Saturday, September 21, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ធ្វើឲ្យខាត់ សុឃីម កាន់តែពិបាក

តន់ ច័ន្ទសីម៉ា ៖ធ្វើឲ្យខាត់ សុឃីម កាន់តែពិបាក

 ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ស្រងូតស្រងាត់អស់ជាច្រើនថ្ងៃព្រោះតែបទចម្រៀង”Are You Ok ?”ដែល​ថៅកែទិញ​សម្លេងពីបុរសម្នាក់ជាម្ចាស់ដើមដល់ទៅ​តម្លៃ១២០០០ដុល្លារ​នោះ​គ្រាន់​តែចេញTrailer ភ្លាមផ្ទុះការរិះគន់​យ៉ាងចាស់ដៃ​ពី​មហាជនទើបម្ចាស់Galaxy  បញ្ជារឲ្យកូនចៅ​លុបបទនោះចោលជា​បន្ទាន់នាំឲ្យសីម៉ា ជាម្ចាស់បទនិងតួឯក​របស់ផលិត​កម្មមួយនេះ​ស្រ​ឡាំង​​កាំង។ប៉ុន្ដែកាល​ពី​ពេល​ថ្មីៗ​នេះបទ”Are You Ok ?”ត្រូវបានលោកទឹត ថាវរិទ្ធ ដែលជា​អនុរដ្ឋ​លេខា​ធិការក្រសួង​វប្ប​ធ័ម​ និងវិចិត្រសិល្បៈ និងត្រូវបានគេដឹងថាជាស្វាមីនាងនៅ សុនិតា នោះបានស៊ីញ៉េតាំង​ពីថ្ងៃទី​២៧​ខែ​តុលាឆ្នាំ២០២១ ដោយផ្ដល់ទិដ្ឋាការ លេខ៤៦វ.វ អនុញ្ញាតិឲ្យបទនេះចេញជាMV​បាន​ក្រោយ​Galaxyមានការកែតម្រូវចម្រៀង​មួយបទនេះ ឡើង វិញ។តន់ ច័ន្ទសីម៉ា រីករាយចិត្តយ៉ាងឧប​ម៉ា​ព្រោះរំពឹង​ថាពេលដែលបទនេះចេញហើយនាង​នឹងល្បី​ថែម​មួយក្រឺតទៀតជាមិនខាន​ឡើយ។ស្រីស្រស់តូចតន់និងជាអតីតអ្នកស្មូតជាប់​លេខ១​ប្រចាំខេត្តតាកែវរូបនេះ​វាចារថា​នាងនឹង​កែតម្រូវ​ចំណុចខ្វះខាតហើយនាងផ្ដាំFan​ថាកុំបោះបង់ក្ដី​សុបិនខ្លួនឯង។

   អតីតបេក្ខភាពThe Voice Cambodia  រដូវកាលទី២តន់ ច័ន្ទសីម៉ា ទោះជាមិនបានកាន់​ពាន​ពីក្រុម​ហ៊ុនហង្សមាស​ព្រោះមិន​អាច​យកឈ្នះលោកថែល ថៃ មែនប៉ុន្ដែសីម៉ា នៅតែអាច​ចាប់អាជីពចម្រៀងដោយរលូនហើយ​ពេលនេះក្លាយទៅជាតារាស្រី​ឈានមុខគេរបស់Galaxy ។ការដែលកេរ្ដិ៍ឈ្មោះបោះពួយឡើងលឿនដូចផ្លេកបន្ទោរបែបនេះក្រោយពីសីម៉ា បានចាប់ដៃ​ជា​មួយ​កំ​ពូល​តារា​ចម្រៀងព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យតារាចម្រៀងផ្នែកយុវវ័យផ្សេងៗ​ទៀត​​​ដូចជារ៉ាប៊ី ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើមពីបាកទប់ទល់ស្រីស្រស់រូបនេះ។ ប៉ុន្ដែ​អ្នក​ជំនាញសិល្បៈធ្លាប់លើកឡើងថាតាំងពីសីម៉ា ល្បីល្បាញមកអ្នកដែលធ្វើ​ឲ្យ​ប្រឈម​ធ្លាក់​ចុះ​នោះគឺអ្នកនាងខាត់ សុឃីម ឯណ្ណោះទេ។ការលើកឡើងបែបនេះដោយសារតែសីម៉ា ច្រៀង​សម្លេងស្អក​និង​អឿនដូចខាត់សុឃីម តែម្ដងទើបនាំឲ្យរៀមច្បងដែលស៊ីបទកន្រ្ទឹម​រូបនេះ​ពិ​បា​ក​រក្សារ​តំណែង។ប៉ុន្ដែអ្នកនាងសុឃីម ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថានាងមិន​ទោមនស្ស​ថា​តារា​ណា​ច្រៀង​ស្ទីលនាងទេ គឺមានតែសប្បាយរីករាយឃើញប្អូនៗ​ចេញ​មក​ចេះរកលុយ។​យ៉ាង​ណា​​សុឃីម បែជាថានាងមិនដែលបានស្ដាប់ចម្រៀងរបស់ច័ន្ទសីម៉ា ពីមុនឡើយសូម្បី​តែ១បទ​​ព្រោះ​ថា​ចេះតែមិនដែលប្រទះ។

  មហាជនរងចាំមើលថាក្រោយតន់ ច័ន្ទសីម៉ា ត្រូវថៅកែឲ្យថតឡើងវិញបទ”Are You Ok?”​នោះនាងនៅមានទស្សនិកជនរិះ​គន់ទៀតឬក៍ងាកមកគាំទ្រវិញ?

RELATED ARTICLES