Saturday, September 21, 2024
Homeតារាខ្មែរស្រីស្រស់ងិន ម៉ារ៉ាឌី ៖គ្រងម្កុដMiss Universe Cambodia 2021

ស្រីស្រស់ងិន ម៉ារ៉ាឌី ៖គ្រងម្កុដMiss Universe Cambodia 2021

ភ្នំពេញ៖ការប្រកួតសម្រស់បវរកញ្ញាចក្រវា ឡ២០២១ឬMiss Universe 2020នាវគ្គផ្ដាច់ព្រ័ត្តនៅយប់ថ្ងៃទី២៨ខែតុលានេះនៅ​ទីបំផុត​បានរកឃើញម្ចា ស់គ្រងម្កុដហើយដោយបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ។ ការប្រឡងវគ្គផ្តាច់ព្រ័ត្ត​បរវកញ្ញា​ចក្រវាឡ​កម្ពុជា២ ០២១(Miss Universe Cambodia 2021) នេះក៏បានធ្វើការផ្សាយផ្ទាល់នៅលើ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​កាលពី​រាត្រី​ថ្ងៃទី២៨ខែតុលាផងដែរ។អ្វីដែលពិ សេសទៀតនោះម្ចាស់ម្កុដMiss Universe Cambodia 2021កញ្ញា ងិន ម៉ារ៉ាឌី ក៏ទទួល​បាន​ម្កុដពេជ្រនិងរង្វាន់លើកទឹកចិត្តមួយចំនួនពីលោកចិនសំណាង ម្ចាស់ហាងពេជ្រ CSNJ ។

លើសពីនេះបើកញ្ញាMiss Universe Cambodia 2021ទៅប្រកួតនៅបរទេសជាប់ត្រឹមtop10 ឬ Top 5នៅឆ្នាំនេះក៏និង​ទទួ​ល​បានថវិការ៥០០ ០ដុល្លារ​និងចិញ្ចៀនពេជ្រ ១វង់តម្លៃជាង១មុឺនដុលា រថែមទៀតពីម្ចាស់ហាង CSNJ។ ចំពោះបេក្ខនារី​ម្ចាស់ម្កុដ​បរវកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២១ដែលបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី នេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញ​ថាពិត​ជា​មានភាពលេចធ្លោខ្លាំងទាំង​រូបសម្ផស្ស​និងចំណេះ ដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានម្កុដMiss Universe Cambodia 2021ឆ្នាំនេះតែម្ដង។ សូម​បញ្ជាក់​ថាម្ចាស់ម្កុដMiss Universe Cambodia 2021កញ្ញា ងិន ម៉ារ៉ាឌី គឺនឹងត្រូវត្រៀមខ្លួ នតំណាង​កម្ពុជាទៅចូល​រួមប្រកួត​ម្ចាស់ម្កុដMiss Universeលើឆាកអន្តរជាតិជាមួយបណ្ដារប្រទេសជាច្រើនទៀតមក​ពីជុំវិញពិភព​លោក​ផងដែរនាពេលខាង​មុខនេះ៕

RELATED ARTICLES