Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ​ផ្ញើសារមួយ​ទៅ កាន់​ប្រធានាធិបតី ​ថ្មី​អាមេរិក

កូរ៉េខាងជើង ​ផ្ញើសារមួយ​ទៅ កាន់​ប្រធានាធិបតី ​ថ្មី​អាមេរិក

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឧបទ្វីបកូរ៉េ៖ យោងតាមទីភ្នាក់ងារ យ៉ុងហាប់របស់ កូរ៉េខាងត្បូង រដ្ឋាភិបាល កូរ៉េខាង ជើងបានបញ្ចេញ សារគំរាមកំហែងមួយទៅកាន់ ប្រធានា ធិបតីថ្មីរបស់ សហរដ្ឋអាមេរិក ។

2

ប្រភពដដែលបាន ឲ្យដឹងទៀតថា វិចារណកថាមួយ នៅក្នុងកាសែតធំ ជាងរបស់ កូរ៉េខាងជើង Rondon Sinmu មិនបាន សំដៅលើការអបអរ ជ័យជំនះ របស់លោក ដូណាល់ ត្រាំ នោះឡើយ ប៉ុន្តែវា ជាការចេញ សារព្រមាន ដោយយក លេសថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងចាំ បាច់ត្រូវដោះ ស្រាយនូវកម្មវិធី អាវុធនុយក្លេអែរ របស់កូរ៉េខាងជើង ។

កាសែតនេះបានថ្កោល ទោសនូវគោល នយោបាយអត់ ធ្មត់ជាយុទ្ធសាស្ត្រ របស់លោកប្រធានា ធិបតីបារ៉ាក់ អូបាម៉ា ដែលកំពុងអនុវត្តជាមួយ កូរ៉េខាងជើង ដែលក្នុងនោះ រដ្ឋបាលលោក អូបាម៉ា បានបន្តដាក់សម្ពាធ លើប្រទេស កូរ៉េខាងជើង ដោយការ ដាក់ទណ្ឌកម្មក្នុង កិច្ចខិតខំ ប្រឹងប្រែងធ្វើឲ្យ មានការទុកចិត្តខ្លួនក្នុង ការបោះបង់ អាវុធនុយក្លេអែរ ។

ជាងនេះទៅទៀត កាសែត Rondon Sinmu បានឲ្យដឹង ទៀតថាគោល នយោបាយនេះ គឺត្រឹមតែបន្សល់ ទុកនូវបន្ទុក កាន់តែធំ ចំពោះអ្នកស្នងតំណែងបន្តរបស់លោក ដោយសារ តែរដ្ឋាភិបាល ក្រុងព្យុងយ៉ាង បានប្រើប្រាស់ ពេលវេលា ដើម្បីប្រែក្លាយ ជាររដ្ឋនុយ ក្លេអែរមួយ ។

វិចារណកថារបស់ កាសែតយក្ស កូរ៉េខាងជើង មួយនេះបានឲ្យ ដឹងទៀតថាក្តីរំពឹង របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ចំពោះការលុបបំបាត់ចោលនូវ កម្មវិធីអាវុធ នុយក្លេអែរ របស់កូរ៉េខាង ជើងគឺជាការ បំភាន់ឬឆ្ពិន ភ្នែកមួយ ដែលហួស សម័យហើយ ។

3

ទោះជាយ៉ាងណាទីភ្នាក់ ងារព័ត៌មាន យ៉ុងហាប់ ថែមទាំងបាន រាយការណ៍ថា ថ្វីបើរបបរបស់ លោក គីម ជុងអ៊ុន បាននាំ មកនូវការធ្វើតេស្ត មីស៊ីលឬ នុយ ក្លេអែរអំឡុង ពេលសហ រដ្ឋអាមេរិក ប្រារព្ធការ បោះឆ្នោត វា អាចជាការ វាស់ស្ទង់នូវគោល នយោបាយរបស់លោក ត្រាំ លើប្រទេស កូរ៉េខាងជើង ផងដែរ ។ ពោលគឺវាទំនង ជាការធ្វើតេស្ត សាកល្បងបាញ់មីស៊ីល ក្នុងរង្វង់កាល បរិច្ឆេទដ៏ សំខាន់ក្នុងរង្វង់ខែ ធ្នូឬខែ មករាដែល ក្នុងនោះ រាប់បញ្ចូល ខួបទី៥នៃ មរណភាព របស់ ឪពុកលោកគីម ជុងអ៊ុន គឺលោកគីម ជុងអ៊ីល ។

RELATED ARTICLES