កាលពីថ្ងៃសៅរ៍ទី ៦ វិច្ឆិកា ២០២១ ក្លឹបBarcelona បាននិយាយថាក្លឹបសម្រេចតែងតាំងអតីតខ្សែបម្រើ និងជាប្រធានក្រុម Xavi Hernandez ជាគ្រូបង្វឹកថ្មី រហូតដល់ឆ្នាំ ២០២៤ បន្ទាប់ពីការបណ្តេញលោក Ronald Koeman ចេញពីតំណែងកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្លឹបអ្នកមានបុណ្យBarcelona បានទទួលភ្លើងខៀវកាលពីថ្ងៃសុក្រដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 41 ឆ្នាំ បន្ទាប់ពីគាត់ទទួលបានលក្ខខណ្ឌដោះលែង កិច្ចសន្យាជាមួយក្លឹបបាល់ទាត់ Al-Sadd របស់ប្រទេសកាតា។
Xavi បានលេងឱ្យ Barcelona អស់រយៈពេល 17 ឆ្នាំ ដោយបានបង្ហាញខ្លួន 767 ដង និងឈ្នះពានរង្វាន់ចំនួន 25 រួមទាំងការឈ្នះពានរង្វាន់ឆេមពានលីក ចំនួន 4 ដង និងពានរង្វាន់លីកចំនួន 8 ។
ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Xavi Hernandez ធ្វើជាគ្រូបង្វឹកក្រុមដំបូងសម្រាប់រដូវកាលបច្ចុប្បន្នដែលនៅសល់ និងពីររដូវកាលទៀត។ ក្លឹបានបានសរសេរចំណងជើងថា ស្វាគមន៍ត្រលប់មកផ្ទះវិញXavi Hernandez ។
ក្លឹបBarcelona នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំបួនបន្ទាប់ពី លោកSergi Barjuan ត្រូវបានតែងតាំងជាគ្រូបង្វឹកស្តីទី មានប្រាំបួនពិន្ទុតាមពីក្រោយក្រុមកំពូលតារាងSociedad ។
Barjuan នឹងនៅតែមើលការខុសត្រូវសម្រាប់ការប្រកួតលីករបស់ពួកគេនៅលើទឹកដី Celta នៅថ្ងៃសៅរ៍ ដោយ Xavi នឹងមកដល់ Barcelona នៅចុងសប្តាហ៍នេះ មុនពេលធ្វើបទបង្ហាញនៅថ្ងៃចន្ទ។
Xaviនឹងដឹកនាំការប្រកួតដំបួងក្នុងស្រុកទល់នឹងក្លឹប Espanyol នៅថ្ងៃទី 20 ខែវិច្ឆិកា បន្ទាប់ពីសម្រាកប្រកួតអន្តរជាតិ។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Xavi បានចូលរួមជាមួយ Al-Sadd ជាកីឡាករក្នុងឆ្នាំ 2015 ដោយបានក្លាយជាគ្រូបង្វឹកបន្ទាប់ពីព្យួរស្បែកជើងរបស់គាត់នៅឆ្នាំ 2019 ។ក្នុងខែមេសាគាត់បានដឹកនាំក្រុមរបស់គាត់ឱ្យឈ្នះពានរង្វាន់លីគក្នុងស្រុកកាតាជាមួយនឹងប្រវត្តិមិនដែលចាញ់៕