Saturday, December 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖នឹងរៀបការមុនម្ដាយ​ចេញ​ពី​ពន្ធនាគារ

ពេជ្រ សូលីកា ៖នឹងរៀបការមុនម្ដាយ​ចេញ​ពី​ពន្ធនាគារ

ភ្នំពេញ៖តារាចម្រៀងហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានខកខានគម្រោងចង់រៀប​ការ​នៅឆ្នាំ២០២១នេះព្រោះ​តែកូវីដ ហើយបើទោះជាពេលនេះស្ថានភាពជំងឺសកលមួយនេះ​បានធូ​ស្រា​លបន្ដិចក្ដី ប៉ុន្ដែសូលីកា នឹងមិនប្រថុយគ្រង​ឈុតកូន​ក្រមុំនៅទាំង​ប្រថុចញ៉ុចនៅ​ចុងឆ្នាំ​នេះឡើយ។តែស្រីពេជ្រ ឬសូលីកា ប្រាកដជានឹងគិតគូរឿងក្រាបផ្ទឹមនេះនៅ​ឆ្នាំ២០២២​ខាង​មុខជាមិនខានដែលពេលនោះ​ស្ថានភាពកូវីដកាន់តែស្ងាត់​ជាងនេះហើយនាងអាច​ធ្វើ​ពិធី​ធំដុំបានហើយ។

  ពេជ្រ សូលីកា ធ្លាប់ប្រាប់ថានាងចង់រៀបការនៅឆ្នាំ២០២១ តែរឿងថានឹងចេញ​ទៅ​រស់​នៅអូស្រា្ដលី​តាមស្វាមី​ឬបន្ដនៅ​ស្រុក​កំណើតជាធម្មតានោះនាងថា​មិនទាន់គិតគូដល់រឿង​នេះ​ឡើយ។យ៉ាងណាប្រសិនបើសូលីកា ពកូនប្រុសដឹក​ដៃ​ប្ដីលោកគឹម ហាន រៀបការនៅឆ្នាំ​២០​២២ ខាងមុខនេះប្រាកដណាស់ថាមង្គលការរបស់នាង​នឹងគ្មានម្ដាយជាទីស្រលាញ់អ្នកស្រី​ស៊ិន ស្រី​នាង ចូលរួមឡើយព្រោះតែអ្នកស្រីនាង ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង​១ឆ្នាំកន្លះ​មក​ហើយ​នោះកាលពីថ្ងៃ​ទី២៥ខែ​សីហាឆ្នាំ២០២១ តុលា​ការបានប្រកាសសាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគាររយៈពេល១២ឆ្នាំ​ក្រោមការចោទបក្រកាន់​ពីបទឃាត​កម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ ក្រោយម្ដាយតារាចម្រៀងហង្សមាសរូបនេះ​ត្រូវបាន​សម្ថកិច្ចចាប់​ខ្លួន​កាល​ពីថ្ងៃទី១១​ខែ​មករាឆ្នាំ២០២០ពាក់ព័ន្ធករណីធ្វើឃាតលើគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខ​លី។សូលីកា ស្រពោនចិន្ដា យ៉ាងខ្លាំង​ព្រោះ​ត្រូវ​រងចាំទាល់តែឆ្នាំ២០៣៣ ទើបនាងមាន​ឱកាសបានរស់​នៅជួបជុំ​ជាមួយម្ដាយសារជាថ្មីឡើងវិញដែលពេលនោះនាង​នឹងមាន​អាយុ​ជាង​​៤០ឆ្នាំ។ទោះ​ជា​យ៉ាង​ណា​ស្វាមីសូលីកា និងមិត្តភក្ដិជិតដិតរបស់នាងបាន​លើកទឹកចិត្ត​អ្នកចម្រៀង​រូបនេះ​តាមរយៈ​ការ​លួងលោមថាម្ដាយនាងគ្រាន់បើហើយ​ដែលមិនជាប់​គុគ​អស់​១ជីវិតហេតុនេះ​ហើ​យ​​​នាងនៅតែមានឱកាសមានឱកាស​រស់នៅជួបជុំម្ដាយវិញ​នៅ២ទសវត្សរ៍​ខាងមុខនេះទៀត។

