនាងស្រាប់តែលោកខុងមីង ទម្លាយរឿងលោករៀបសេណារិយោ នោះខ្ញុង ប្រកាសថានឹងបាញ់លុយឲ្យសប្បុរសជនទាំងអស់ដែលរុបចំនួន៥៦,៥៤២,៣៧ ដុល្លារនោះ ព្រោះក្ដៅចិត្តលោកគ្រូជោគជ័យខ្លាំងពេកដែលធ្វើឲ្យគេវាយប្រហារមកលើរូបនាងពេញផ្ទៃប្រទេសថាស៊ុំមគ្រលំគ្នាជាមួយលោកនាគដេកដើម្បីប្រមូលលុយធ្វើអ្នកមាន។ក្រោយប្រកាសបែបនេះខ្ញុង ចាប់ផ្ដើមលក់ផ្អក និងសាច់ជ្រូកតាមOnline ដើម្បីរកលុយដោះបំណុលគេដោយមិនចាំបាច់អនុវត្តិន៍តាមផែនការណ៍លោកគ្រូជោគជ័យដាក់ឲ្យទៀត។ប៉ុន្ដែអ្វីដែលចាប់អារម្មណ៍តាំងពីធ្លាយរឿងខ្ញុង ជំពាក់គេវ័នកនេះមកនាងមិនដែលទៅប្រឹក្សារយោយល់ឬហ៊ានជួបមុខអតីតមេរបស់នាងលោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ពាក់ព័ន្ធរឿងនេះឡើយ
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ខែតុលា លោកតាវ៉ិច ទ័រ បានឲ្យដឹងថារូបលោកពិតជាមិនយល់ថាហេតុអីខ្ញុង មិនដែលទូរស័ព្ទឬមកជួបលោកតាំងពីនាងរឿងរ៉ាវ នាងជំពាក់គេនោះមក។លោកថាខ្ញុង ចាត់ទុករូបលោកដូចជាឪពុកហើយលោកហៅនាងថាកូនៗ អីចឹងកូនមានរឿងអីគូតែប្រាប់ពុកមិនអាចលាក់បាំងឬមិនមកពិភាក្សារជាមួយពុកបែបនេះឡើយ។ប្រធានអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍CTN និងជាអ្នកដឹកនាំក្រុមកំប្លែងនាយពាក់ម៉ី រូបនេះសង្ស័យថាខ្ញុង ខ្មាសលោក ឬខ្លាចរឿងអ្វីមួយបានជានាងមិនហ៊ានតេឬមិនមកជួបលោកតាំងពីមានរឿងរ៉ាវបែបនោះ។យ៉ាងណាលោកថាប្រាក់បំណុលនោះពិតជាច្រើនអីចឹងខ្ញុង ពិតជាត្រូវការអ្នកប្រឹក្សារឬឲ្យយោបល់ទើបអាចដោះស្រាយបានមិនអាចធ្វើរឿងនេះម្នាក់ឯងបានទេ។តែលោកថាកេរ្ដិ៍ឈ្មោះសំខាន់ណាស់ព្រោះរក្សារកេរ្ដិ៍ឈ្មោះ១ថ្ងៃគឺ១ជីវិតតែម្ដងអីចឹងជាអ្នកសិល្បៈត្រូវបានការប្រុងប្រយ័ត្នរឿងរ៉ាវទាំងនេះដែរ។
ឆ្លើយតបសំណួរថាតើការប្រកាសសុំជំនួយពីសប្បុរសជនរបស់អ្នកនាងខ្ញុង កន្លងមកប៉ៈពាល់ដល់តារារួមក្រុមកំប្លែងCTN ក៍ដូចជាសិល្បករដ៍ទៃទៀតឬយ៉ាងណានោះលោកសុវណ្ណរិទ្ធី ទទួលស្គាល់ថាពិតជាប៉ៈខ្លីៗមែនមិនអត់ទេ ទោះជាមិនធ្ងន់ធ្ងរក្ដី។លោកក៍បានទទួលស្គាល់ចំពោះការលើកឡើងរបស់មហាជនដែរថាក្រុមកំប្លែងរបស់CTN ទាំងមូលល្បីដោយសារតែលោកជាអ្នកដឹកនាំសម្ដែងនិងនិពន្ធរឿងឲ្យលេង។តែលោកថាបើលោកនិយាយបែបនោះគឺហាក់ដូចជាលើកខ្លួនឯងពេកអីចឹងលោកសូមទុកឲ្យទស្សនិកជនជាអ្នកវាយតម្លៃទៅចុះ។
ទក់ទងរឿងខ្ញុង ធ្លាក់ខ្លួនចូលក្នុងស្ថានភាពបំណុលជុំទិសនេះដែរនាយពាក់ម៉ី បានប្រកាសថានាយមិនអាចប្រកូកប្រកាសឲ្យទស្សនិកជនជួយខ្ញុង បានទេគឺនាយជួយទៅតាមលទ្ធភាពប៉ុណ្ណោះ។ប៉ុន្ដែនាយថាអាណិតតែថៅកែរាម ព្រោះបានជួយខ្ញុង ៣លើកមកហើយ។
ថ្វីត្បិតតែខ្ញុង ប្រកាសថានឹងវេរលុយទៅឲ្យសប្បុរសជនទាំងឡាយវិញក្ដី ប៉ុន្ដែតាមព័តមានថាពេលនេះអ្នកបាញ់លុយឲ្យខ្ញុង មិនបានទាមទារចង់បានលុយទាំងនោះត្រឡប់មកវិញឡើយ ហើយពួកគេក៍មិនឃើញខ្ញុង បាញ់មកឲ្យវិញដែរ។យ៉ាងណាស្ថានភាពរបស់អ្នកនាងស្រេង សុកាន់ដា ហាក់ស្ញប់ស្ងាត់ទៅវិញបន្ដិចរឿងម្ចាស់បំណុលតាមទារលុយហើយនៅពេលចុងក្រោយនេះមិនសូវមានអ្នករិះគន់នាងដូចអំឡុងពេលដែលធ្លាយរឿងនាងអនុត្តន៍តាមយុទ្ធសាស្រ្ដតាមលោកសៀវ សុផល ភ្លាមៗនោះឡើយ។ដោយឡែកស្វាមីនាងលោកអ៊ុំ ក្សត្រា ហៅនាយកៃដ ក៍ចាប់ផ្ដើមងាកទៅរកស៊ីលក់ដីឡូតិ៍សាជាថ្មីឡើងវិញក្រោយលោកប្រកាសលក់ផ្ទះ១ល្វែងនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងរថយន្ដFord ១គ្រឿងទៀតដើម្បីសងបំណុលគេ៕
ហ៊ឹម វិចិត្រ