Thursday, November 28, 2024
Homeកីឡាអន្ដរជាតិRashford ប្តេជ្ញាបន្តបេសកកម្មមនុស្សធម៌ បន្ទាប់ពីទទួលបានមេដាយកិត្តិយសពីព្រះអង្គម្ចាស់

Rashford ប្តេជ្ញាបន្តបេសកកម្មមនុស្សធម៌ បន្ទាប់ពីទទួលបានមេដាយកិត្តិយសពីព្រះអង្គម្ចាស់

ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Man Utdបានសន្យាថានឹងបន្តយុទ្ធនាការរបស់គាត់ដើម្បីជួយដល់ កុមារដែលជួបការលំបាកបន្ទាប់ពីគាត់ទទួលបានមេដាយ កិត្តិយសពីព្រះអង្គម្ចាស់ William ។

Rashfordអាយុ24ឆ្នាំត្រូវបានគេទទួលស្គាល់សម្រាប់យុទ្ធនាការដ៏ល្បីរបស់គាត់ដើម្បីធានាថាកុមារមកពីគ្រ ប់មជ្ឈដ្ឋានទទួលបានសិទ្ធិពិសេស ដោយមិនអាហារទទួលទានក្នុងអំឡុងពេលជំងឺរាតត្បាតឆ្លង។

កីឡាករអន្តរជាតិអង់គ្លេសត្រូវបានផ្តល់មេដាយ (MBE Member of the Order of the British Empire) នៅក្នុងពិធីមួយរបស់ Windsor Castle ដោយព្រះអង្គម្ចាស់ William ដែលជាប្រធានសមាគមបាល់ទាត់អង់គ្លេសផងដែរ។

Rashford បាននិយាយថាគាត់នឹងផ្តលមេដាយ MBE ដែលជាពានរង្វាន់មួយដើម្បីទទួលស្គាល់សមិទ្ធផលនិងការបម្រើដល់ប្រទេស ដល់ម្តាយរបស់គាត់ Melanie ដែលបានចិញ្ចឹមគាត់និងបងប្អូនបួននាក់របស់គាត់។

គាត់បាននិយាយថាការលើកទឹកចិត្តរបស់គាត់គឺផ្តល់ឱ្យក្មេង ៗរបស់ចក្រភពអង់គ្លេសនូវអ្វីដែលគាត់មិនមាននៅពេលធំឡើង ហើយសង្កត់ធ្ងន់លើក្មេងគ្រប់រូបសមនឹងទទួលបានឱកាស ៕

RELATED ARTICLES