បារាំង៖ឈាន នីហ្សា បានរៀបចំធ្វើអាជីវកម្មទាក់ទងផ្នែកគ្រឿងសម្អាង(Cosmetic)សារជាថ្មីឡើងវិញហើយ បន្ទាប់ពីស្ថានភាពកូវីដបានវិលទៅមករកស្ថានភាពស្ងប់ស្ងាត់និងល្អប្រសើរជាងមុននៅពេលនេះ។យ៉ាងណានីហ្សា មិនទាន់កំណត់ពេលវេលានៃការវិលមកស្រុកដើម្បីសម្ពោធហាងនោះទេ បើទោះជានាងបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក្រសួងសុខាភិបាលមិនតម្រូវឲ្យធ្វើចត្តាឡីស័ក្កក៍ដោយ។ប៉ុន្ដែនីហ្សា ថាមុខរបរថ្មីរបស់នាងនោះនឹងតំណើរការក្នុងពេលដ៍ឆាប់ៗនេះហើយដែលមានការរៀបចំហាងនៅទីក្រុងភ្នំពេញព្រោះនាងមានបងប្អូនជាអ្នករៀបចំឲ្យ ខណៈដែលរូបនាងវិញនឹងLive ពីបារាំងសិនដើម្បីបង្ហាញនិងលក់ផលិតផលGGNG នៅចុងខែធ្នូឆ្នាំ២០២១នេះទៅអតិថិជន ទម្រាំពេលវេលាសមស្របនាងនឹងចុះមកដល់ស្រុកខ្មែរតែម្ដង។តែនីហ្សា មិនប្រាប់ថាមុខជំនួញដែលនាងហៀបនឹងតំណើរការនៅពេលខាងមុខនេះ នឹងចំណាយដើមទុនអស់ប៉ុន្មាននោះទេ គ្រាន់តែថាផលិតផលនិងអ៊ឺវ៉ាន់ទាំងនោះសុទ្ធតែជាម៉ាកល្បីៗនិងមានគុណភាពល្អនាំចូលពីបរទេសហើយអតិថិជននឹងមានទំនុកចិត្តលើនាងជាមិនខាន។
គូសបញ្ជាក់ថាឈាន នីហ្សា បានរៀបគម្រោងបើករបរថ្មីទាក់ទងការនាំគ្រឿងCosmetic និងកាបូបប្រេន ប្រេនម៉ាកល្បីៗពីបរទេសចូលមកស្រុកខ្មែរតាំងពីចុងឆ្នាំ២០២០មកម្លេះ តែផែនការណ៍នេះត្រូវបានកកស្ទះដោយសារតែកូវីដ ទើបនាងសម្រេចចិត្តផ្អឹបអស់ជាច្រើនខែ បើទោះជានាងបានរត់ការសុំសិទ្ធិពីក្រសួងពាក់ព័ន្ធ(License)រួចរាល់តាមផ្លូវច្បាប់អស់ហើយក្ដី។អតីតតារាសម្ដែងនិងចម្រៀងរូបនេះបានឲ្យដឹងថានៅពេលដែលអាជីវកម្មរបស់នាងចេញជារូបរាងនិងតំណើរការហើយនោះនាងនឹងចុះមកស្រុកខ្មែរឲ្យបានញឹកញាប់ជាងមុន ខណៈដែលក្រោយរៀបការនិងទៅរស់នៅបារាំងជាង៧ឆ្នាំនោះពេលនេះនាងរស់នៅទីក្រុងប៉ារីសនិងមានកូន២នាក់គឺកូនប្រុសឈ្មោះRichard អាយុជាង៦ឆ្នាំ ខណៈដែលកូនស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។
ឈាន នីហ្សា បន្ថែមថាទោះជានាងបានដើរចេញពីអាជីពសិល្បៈជាច្រើនឆ្នាំក្ដី តែនាងនៅតែស្រលាញ់សិល្បៈដូចដើម ហើយមានមិត្តភក្ដិរបស់នាងមួយជំនួនដែលបន្ដអាជីពមួយនេះរហូតមកដល់ពេលបច្ចុប្បន្ននៅតែមានការសួរសុខទុក្ខដល់រូបនាងនិងការរាប់អានគ្នាដូចពីមុនដែរ ប៉ុន្ដែមិនសូវបានជួបគ្នាដោយផ្ទាល់នោះទេ។នីហ្សា បង្ហើបឲ្យដឹងថាការរស់នៅស្រុកគេនាងជួបបញ្ហាពិបាករឿងញាំអាហារព្រោះនាងចូលចិត្តម្ហូបខ្មែរ ហេតុនេះហើយនៅថ្ងៃអនាគតនាងចង់មករស់នៅស្រុកខ្មែរវិញ ប៉ុន្ដែកូនប្រុសស្រីរបស់នាងនឹងបន្ដរស់នៅនិងរៀនសូត្រនៅបារាំងហេតុនេះហើយនាងនឹងចុះឡើងៗដើម្បីទៅមើលកូននិងយកអ៊ឺវ៉ាន់មកខ្មែរផងដែរ៕