Sunday, December 22, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖គិតយ៉ាងណា?

ព្រាប សុវត្ថិ ៖គិតយ៉ាងណា?

ភ្នំពេញ៖តារាចម្រៀងព្រាប សុវត្ថិ បានឈជើងនៅGalaxyជាង១ឆ្នាំទៅហើយដែលការ​ទៅដល់​ទ្រនុំថ្មីនោះលោក​នៅតែជា​តួឯកហើយថែមទាំងសណ្ដោងស្រីស្រស់តន់ ច័ន្ទសីម៉ា ឲ្យឈាន​ទៅ​រកចំណុច​កំពូលទៀតផង​ក្រោយពីអតីតតារា​ចម្រៀង​ផលិតកម្ម​រស្មីហង្សមាសរូបនេះក្លាយ​ទៅជាដៃគូច័ន្ទសីម៉ា ដោយច្រៀងឆ្លងឆ្លើយគ្នាជាច្រើនបទ។អ្វីដែលគូរ​ឲ្យចាប់​អារម្មណ៍​នៅតាម​បណ្ដារ​ហាង​ធំៗក្នុងរាជធានីភ្នំពេញ រួមទាំងបៀរហ្គាឌិនមួយចំនួនផងដែល​ត្រូវបានបើក​តំ​ណើរ​​ការ​ឡើងវិញកាលពី​ពេល​ថ្មីៗ​នេះគេ​នៅតែឭការ​ចាក់បទចម្រៀងលោកព្រាប សុវត្ថិ លាន់​រំពង តែអ្វីដែលគូរឲ្យកត់​សម្គាល់​នោះ​អ្នកចាក់ឲ្យ​ភ្ញៀវ​ស្ដា​ប់​ហាក់យល់ចិត្តអតិថិជន​ព្រោះស្ទើ​តែ​គ្រប់ច្រក​ល្ហកឭតែបទ​ព្រាប សុវត្ថិ កាលនៅច្រៀងហង្សមាស ឬបទអំឡុងខ្ទង់ជាង១០ឆ្នាំ​មុនដែលបទទាំង​នោះនៅ​តែ​ពិរោះជក់ចិត្តរហូតមកដល់បច្ចុប្បន្នដដែល។ចំពោះបទ​ចម្រៀង​ថ្មីៗរបស់កំពូលតារាចម្រៀង​ព្រាប សុវត្ថិ នៅGalaxyយូៗទើបគេបានឭមានការចាក់ម្ដងដែល​ធ្វើឲ្យFanតារាចម្រៀងល្បី​ជាង២៣ឆ្នាំរូបនេះខ្លះ​និយាយថា”ស្ដាយ”​ដែលលោកចេញ​ពីហង្ស​មាស។យ៉ាង​ណាពួកគេ​និ​យាយស្របគ្នាដោយរងចាំមើលថាតើនៅពេលដែល​មានកម្មវិធី​ប្រ​លង​ចម្រៀង​ធំៗ​តំ​ណើរការក្នុងពេលឆាប់ៗខាងមុខនេះឡើងវិញ​បណ្ដារបេក្ខជនទាំង​ឡាយ​នឹង​ច្រៀងបទចម្រៀងព្រាប សុវត្ថិ នៅហង្សមាស ឬនៅGalaxyច្រើនជាង?

