យោងតាមទីភ្នាក់ងារសារព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអង្គារទី២ វិច្ឆិកា ២០២១ បានអោយដឹងថាក្លឹបTottenham សម្រេចគោលដៅក្នុងការនាំយកអតីតគ្រូបង្វឹកក្លឹប Chelsea លោក AntonioConteធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេបន្ទាប់ពីបណ្តេញលោក Nuno Espirito Santo កាលពីថ្ងចន្ទ ។
ប្រភពដដែលនោះបានអោយដឹងទៀតថា បានចុះហត្ថលេខារយៈពេល១៨ ខែជាមួយមួយនឹងប្រាក់ឈ្នួល ១៥ លានផោនស្មើនឹង ជាង២០លានដុល្លារ ហើយអាចបន្តបាន១ឆ្នាំទៀត។
ការបណ្តេញលោកNunoបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការចាញ់ដ៏អាក្រក់របស់ Tottenham ក្នុងលទ្ធផល 3-0 នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើងរបស់បិសាចក្រហមMan Utd ។
អតីតគ្រូបង្វឹកក្លឹប Inter Milan និង Chelsea លោក Conte ត្រូវបានគេមើលឃើញថាជាគោលដៅកំពូលរបស់ Tottenham ដើម្បីជំនួសលោកNunoដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃច័ន្ទបន្ទាប់ពីដឹកនាំក្លឹបប្រឺមីញេលីក ត្រឹមតែ 4 ខែ ប៉ុណ្ណោះ។
Tottenham បានទាក់ទងទៅលោក Conte អំពីការស្នងតំណែងលោកចូសេ ម៉ូរីញ៉ូ កាលពីដើមឆ្នាំនេះ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលជនជាតិអ៊ីតាលីឱ្យទទួលការងារនោះទេ។
របាយការណ៍មួយបានអោយដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីអាចត្រូវបានតែងតាំងក្នុងរយៈពេល 24 ម៉ោងខាងមុខនេះ។
ប្រសិនបើបុរសវ័យ 52 ឆ្នាំទទួលយកការផ្តល់ជូនរបស់ Tottenham នោះ Conte នឹងត្រលប់ទៅប្រឺមីញេលីកវិញ 3 ឆ្នាំបន្ទាប់ពីចាកចេញពីChelseaដែលជាគូប្រជែងនៅទីក្រុងឡុងដ៍របស់ពួកគេ ជាកន្លែងដែលគាត់បានឈ្នះ ពានរង្វាន់ប្រឺមីញេលីកនិង FA Cup ។
លោក Conte បានដឹកនាំក្រុម Inter Milan ឱ្យឈ្នះពានអ៊ីតាលីស៊េរី A កាលពីរដូវកាលមុន ប៉ុន្តែបានចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងអំឡុងពេលបិទរដូវកាល។
អតីតខ្សែបម្រើជម្រើសជាតិអ៊ីតាលីរូបនេះក៏បានដឹកនាំក្រុម Juventus ដែលជាកន្លែងគាត់បានឈ្នះពានរង្វាន់ ពានរង្វាន់អ៊ីតាលីស៊េរី Aចំនួនបី និងបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីពីឆ្នាំ 2014 ដល់ 2016៕