Sunday, December 22, 2024
Homeតារាខ្មែរខេម ៖មិនសូវសប្បាយចិត្ត?

ខេម ៖មិនសូវសប្បាយចិត្ត?

 ភ្នំពេញ៖ខេម បានមកដល់ស្រុកវិញជិត១ខែទៅហើយក្រោយ​ពីនាំបណ្ដូលចិត្តអ្នកនាង​ស្រីកា​ទៅដើរ​លេង​នៅ​ទឹកដី​បារាំង​ហើយ​បង្ហួសទៅដល់អាឡឺមង់​និងស្វីសរយៈពេលជាង២ខែ។​ទោះជា​មកដល់ស្រុកវិញមែនតែខេម នៅមិនទាន់ចេញ​ច្រៀង​សម្ដែងតាមបណ្ដារឆាក​តន្រ្ដី​តាមប៉ុស្ដិ៍​ទូរ​ទស្សន៍នោះទេ ខណៈដែលតារាគេសង្ស័យថាមានកូន២រូបនេះត្រៀម​ខ្លួនច្រៀង​សម្ដែង​ជាមួយ​នាងតន់ ច័ន្ទសីម៉ា ឡើងវិញក្រោយពីពួកគេខកខានការចាប់ដៃគ្នាមួយរយៈ​ពេលធំព្រោះ​តែស្រីស្រស់សីម៉ា មុននេះ​សម្រុក​​ច្រៀងឆ្លងឆ្លើយជាមួយ​លោកកំពូលតារា​ចម្រៀង​លោកព្រាប សុវត្ថិ ។

  ខេម ធ្លាប់ប្រាប់តាមទូរស័ព្ទថាលោកមានអារម្មណ៍ស្រស់ថ្លាច្រើន​ក្នុងតំណើរកម្សាន្ដ​នៅក្រៅ​ស្រុក​ជាង២ខែកន្លង​ទៅថ្មីៗនេះ។ប៉ុន្ដែលោកសុណារិន ថាទាក់ទងការងារសិល្បៈ​វិញលោក​នៅមិនទាន់​កំណត់​ចេញច្រៀង​លើឆាកវិញពេលណាទេ តែនឹងត្រៀម​ថត​​បទថ្មីៗ។​ដោយឡែកតារាតូចតន់នាង​ច័ន្ទសីម៉ា ធ្លាប់វាចារថានាងនឹងចាប់ដៃច្រៀង​សម្ដែងជាមួយលោក​ខេម វិញព្រោះតែ​កន្លង​មក​នាងមានមោទនភាពដែលបានធ្វើជាដៃគូជាមួយ​កំពូលតារា​ចម្រៀ​ង​​​ព្រាប សុវត្ថិ និង​ខេម​។

  ខេម បានចូលច្រៀងនៅGalaxy រយៈពេលជាង១ឆ្នាំទៅហើយក្រោយចាកចេញពីថោន​ទាំងចម្រូងចម្រាសហើយទស្សនិកជន​ដែល​ធ្លាប់តែគាំទ្រខេម លើកឡើងថាតារាចម្រៀង​សំ​នៀងស្អក​រូបនេះមិនសូវមានសន្ទុះខ្លាំងដូចកាលនៅថោន ឡើយព្រោះ​ថាឥទ្ធិពលរបស់​កំ​ពូ​ល​តារា​ចម្រៀង​ព្រាប សុវត្ថិ គ្របពីលើតែម្ដង។ដោយឡែកប្រភពជិតស្និត​បានឲ្យដឹងថាលោក​ខេម ដាច់​ខាតទោះជាទៅផលិតកម្មណាក៍ដោយលោក​មិនដែលចង់នៅក្រោមតារាណាម្នាក់​ទេហេតុនេះ​ហើយការធ្វើ​ជាតួរងនៅGalaxy នោះប្រាកដជាលោកសុណារិន មិនសប្បាយ​ចិត្ត​នោះទេ។ប៉ុន្ដែខេម ធ្លាប់ប្រាប់អ្នកកាសែតត្រង់ៗថា​លោកមិនដែល​ចាត់ទុក​លោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកនោះទេបើទោះជាលោកបានចូលGalaxy មុនលោកក្ដី។

 គូររំលឹកថាលោកប៉ុន សុណារិន ហៅខេម បានដឹកដៃសំណព្វចិត្តរបស់លោកអ្នកនាង​ស្រីកា ទៅបារាំងកាលពីថ្ងៃទី២០ខែ​កក្កដា​ នឹង​ទើបតែបណ្ដើរគ្នាចូលស្រុកវិញថ្ងៃទី៦ខែតុលា ហើយថ្មីៗនេះគេសង្ស័យថាខេម ដែលភ្ជាប់ស្នេហ៍ជាមួយស្រីកា ជាង៥ឆ្នាំនោះពួកគេមាន​កូន​២​នាក់​ទៅ​ហើយ(ស្រី១)តែខេម ប្រកែក។យ៉ាងណាខេម សារភាពថាលោកពិតជាចង់បានកូន​ដូចគេគ្រប់គ្នាដែរ តែការកំណត់ថ្ងៃរៀបការជាមួយម្ចាស់បេះដូងលោក​មិនអាចនិ​យា​យ​ទុកជា​មុនបាន​ឡើយ៕

RELATED ARTICLES