ភ្នំពេញ៖កែវ ពេជ្រពិសី ដែលទើបសម្រាលកូនប្រុសទី១បានជាង១ខែនោះពេលនេះនាងកំពុងតែរៀបគម្រោងយកកូនទី២ឆាប់ៗនេះហើយដែលជាកូនប្រុសក៍បានស្រីក៍បាន។ការយក់បានកូនថែមរបស់ពេជ្រពិសី នៅពេលនេះត្រូវបាននាងអះអាងថាដោយសារតែវ័យរបស់នាងនិងស្វាមីច្រើនដែរហើយហេតុនេះការមានកូនថែមជាក្ដីប្រាថ្នាដ៍ធំមួយរបស់គ្រួសារនាង ខណៈដែលនាងសម្រាលកូនដោយវះកាត់កាលពីថ្ងៃទី១៤ខែកញ្ញា នោះរហូតមកដល់ពេលនេះស្ថានភាពសុខភាពរបស់នាងប្រកតីមិនរងផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ បើទោះជាក្រោយសម្រាលភ្លាមៗនាងចុះខ្សោយច្រើនក្ដី។ដោយឡែកទាក់ទងអាជីពសិល្បៈវិញពិសី ថានាងនៅតែស្រលាញ់តែមិនអាចកំណត់ពេលវេលានៃការវិលទៅថតកុនសារជាថ្មីជាក់លាក់នោះទេព្រោះថាពេលនេះនាងផ្ដោតទៅលើតួនាទីជាស្រ្ដីមេផ្ទះនិងមើលថែកូនឲ្យបានល្អ។ដោយឡែកកាលពីថ្ងៃទី១៤ខែតុលា នោះពេជ្រពិសី ក៍បានធ្វើពិធីចេញខែឲ្យកូនប្រុសនាងគម្រប់១ខែផងដែរហើយពេជ្រពិសី រីករាយជាខ្លាំងព្រោះទទួលបានកាដូដែលមិត្តភក្ដិទិញជាគ្រឿងអលង្ការឲ្យកូននាងមានតម្លៃដល់ទៅរាប់ពាន់ដុល្លារឯណ្ណោះ។
គូររំលឹកថាកែវ ពេជ្រពិសី បានលែងលះជាមួយអតីតប្ដីលោកចន្ថា ស្រី ដែលជាអាណិកជនខ្មែរមកពីអូស្រា្ដលីកាលពីឆ្នាំ២០១០ បន្ទាប់ពីពួកគេបានរៀបការបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយនាងទុកជីវិតជាស្រ្ដីមេម៉ាយដល់ទៅជាង១០ឆ្នាំមិនទទួលយកស្នេហ៍ថ្មីឡើយ គឺទើបតែនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ពេជ្រពិសី ព្រមបើកបេះដូងទទួលយកស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យជាមួយអាណិជនខ្មែរមកពីកាណាដាដែលជាពោះម៉ាយវ័យ៥០ឆ្នាំលោកពៅ សម្បត្តិ ហើយពេជ្រពិសី និងគូដណ្ដឹងគ្រោងរៀបការជាមួយគ្នាភ្លាមៗតាំងពីក្រោយភ្ជាប់ពាក្យមកម្លេះ។ប៉ុន្ដែដោយសារតែកូវីដទើបពេជ្រពិសី និងលោកសម្បត្តិ សម្រេចលុបមង្គលការនោះទៅវិញជាបន្ទាន់ ហើយអ្នកទាំងពីរបានចុះអេតាស៊ីវិលជាមួយគ្នានិងយកកូនប្រើតែម្ដង។
កែវ ពេជ្រពិសី វាចារថាក្រោយមានកូន១នេះនាងគ្មាគម្រោងចង់រៀបការសារជាថ្មីនោះទេ ព្រោះគិតថាបើការគូរតែធ្វើមុនយកកូនតែពេលនេះនាងមានតែត្រូវយកកូន១ទៀត។ម្យាងទៀតរូបនាងផ្ទាល់និងស្វាមីសុទ្ធតែធ្លាប់បានឆ្លងកាត់ជីវីតអាពាហ៍ពិពាហ៍ដូចគ្នា ហេតុនេះហើយមង្គលការជាលើកទី២មិនមែនចាំបាច់បំផុតសម្រាប់គ្រួសារនាងឡើយ។
ក្រៅពីកែវ ពេជ្រពិសី តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,ពេជ្រ សូលីកា,ផាត់ ផាន់ណា,នៅ សុនិតា ,ឡោម លក្ខិណា ,សុន ស្រីពេជ្រ និងឌុច លីដា ជាដើម។ដោយឡែកសម្រាប់តារាដែលយកស្វាមីជាអាណិកជននៅកាណាដាដូចពេជ្រពិសី ដែរមានដូចជាសៀម ស្រីណុច ,រស់ ម៉ូនីកា ,ម៉ុក អានីត,មាស សុខសោភា និងឡាយ លក្ខិណា ជាដើម។ពេជ្រពិសី ថាក្រោយមានស្វាមីនិងកូនម្នាក់ឈ្មោះ”ដូរ៉ា(Dura)អាយុជាង១ខែនេះនាងមានអារម្មណ៍ថាជីវិតមានការប្រែប្រួលច្រើន ហើយនេះជាក្ដីសុបិនរបស់នាងក្លាយទៅជាការពិត ព្រោះនាងមិនដែលប៉ងប្រាថ្នាធំអ្វីលើសពីនេះទេគឺសូមតែមានប្ដីនិងកូនរស់នៅជុំគ្នាដូចគ្រួសារដ៍ទៃទៀតនោះនាងអស់ចិត្តហើយ។ដោយឡែកទាង់ទងរឿងថាពេជ្រពិសី នឹងចេញទៅរស់នៅតាមស្វាមីនៅកាណាដានៅពេលណានោះអតីតតារាសម្ដែងរូបនេះថានាងអាចនិងសម្របខ្លួនតាមស្វាមីតែពេលនេះលោកសម្បត្តិ មករស់នៅស្រុកខ្មែរ៩០%ទៅកាណាដាតែ១០%ទេព្រោះប្ដីនាងមានក្រុមហ៊ុនមួយនៅស្រុកខ្មែរតំណើរការជាច្រើនឆ្នាំមកហើយ។ពេជ្រពិសី ថាដោយសារតែនាងសម្រាលកូនដោយវះកាត់ហេតុនេះហើយការមានកូន២នាក់អាចគ្រប់គ្រាន់សម្រាប់គ្រួសារនាង៕
ហ៊ឹម វិចិត្រ