  ថ្វីត្បិតតែពេជ្រ សូលីកា ឱបទុក្ខព្រោះម្ដាយជាប់ពន្ធនាគារក្ដី ប៉ុន្ដែមិនរាំងស្ទះដល់​គម្រោង​​នាងរៀបការនៅពេលខាងមុខ​នេះ​ឡើយ ហើយនាងធ្លាប់ប្រាប់អ្នកយកព័តមាន​យើង​តាមទូរស័ព្ទថាសាច់ញាត្តិរបស់នាងទៅសួរសុខទុក្ខអ្នកស្រីនាង ជា​ប្រចាំ​ហើយ។តែគេជឿរ​ថា​អំឡុងពេលដែលសូលីកា កំពុងតែមានក្ដីសុខបំផុតក្នុងជីវិតដែលបានជួបស្នេហ៍​ថ្មីជា​បុរស​ល្អ​និងឲ្យ​តម្លៃ​នាងគ្រប់យ៉ាងនេះសូលីកា មានការតូចចិត្តរឿងដែលនាងត្រូវរស់នៅបែក​ពី​ម្ដាយ​ច្រើនឆ្នាំនេះខ្លាំងណាស់បើ​ទោះជា​មើល​ពី​ស​ភាព​ខាងក្រៅគេឃើញ​នាងរាំច្រៀងលើ​ឆាក​តន្ត្រីយ៉ាងសប្បាយ និងដើរកម្សាន្ដ​ជាមួយ​ប្ដីញាំ​អាហារ​ថ្លៃ​ៗហាក់គ្មាន​ទុក្ខ​សោក​បន្ដិចក្ដី។

   គូររំលឹកថាពេជ្រ សូលីកា បានភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ខែតុលឆ្នាំ២០១៩​ជាមួយ​អា​ណិកជនខ្មែរមកពីអូស្រា្ដលីជា​អ្នក​ជំ​នាញខាងឌីហ្សាញម៉ូដសម្លៀកបំពាក់លោកគឹម ហាន ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយ​ដាក់ឈ្មោះថាហង្ស អ៊ារី​វេស្ដេ ។ការភ្ជាប់ស្នេហ៍ថ្មីនេះធ្វើឲ្យសូលីកា កប់ចោលអស់ស្រមោលស្នេហ៍នាពេលអតីត​កាល​ដ៍​ខ្មៅ​ងងិត ហើយពេលនេះស្វាមីនាងមិនត្រឹមតែមិនដែលរំលឹករឿងចាស់នោះទេ តែលោក​គឹម ហាន ថែមទាំងផ្គាប់​ចិត្ត​នាង​គ្រប់​យ៉ាងទៀតផង។សូលីកា ត្រូវប្ដីដឹក​ដៃទៅទិញ​ផ្ទះវីឡារ​ឃ្វីនតម្លៃខ្ទង់​ជាង៣០ម៉ឺនដុល្លារកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ ខណៈ​ដែលបច្ចុប្បន្ន​នាង​រស់នៅបន្ទប់ខុនដូប្រណិតនិងមានផ្ទះនៅបុរីមួយ ហើយស្រីពេជ្រ ជិះរថយន្ដទំនើបៗ​ដូចជា​ម៉ាកPorsche ,Bmw និងRange Rover ជាដើម។អ្វីដែលសូលីកា កាន់តែរីករាយ​នោះនាង​ត្រូវបានប្ដីបើកដៃឲ្យ​បន្ដ​អាជីព​ចម្រៀង​សិល្បៈ​ជា​ធម្មតា​ទាំងច្រៀងរាំនិងការថតភាពយន្ដគឺធ្វើ​តាមចិត្តចង់។ប៉ុន្ដែសូលីកា មិនសូវលេចធ្លោឡើយក្រោយមានប្ដី​និងកូន១​នេះគឺ​ទីផ្សារចម្រៀង​របស់នាងនៅទ្រឹងដូចនាងឱក សុគន្ធកញ្ញា និងសួស វីសា ដែរ៕

RELATED ARTICLES