ដោយ អាចារ្យថាំ
មូលហេតុនៃការបង្កើតអង្គការសហប្រជាជាតិ (អ.ស.ប) គឺដើម្បីប្រមូល ផ្តុំប្រទេសតូចធំ បង្កើតច្បាប់អន្តរជាតិ ការពារប្រទេសតូចៗ កុំឱ្យប្រទេសធំរំលោភ បាន ជាពិសេសស្វែងរកជំនួយសង្គ្រោះបន្ទាន់ យកទៅជួយពលរដ្ឋ តាមបណ្តា ប្រទេសនានា ដែលកើតសង្គ្រាម ប្រឈមការដាច់ពោះស្លាប់។
អង្គការសហប្រជាជាតិ ឬប្រទេសមូលធន គេមិនមើលនឹងភ្នែកនោះទេ បើ ឃើញប្រជាពលរដ្ឋតាមប្រទេសខ្លះរងគ្រោះដោយសង្គ្រាម រដ្ឋប្រហារ ឬកាន់ របបផ្តាច់ការ ក៏សុំគោលការណ៍ពីអ្នកដឹកនាំប្រទេសនោះ ដឹកស្បៀងអាហារ ឬ បញ្ជូនឈុយកាក់ទៅជួយជាបន្ទាន់ លៃយ៉ាងណាឱ្យជំនួយមនុស្សធម៌នោះ ធ្លាក់ ទៅដល់ដៃប្រជាជនស្លូតត្រង់។ គេអត់មានគិតពីនិន្នាការនយោបាយអ្វីឡើយ តែ គេគិតពីបញ្ហាក្រពះ ជាកត្តាធំបំផុត។
ករណីប្រទេសអូស្ត្រាលីផ្តល់ជំនួយ ១៦៨លានដុល្លារ រយៈពេល៤ឆ្នាំ ជួយ ដល់ប្រទេសនៃតំបន់ទន្លេមេគង្គ (រួមមានកម្ពុជា) ផងនោះ អត់ពាក់ព័ន្ធនយោ-បាយទេ តែជាជំនួយមនុស្សធម៌សុទ្ធសាធ។
លោកសុខ ឥសាន អ្នកនាំពាក្យ CPP បានសរសេរក្នុងបណ្តាញសង្គមថា “អូស្ក្រាលី ផ្តល់ជំនួយ ១៦៨លានដុល្លារ ដល់ប្រទេសទន្លេមេគង្គ រយៈពេល៤ឆ្នាំ = នេះជាទឹកចិត្តល្អរបស់អូស្ត្រាលី” សំណេរនេះត្រឹមត្រូវណាស់ ព្រោះអូស្ត្រាលី ជាប្រទេសមូលធនសេរីនិយម ទោះជាដឹងថា ប្រទេសនៅតំបន់ទន្លេមេគង្គ ជា-ពិសេស ចិន វៀតណាម ឡាវ កម្ពុជា មាននិន្នាការនយោបាយខុសពីអូស្ត្រាលី ក៏គេមិនគិតពីនយោបាយ ដឹងតែជួយលុយឱ្យយកទៅដោះស្រាយផលប៉ះពាល់ដែល បង្កឡើងដោយសារទន្លេមេគង្គ។
របបទឹកទន្លេ ដែលមានប្រវែងជាង ៤៥០០គីឡូម៉ែត្រ មានប្រភពមកពីភ្នំ ទីបេត៍នោះ មានលក្ខណៈមិនទៀងទាត់ទេ ដែលឆ្នាំខ្លះជន់លិចលង់ដោយសារ ទឹកភ្លៀង ឬប្រទេសខាងលើ បើកទ្វារទឹកវារីអគ្គិសនី បណ្តាលឱ្យលិចលង់ប្រទេស ប៉ែកខាងក្រោម ដូចករណីប្រទេសលាវ បើកទ្វារទឹកវារីអគ្គិសនី ធ្វើឱ្យចរន្តទឹក ធ្លាក់មកបុកពន្លិចខេត្តស្ទឹងត្រែង ក្រចេះ របស់កម្ពុជា។
ជំនួយរបស់អូស្ត្រាលី និងបានមកដល់ដៃកម្ពុជា មួយចំណែកដែរ សម្រាប់ យកទៅដោះស្រាយផលប៉ះពាល់ តែគេតាមដានជំនួយគេដែរ តើបណ្តាប្រទេស ទន្លេមេគង្គ យកទៅប្រើប្រាស់ចំមុខសញ្ញាឬទេ?
ជំនួយមនុស្សធម៌ខ្លះ គេជួយជាស្បៀងអាហារ ដូចករណីប្រជាពលរដ្ឋអាហ្វ- ហ្គានីស្ថាន ជួបបញ្ហាទុរ្ភិក្ស។ នៅពេលអាមេរិក ដកកងទ័ពចេញយ៉ាងប្រថុចញ៉ុច នោះ ពួកតាលីបង់ ក៏ចូលកាន់អំណាចវិញ ដោយយករបបអ៊ិស្លាមជ្រុលនិយម មកប្រើ ជាហេតុនាំឱ្យបណ្តាប្រទេសប្រជាធិបតេយ្យ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ សូម្បីតែរូបិយប័ណ្ណបរទេស ជាពិសេស ប្រាក់ដុល្លារអាមេរិក ក៏ពួកតាលីបង់ មិន ឱ្យចាយវាយដែរ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសដ៏ក្រីក្រ កើតសង្គ្រាមនេះ ធ្លាក់គ្រឹប ទៅ រងគ្រោះដល់ប្រជាពលរដ្ឋប្រឈមដាច់ពោះស្លាប់។
ដច្នេះ អ.ស.ប មហាអំណាច មិនអាចឈរបាំងដៃមើលជនស៊ីវិលស្លាប់ដោយ ការអត់ឃ្លាននោះទេ ចាំបាច់ត្រូវតែដឹក “ជំនួយមនុស្សធម៌” ទៅជួយឱ្យទាន់ ពេលវេលា។ កូរ៉េខាងជើង ជារបបផ្តាច់ការ ក៏រងគ្រោះដល់ប្រជាពលរដ្ឋដែរ បើ គ្មានជំនួយមនុស្សធម៌ ធ្វើឱ្យពលរដ្ឋឬជនស៊ីវិលដាច់បាយ។ ប្រទេសមីយ៉ាន់ម៉ារ ឬភូមា កំពុងផ្ទុះសង្គ្រាមជាបណ្តើរៗហើយ ដោយសារឧត្តមសេនីយ៍យោធា មិន អុងហ្លាំង សុខៗយកជ័រព្នៅត្បៀតក្លៀក។ ធម្មតាអ្នកជួយ មិនចូលចិត្តរបបរដ្ឋ-ប្រហារនោះទេ តែគេអាណិតអាសូរប្រជាជនក្រីក្រ ជាពិសេសកុមារ មិនពាក់ព័ន្ធ នយោបាយទេ។
ជំនួយមនុស្សធម៌ មិនអាចអត់បានឡើយ ប៉ុន្តែបើមិនបើកទ្វារប្រទេសដូច ប៉ុល ពត ក៏គេមិនអាចដឹកជំនួយមកបានដែរ ដោយទុកឱ្យប្រជាពលរដ្ឋអត់បាយ ក្រហាយទឹក៕