ថ្វីត្បិតតែមហាជនដែលនិយមស្ដាប់បទចម្រៀងលោកព្រាប សុវត្ថិ អំឡុងពេលលោក​ច្រៀង​នៅហង្សមាសមានការ​ខកចិត្តខ្លះ​ចំពោះ​ការដែលព្រាប សុវត្ថិ ទៅផលិតកម្មថ្មីច្រៀង​មិនសូវត្រូវចិត្តFanពិសេសគឺគ្មានបទណា១ប្រើសម្លេងខ្ពស់ដូចមុនក្ដី ប៉ុន្ដែអ្នក​ជំនាញសិល្បៈ​បាន​លើកឡើង​ថារឿងផ្លាស់ប្ដូរផលិតកម្មនោះមិនមែនតែលោកព្រាប សុវត្ថិ នោះទេគឺតារា​ផ្សេងៗ​ទៀត​ក៍ផុតកុង​ត្រាទៅច្រៀងនៅផលិតកម្មផ្សេង​ជារឿងធម្មតា។លោកគ្រូភ្លេង​(Composer)​ម្នាក់នៅហង្សមាសនិយាយ​ថាដោយសារ​តែកូវីដ​ផ្ទុះ​ខ្លាំងពេកអីចឹងរឿងព្រាប សុវត្ថិ ចេញបទយ៉ាងណានោះមិនទាន់អាចសន្និ​ដ្ឋានបានទេព្រោះខាងផលិតកម្មណា​ក៍មិន​ហ៊ាន​បុក​បទពេញទំហ៊ឹងនៅពេលនេះដែរ។ប៉ុន្ដែComposerរូបនោះថាអ្នកជំនាញ​សិល្បៈ​នៅ​ហង្សមាស​គ្រប់ផ្នែកទាំង​អស់ធ្លាប់​ជួយ​លោ​ក​​​ព្រាប សុវត្ថិ អស់ហើយព្រោះអំឡុង​ពេល​ដែល​លោក​ច្រៀងនៅទីនេះជាង២០ឆ្នាំបទអី ចង្វាក់អី ប្រើសម្លេងរដឺន,ស្រវឹង និង​ខ្ពស់​បំផុត​យ៉ាង​ណាក៍បានផលិតរួចអស់ហើយដែរ។តែគ្រូភ្លេង រូបនោះទទួលស្គាល់ថា​ទស្សនិក​ជនពិត​ជា​អាច​មើល​ដឹង​ដោយ​មិនអាចប្រកែកបានមែនថាតើពេល​ប្រលងចម្រៀងធំៗ​នៅ​ពេលខាងមុខ​នេះបេក្ខជននឹងយកបទព្រាប សុវត្ថិ ច្រៀង​នៅ​ហង្ស​មាស ឬGalaxy នោះគេ​នឹង​អាចវាយ​តម្លៃបានហើយ។យ៉ាងណាលោកសង្កត់ថាព្រាប សុវត្ថិ ច្រៀងនៅហង្សមាសជាង​២២ឆ្នាំ​មានជាង៣ពាន់បទ តែលោកទើបទៅGalaxy ជាង១ឆ្នាំមានយ៉ាងច្រើនពី២០ទៅ៣០បទអីចឹង​គេមិន​អាចប្រៀបធៀបគ្នាបានទេ។

  ព្រាប សុវត្ថិ នៅសល់កុងត្រាជាមួយGalaxy ជិត៤ឆ្នាំទៀតក្នុងតំណាក់កាលដំបូងនេះ ហើយកន្លងមកដោយសារ​តែធ្លាប់​មាន​ការ​លើកឡើងថាព្រាប សុវត្ថិ ទៅGalaxy មិនសូវខ្លាំង​ដូចនៅ​ហង្សមាសទើបអ្នកគ្រប់គ្រងផលិតកម្មថ្មីនេះធ្លាប់​ចេញ​សារ​ថា​នឹងធ្វើការជាមួយលោក​ព្រាប សុវត្ថិ ១០ឆ្នាំថែមទៀតពោលគឺព្រាប សុវត្ថិ អាចនឹងជាប់កុងត្រាជាមួយGalaxyដល់​ឆ្នាំ​២០​៣៥​​​ ដែល​​ពេលនោះលោកនឹងមានអាយុ៦០ឆ្នាំ។អ្នក​ជំនាញរៀបចំការប្រគុំតន្រ្ដី​លើក​ឡើង​ថាទោះជាព្រាប សុវត្ថិ លែងច្រៀង​ក៍​ពេលនេះលោកក្លាយទៅជាតារាដែល​មានទ្រព្យស្ដុកទៅ​ហើយ​ព្រោះតែកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្ស​ជំនិត​របស់​លោក​ធ្លាប់ទម្លាយប្រាប់អ្នក​កា​សែត​ថាព្រាប សុវត្ថិ សល់ទ្រព្យខ្ទង់៣០លានដុល្លារពីការចាប់​អាជីពចម្រៀងជាង២០ឆ្នាំ​នេះ។អ្វី​ដែល​គូរឲ្យកត់សម្គាល់នោះនៅរដូវកូវីដនេះព្រាប សុវត្ថិ ក៍បានងាកទៅរកធំផ្នែក​អចលនទ្រព្យផងដែរ ខណៈដែល​លោកបាន​បើក​ហាង”ផ្ទះព្រាប សុវត្ថិ “នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងកំពុងសាងសង់Resort  នៅភូមិពូទ្រូ ឃុំ​សែន​ម​នោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ទៀតផង។ដោយឡែកសម្រាប់អាជីពចម្រៀងព្រាប សុវត្ថិ នៅGa​la​xy ធ្លាប់មាន​ព័ត​មាន​ថាលោកទទួលបានប្រាក់ខែ៨០០០ដុល្លារក្នុងកុងត្រា៥ឆ្នាំ និងប្រាក់​បន្ថែមចំនួន៣០ម៉ឺនដុល្លារទៀតផង។តែថៅកែGalaxy លោក​ឡេង ណាវ៉ាត់ត្រា ធ្លាប់​ប្រ​កែក​ដោយអះអាងថាលោក​ព្រាប សុវត្ថិ ទៅច្រៀងនៅផលិតកម្មលោកដោយបេះដូង៕

RELATED ARTICLES