Saturday, September 21, 2024
Homeតារាខ្មែរមាស សុខសោភា ៖ពង្រឹងមុខជំនួញក្នុងស្រុក លុបគម្រោងទៅរស់នៅកាណាដា

មាស សុខសោភា ៖ពង្រឹងមុខជំនួញក្នុងស្រុក លុបគម្រោងទៅរស់នៅកាណាដា

ភ្នំពេញ៖មាស សុខសោភា នៅទ្រឹងក្រោយទៅដល់រាម ជាង៨ខែពោលគឺទោះជាមានអន្ដ​រា​គម​ន៍​ពីប្រុសក្មេងដួង វីរៈសិទ្ធ ក្នុងការនិពន្ធបទចម្រៀងឲ្យច្រៀងក្ដី តែសោភា នៅតែគ្មានបទ​ផ្ទុះ​ដូច​កាលនាងច្រៀងនៅថោន ,M និងសាន់ដេ នោះទេ ខ ណៈដែលកុងត្រាតំណាក់កាលដំបូង​របស់នាងនៅសល់តែជិត៤ខែទៀតប៉ុណ្ណោះពីចំនួនកុងត្រា១ឆ្នាំ។យ៉ាងណាគេជឿរថា ថៅកែរាម និងចងជើងសោភា តាមរយៈការបន្ថែមចំនួនកុងត្រាថ្មីទៀតដោយនឹង​លើកតារារូបនេះ​ទាំង​២​ច្រកតែម្ដងក្នុងនោះ គឺឲ្យនាងធ្វើជាតួឯកទាំងចម្រៀងនិងភាពយន្ដរបស់​ផលិតកម្មនេះទោះ​ជាតារា​រូប​​​នេះឈានចូលអាយុ៤០ឆ្នាំទៅហើយក្ដី។ការរៀបជើងព្រួលឲ្យសុខសោភា នៅលើ​គេ​ទាំង​ចម្រៀង​និងភាព​យន្ដរួមទាំងការងាររកស៊ីជាមួយ ថៅកែផលិត កម្មផងគេ ជឿរថាសោភា នឹង​មិនរើរបង្វេចចេញរាម នៅខែកុម្ភៈឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងមុខនេះឡើយព្រោះថាថៅកែ​ចងជើង​ជាប់​ទៅហើយទោះ ជាសោភា គ្មានបទល្បីៗដូចមុនក៍នាងនៅតែពេញចិត្តរួម​រស់ជាមួយថៅ​កែ​ស្រី។

   មាស សុខសោភា បានជ្រកនៅថោន រយៈពេល៩ឆ្នាំ(២០១២-២០២១)ហើយ​ក្រោយ​នាង​ប្រកាសអស់​និ​ស្ស័យ​ជាមួយថោន ភ្លាមៗលោកករុណា ពេជ្រ អតីតអ្នកចាត់ការ​ទូទៅ​ថោន​ បានអះអាង​ថា​ថោន ស្វាគមន៍សុខសោភា ជានិច្ចប្រសិន បើនាងចង់ វិល​វិញថ្ងៃណា​មួយ​នោះ។តែសុខសោភា បានប្រាប់អ្នកយកព័តមានយើងថានាងគ្មានផែនការណ៍ទៅថោន វិញ​ទេព្រោះនៅទី នោះ៩ឆ្នាំ​គ្រប់គ្រាន់ហើយ។ប៉ុន្ដែនាងថាទំនាក់ទំនង​រវាងរូបនាងនិងថៅកែ​ផលិត​កម្មថោន គឺនៅតែដដែល​ហើយបើមាន​កម្មវិធី ណាមួយដែលអតីតមេហៅឲ្យចូលរួមនាង​នឹង​ទៅដោយរីករាយដូចមុន។

  មាស សុខសោភា បានផ្លាស់ប្ដូរជីវិតចុងក្រោយនេះដោយនាងក្លាយ​ទៅជាអ្នកជំនួញ​ម្នាក់​ព្រោះមានហាង​ផ្ទាល់ខ្លួនដល់ទៅ២​នោះគឺហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាង​កាហ្វេនៅក្រុងកំពង់សោម។ការបោះទុនធំនៅរដូវកូវីដនេះបញ្ជាក់ថាសុខ សោភា គ្មាន​គម្រោង​ចេញទៅរស់នៅកាដាណាតាមប្ដីដូចធ្លាប់លេចឭកាលពីឆ្នាំ២០១១ទៀតឡើយ ព្រោះពេលនេះ​លោករ៉ាដា រស់នៅស្រុកខ្មែរស្ទើ​តែ១០០%ទៅហើយ។មជ្ឈដ្ឋានមហាជនរង​ចាំមើលថាតើ​មាស សុខសោភា ដែលងាក​មក​ចាប់​ដៃគូថ្មីជាមួ យប្រុសក្មេងដួង វីរៈសិទ្ធ នោះនាង​នឹង​ជោគ​ជ័យឬយ៉ាងណាព្រោះតែអ្នកទាំង២​មាន​គម្លាតអាយុខុសគ្នាច្រើនឆ្នាំក្រោយ​ពីនាង ផាត់​ចោល​​​ផលិតកម្មហង្សមាស និងGalaxy ដែលធ្វើឲ្យសោភា បាត់ឱកាសចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ។​ប៉ុន្ដែលោកនូ ស៊ឹប យល់ថាសុខសោភា និងដួង វីរៈសិទ្ធ អាចធ្វើ​ជា​ដៃគូចម្រៀងគ្នាបានទោះជា​សោភា អាយុបងវីរៈសិទ្ធ ច្រើន ឆ្នាំក្ដី ប៉ុន្ដែកាលពីឆ្នាំមុនព្រាប សុវត្ថិ និងហ៊ឹម ស៊ីវន ធ្វើដៃគូគ្នា​បានដែរហើយល្បីទាំង២តែម្ដងបើទោះជាហ៊ឹម ស៊ីវន មាន​អាយុ​ច្រើ ន​ជាងព្រាប សុវត្ថិ ក្ដី៕

RELATED ARTICLES