ភ្នំពេញ៖តារាសម្ដែង,ម៉ូឌែល និងស្ពតនាងសឹម ស្រីនិច្ច បានស្ម័គ្រចិត្តកាយ៉ាព្រមបង្ហាញមុខគូស្នេហ៍ជាសាធារណៈរយៈពេលជិត១ខែទៅហើយដែលបុរសមានអាយុបងនាងដល់ទៅ១១ឆ្នាំនោះ ត្រូវបាននាងបង្ហើបថាគឺជាអ្នកជំនួញម្នាក់ដែលនាងនិងសង្សារស្រលាញ់គ្នាបានជាង៦ខែមកហើយ តែនៅមិនទាន់គិតគូដល់រឿងរៀបការឡើយ។ការលាតត្រដាងប្រុសស្នេហ៍របស់តារាវ័យ២២ឆ្នាំស្រីស្អាតសឹម ស្រីនិច្ច នៅពេលនេះចំពេលដែលនាងប្រកាសផ្អាកពីអាជីពសម្ដែងមួយអន្លើទើបធ្វើឲ្យមានការសង្ស័យថាស្រីនិច្ច ត្រូវគូស្នេហ៍ហាមឃាត់មិនឲ្យលេងអាជីពចាស់ហើយព្រោះម្ចាស់ចិត្តប្រចណ្ឌនិងហួងហែងខ្លាំងពេក។
ប៉ុន្ដែស្រីនិច្ច វាចារថាគូស្នេហ៍របស់នាងមិនបានបង្ខំឲ្យនាងចាកចេញពីអាជីពចាស់នោះទេគឺនាងផ្អាកថតសម្ដែងមួយរយៈដោយផ្ដោតទៅលើការត្រៀមធ្វើជំនួញ។នាងបន្ថែមថាអាចនៅដើមឆ្នាំ២០២២ នឹងវិលមកថតសម្ដែងរឿងឡើងវិញ ព្រោះមិនអាចឈប់ឬចាកចេញពីអាជីពចាស់បានទេ ដោយសារតែការឈានចូលសិល្បៈរបស់នាងដើម្បីឲ្យគេស្គាល់ហើយងាយស្រួលការធ្វើជំនួញនៅពេលខាងមុខ។
សឹម ស្រីនិច្ច មុនប្រកាសមានម្ចាស់បេះដូងនេះនាងមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេ ហើយនាងបានលេចមុខក្នុងភាពយន្ដនិងMVជាច្រើននៅឆ្នាំ២០២០-២០២១ ស្រាប់តែផ្អាកការងារសិល្បៈភ្លាមៗទៅវិញ។យ៉ាងណាអំឡុងពេលដែលស្រីនិច្ច បេះដូងមិនមែនទំនេនេះគេឃើញនាងជិះរថយន្ដ ទំនើប ម៉ាកPorsche ហើយនិងប្រើប្រាស់សម្ភារៈប្រេនប្រេននិងជាញឹកញាប់គេឃើញនាងញាំអាហារថ្លៃៗទៀតផង។អ្នករួមអាជីពជាមួយស្រីនិច្ច មួយចំនួនបានបង្ហើបឲ្យដឹងថាគូស្នេហ៍តារាសាច់សខ្ចីរូបនេះជាបុរសមានទ្រព្យស្ដុក ហេតុនេះហើយទោះជាស្រីនិច្ច លែងលេងសិល្បៈនាងក៍មិនខ្វះលុយចាយដែរ។ប៉ុន្ដែស្រីនិច្ច តាំងចិត្តថានាងមិនបោះបង់អាជីពថតសម្ដែងនោះទាំងស្រុងឡើយ គ្រាន់តែពេលនេះផ្ដោតទៅលើការរកស៊ីច្រើនជាងលេងសិល្បៈ។ដោយឡែកការបញ្ចេញមុខអនាគតស្វាមីឲ្យគេស្គាល់របស់ស្រីនិច្ច នៅពេលនេះប្រាកដជាធ្វើឲ្យមន្រ្ដីធំៗដែលជ្រួលជ្រើមចង់បានបេះដូងនាងនោះហាក់អស់ឱកាសក្នុងការតាមប្រម៉ាញ់ស្រីស្អាតរូបនេះទៀតហើយព្រោះស្រីនិច្ច មិនប្រាថ្នាតំណែងជំទាវនោះទេ តែនាងជ្រើសប្ដីជាអ្នកជំនួញម្នាក់ដែលអាចធានាសុវត្ថិភាពនាងទាំងហិរញ្ញវត្ថុនិងមើលថែបេះដូងកុំឲ្យឈឺបាន៕