Saturday, March 8, 2025
Homeតារាខ្មែររ៉ាប៊ី ៖ប្រយ័ត្នអភ័ព្វស្នេហ៍

រ៉ាប៊ី ៖ប្រយ័ត្នអភ័ព្វស្នេហ៍

ភ្នំពេញ៖គេថាស្រីស្អាតច្រើនតែអភ័ព្វស្នេហ៍តែពាក្យនេះសម្រាប់សម័យDigital  មិនសូវត្រូវ​ទាំងស្រុងនោះ​ទេព្រោះថា​ឲ្យតែ​ស្រីស្អាតច្រើនតែមានសំណាងព្រោះមានមន្រ្ដីធំ,ឧកញ៉ាៗ និងអ្នកមានទ្រព្យប្រជែងគ្នាតាមស្នេហាហើយក្នុង​នោះ​បើនាង​នាង​ហ៊ានលោត​ឆ័ត្រនោះនឹង​បានលុយ ឡាន វីឡារដោយងាយៗតែម្ដង។ប៉ុន្ដែសម្រាប់នាងផាន វីរ៉ាទី ហៅរ៉ាប៊ី ដែល​ត្រូវ​បាន​គេ​ចាត់ទុកថាជាស្រីស្អាតម្នាក់ក្នុងចំណោមតារា​ចម្រៀងស្រីនាពេលបច្ចុប្បន្ន​ហើយសាច់​ភ្លៅដ៍​សខ្ចីម៉ដខៃ​របស់​នាង​តែងតែ​ធ្វើ​ឲ្យប្រុសៗគ្រឺតក្នាញ់​ចង់តែខាំឬស្ទាបអង្អែលលេងនោះ​បែជាជួបលើកណាក៍នាងវាចារថារកសង្សារមិនបានបណ្ដើរដូចគេដែរ។ការរកក្ដឹបសង្សារមួយមកអោបប្រលែងលេងមិនបានបែបនេះហើយទើបនាំឲ្យគេហៅរ៉ាប៊ី ថាអភ័ព្វស្នេហ៍​ព្រោះ​ស្អាត​ប៉ុណ្ណឹង​ដែរ​ មិនសមណាខ្សត់សង្សារបែបនេះសោះ។តែនាងរ៉ាប៊ី ថានាងពិតជា​រកសង្សារ១​មកធ្វើថ្នាំ​មិនបានមែន ហើយបើអ្នក​កាសែត​អា​ណិតមេត្តាជួយរកឲ្យនាងមួយផង។

 ថ្វីត្បិតតែនាងរ៉ាប៊ី ប្រកាសរកសង្សារជាចំហមែន តែមិនមែនឲ្យតែប្រុស​ដែលដាក់​ពាក្យ​​សុំ​​ស្នេហានាងនោះត្រូវបាននាង​ជ្រើស​រើសយក​ឡើយ។បុរសដែលអាចក្លាយ​ទៅជា​ប្រុស​ស្នេហ៍របស់រ៉ាប៊ី បានគឺទាល់តែប្រុសនោះមានរូបរាងសង្ហារវ័យក្មេង តែមិន​សំហៅដល់​ការ​មាន​ទ្រព្យធនជាធំឡើយ។រ៉ាប៊ី ដាក់ល័ក្ខខណ្ឌថាបើប្រុសនោះមានវ័យ​ចំណាស់ទោះជា​សេដ្ឋី​ក៍​នាងមិនត្រូវ​ការ​ដែរព្រោះគ្មានអារម្មណ៍ទេ។

  ការតាំងចិត្តរបស់នាងរ៉ាប៊ី បែបនេះប្រាកដជាធ្វើឲ្យតាតា សម្បូរលុយដុល្លារស្រងាក​ចិត្ត​មិនស្ទើទេ ព្រោះថាលុយមិនអាច​ធ្វើ​ឲ្យនាងរ៉ាប៊ី រំភើបបាន។ប៉ុន្ដែជុំវិញ​ការ​ដែល​រ៉ាប៊ី ថានាង​ស្នេហាតែប្រុសក្មេងបុរសចំណាស់ៗ​អែបកៀននោះគេនៅតែសង្ស័យ​ថាស្រីស្រស់​រូប​នេះ​ស្នេហ៍ក្មេងបាំងចាស់។ការលើកឡើងបែបនេះដោយសារតែនាងរ៉ាប៊ី ច្រៀងទើប៣ឆ្នាំ​តែនាងសល់​ទ្រព្យ​មិនក្រោមកន្លះលានដុល្លារនោះទេក្នុងនោះមានដូចជាផ្ទះវីឡារ១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លា និង​បន្ទប់​ខុនដូ១តម្លៃជិត១០ម៉ឺនដុល្លារទៀត ខណៈ​ដែលនាងមានរថយន្ដទំនើប៣គ្រឿងជិះឆ្លាស់គ្នានោះគឺLexus Nx200t ,Starex និង​Lexus Rx300 ។ប៉ុន្ដែរ៉ាប៊ី ថានាងគ្មានប្រុសណាចិញ្ចឹមទេ ហើយប្រាក់ទាំងនោះមួយផ្នែកធំគឺ​បាន​មកពីនាង​សន្សំពី​ការងារ​សិ​ល្បៈដែលរកបានមុនផ្ទុះកូវីដ។នាងថាទោះជាកូវីដអូសបន្លាយ​ជាច្រើនខែតែនាងមិនជួបវិបត្តិ​សេដ្ឋកិច្ចឡើយព្រោះ​ថានាងមិន​មាន​ទម្លាប់ទិញអ្វីដោយបង់រំលស់ ហើយប្រាក់ចំណូលនៅតែមានជាប្រចាំតាមរយៈការធ្វើBA  ឲ្យផលិតផលមួយចំនួន៕

RELATED ARTICLES