Tuesday, March 11, 2025
Homeតារាខ្មែរស្រីស្អាតហង្ស ស្រីរ័ត្ន ៖រួចផុតគ្រោះថ្នាក់ក្រោយ​ដឹក​ចូល​ពេទ្យដោយសារពុលអាហារ

ស្រីស្អាតហង្ស ស្រីរ័ត្ន ៖រួចផុតគ្រោះថ្នាក់ក្រោយ​ដឹក​ចូល​ពេទ្យដោយសារពុលអាហារ

  ភ្នំពេញ៖តារាសម្ដែងវ័យក្មេងរូបសម្រស់គូរឲ្យទាក់ទាញនាងហង្ស ស្រីរ័ត្ន ត្រូវបានដឹកចូលពេទ្យ​សង្រ្គោះ​ជាបន្ទាន់កាលពី​ថ្ងៃអាទិត្យទី៧ខែវិច្ឆិការ ដោយសារតែនាងពុលអាហារធ្វើឲ្យប៉ៈ​ពាល់​ដល់សុខភាពហើយប្រឈមហា​និភ័យដល់រាងកាយ​យ៉ាងធ្ងន់ធ្ងរទៀតផង។យ៉ាងណាក្រោយការសង្រ្គោះយ៉ាងយកចិត្តទុក​ដាក់ពីសំណាក់គ្រូពេទ្យនោះអ្នកសម្ដែងរូបនេះបាន​និយាយយ៉ាងខ្លីកាលពីថ្ងៃទី៨វិច្ឆិការ ថាស្ថានភាពសុខភាពរបស់នាងបាន​ល្អប្រសើរឡើងវិញ​ច្រើន​ហើយ និងគ្មានអ្វីគូរ​ឲ្យ​បាម្ភទៀតទេ។

  គេឃើញតារារួមជាជីពជាច្រើនបានផ្ញើរសារសួរទុក្ខដល់ស្រីរ័ត្ន ហើយជូនពរឲ្យនាង​ឆាប់​​បានជា​សះស្បើយឡើងវិញ។ប៉ុន្ដែមានអ្នកខ្លះខមិន​ថាជាតារាហើយស្អាតទៀតញាំ​អី​ឲ្យ​ប្រយ័ត្នខ្លះទៅ កុំចេះតែឃើញឃ្លានៗហើយចូលពេទ្យអីចឹង មិនល្អទេ…។

  ហង្ស ស្រីរ័ត្ន ជាអ្នកសម្ដែងម្នាក់ដែលមានត្រេមុខដូចកូនកាត់ថៃ​ហើយនាងធ្លាប់សម្ដែង​ភាព​យន្ដ​ភាគ​ឲ្យទូរទស្សន៍ប៉ុស្ដិ៍លេខ៥​ជាបន្ដបន្ទាប់នាពេល​កន្លងមក។ប៉ុន្ដែអំឡុងកូវីដ​ផ្ទុះនេះ​ស្រីស្រស់បានផ្អាកសម្ដែងជាច្រើនខែ ដោយតាំងចិត្តថា​ទាល់តែស្ងាត់​កូវីដ​ទាំងស្រុង​ទើបនាង​ចេញថតដូចដើមឡើងវិញ។តែមិនទាន់វិលមកមុខកាមេរ៉ាសារជាថ្មីផងស្រាប់តែស្រីរ័ត្ន ចូល​ដេក​ពេទ្យ​ស្អាត​ដោយ​សារ​តែពុលចំណីទៅវិញ តែសំណាងល្អបានគ្រូពេទ្យជួយ​សង្រ្គោះ​ទាន់ពេលវេលាទើបធ្វើឲ្យនាងរួចផុតទុក្ខភ័យ។ស្រីស្រស់វ័យ២១ឆ្នាំរូបនេះធ្លាប់មានដំណឹងថានាងមានប្រុសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែស្រីរ័ត្ន ថានាងមិនទាន់​មាន​ប្រុស​​ស្នេហ៍​នោះទេ ហើយនាងមានការតាំងចិត្តថាសម្រាប់ជីវិតគូបើ​នាងមិនស្រលាញ់ទេទោះជាបុរស​នោះ​មានទ្រព្យយ៉ាង​ណាក៍​មិន​អាច​ក្លាយទៅជាសង្សារនិងគ្នាបានដែរ។ហង្ស ស្រីរ័ត្ន ធ្លាប់វា​ចារថាក្រៅពីអាជីពសម្ដែង​នៅថ្ងៃអនាគតនាងចង់ក្លាយ​ទៅជាពិធីការិនីអាជីពម្នាក់ដូចរៀបច្បងមួយចំនួនផងដែរ។នាងថានឹងព្យាយាមបំពេញក្ដីស្រម៉ៃខ្លួនឯង​ឲ្យបាននាពេលខាងមុខ​នេះ​ព្រោះតែកន្លង​មកឃើញតារាជាច្រើននាក់មកហើយដែលបានវត្តន៍ខ្លួន​ទៅជាពិធីការិនីតាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍​ទាំង​ឡា​យ​។​​យ៉ាង​ណាគេមិនដឹងថាតើស្រីរ័ត្ន ថាអត់គូស្នេហ៍នោះជាការ​លាក់​បាំងម្ចាស់ចិត្តមិនចង់ឲ្យគេស្គាល់ឬមួយក៍បេះ​ដូងនាង​ពិតជានៅទំនេរមែននោះទេ តែ​តាមរយៈការបង្ហាញខ្លួនតាមកម្មវិធីផ្សេងៗកន្លងមកស្រីរ័ត្ន មិនដែលបណ្ដើរឬកៀកកើយ​ប្រុស​ណាឡើយ៕

RELATED ARTICLES