Friday, May 9, 2025
Homeតារាខ្មែរអាឡិច ចាន់ត្រា៖ជួបគ្រោះថ្នាក់ចរាចរណ៍​ឡានទំនើបខ្ទេចមុខបុករថយន្ដដឹកសាំង

អាឡិច ចាន់ត្រា៖ជួបគ្រោះថ្នាក់ចរាចរណ៍​ឡានទំនើបខ្ទេចមុខបុករថយន្ដដឹកសាំង

ភ្នំពេញ៖តារាសម្ដែងលោកអាឡិច ចាន់ត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី៣០ខែតុលាឆ្នាំ២០២១​នៅ​តាម​បណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី៤ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង២,៥៨នាទីរំលង​អា​ទ្រាធ​ដែល​លោកបានបើករថយន្ដម៉ាកBmw X4 ពាក់ស្លាកលេខ2BA 3976  បុកពីក្រោយពេញទំហ៊ឹងរថយន្ដដឹកប្រេងសាំង​របស់​តូ​តាល់ពាក់ស្លាកលេខ3D 2577 បណ្ដាលឲ្យរថយន្ដទំនើបរបស់លោកអាឡិច ចាន់ត្រា រងការខូចខាតខ្ទេចផ្នែកផ្ទៃខាង​មុខ​ទាំងស្រុងតែម្ដង ហើយពេលនោះពោងបានផ្ទុះឡើងទើបមិនបណ្ដា​ល​ឲ្យ​លោករងរបួសធ្ងន់ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ដោយឡែករថយន្ដដឹកសាំងដែលមានទម្ងន់ធ្ងន់និងធំមាំផ្ទុកសាំងជាច្រើនពាន់លីត្រនោះមិនខូចខាតនោះទេ ហើយសម្ថកិច្ច​ក៍បាន​ចុះមកដល់ភ្លាមៗធ្វើការវាស់វែងដើម្បីរកអ្នកដែលទទួលខុសត្រូវ តែតាមព័តមានពីមន្រ្ដីជំនាញអះអាងប្រាប់អ្នក​កាសែត​ថាភាគីទាំងសងខាងមិនបានទាមទារសំណងនោះទេគឺសុខខិត្តយករថយន្ដទៅធ្វើរៀងៗខ្លួនដើម្បីបញ្ចប់រឿង។នៅពេលអ្នក​កា​សែតសាកសួរលោកអាឡិច ចាន់ត្រា ជុំ​វិញ​គ្រោះថ្នាក់ចរាចរណ៍នេះលោកសូមមិនផ្ដល់សម្ភាសន៍ដល់អ្នកសារ​ព័តមានពាក់​ព័ន្ធរឿងនេះ​ឡើយ ។ប៉ុន្ដែតាមព័តមានពីអ្នកដែលឃើញ​ហេតុ​ការណ៍​នោះផ្ទាល់ប្រាប់អ្នកការសែតថាគេឃើញលោកអាឡិច ចាន់ត្រា បើកបរ​ក្នុង​ល្បឿនលឿន ហើយលោកធ្វើតំណើរ​តាម​ផ្លូវជាតិលេខ១នោះទៅផ្ទះរបស់លោកនៅបុរីប៉េង ហួត (បឹង​ស្នោរ)​​។ក្រោយកើតហេតុ​គេ​ឃើញអាឡិច ចាន់ត្រា បានចុះទៅ​យក​អ៊ឺវ៉ាន់ក្នុងរថយន្ដក្នុងស្ថានភាពធម្មតា ហើយក៍​មានរ​ថ​យន្ដ​មួយទៀតមកដឹកលោកចេញពីទីតាំងកើតហេតុ៕

RELATED ARTICLES