Saturday, December 21, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖សង្សារកាន់តែយល់ចិត្ត

យុគ ចិន្ដា ៖សង្សារកាន់តែយល់ចិត្ត

ភ្នំពេញ៖ចំណងស្នេហ៍ថ្មីរបស់ពិធីការិនីដ៍មានឥទ្ធិពលអ្នកនាងយុគ ចិន្ដា និងបុរសវ័យ​ចំ​ណាស់​ម្នាក់​ដែលបើក​ចំហជាង​២ឆ្នាំទៅហើយនោះ​ពេលនេះអ្នកទាំង២កាន់តែមាន​ការយល់ចិត្ត​ថ្លើម​គ្នាពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យ​ស្នេហា១នេះកាន់តែ​រឹងមាំថែមទៀត។កាលពីពេលថ្មីៗនេះដែរគេឃើញអ្នកនាងយុគ ចិន្ដា បណ្ដើរគូស្នេហ៍ទៅដើរ​កមន្សាន្ដនៅសហគមន៍​អេកូទេសចរណ៍​ជី​ផាត ខេត្ត​កោះកុងដែលមើលទៅអារម្មណ៍អ្នកទាំង២ពិតជាស្រស់ថ្លាខ្លាំងណាស់ ខណៈដែល​មិត្ត​ភក្ដិនិង​សាច់ញាត្តិក្រុមគ្រួសាររបស់អ្នកនាងចិន្ដា បានគាំទ្រពេញទំហ៊ឹងតែម្ដងខំពោះ​ស្នេ​ហាថ្មីរបស់ពិធី​ការិនីជើងចាស់​រូបនេះ​ព្រោះ​សម្អាងថាគូអនាគតរបស់អ្នកនាងចិន្ដា ជាបុរសសុ​ភាព​រាបសារនិងមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់។ប៉ុន្ដែ​ទន្ទឹង​និងនេះ​ក៍មាន​តារាមាត់ចាបមាត់​ព្រាបមួយចំនួនបានខ្សឹបខ្សៀវឲ្យយោបល់អ្នកនាងចិន្ដា ថាគូរតែរកសង្សារឲ្យបាន​សង្ហារ​ជាង​នេះ​ទើបសាក​សមគ្នា ប៉ុន្ដែអ្នកនាងចិន្ដា មិនខ្ចីស្ដាប់យោបល់មិនល្អទាំងនោះឡើយ​ព្រោះថា​នាង​មិនមែនជាមនុស្សត្រចៀកសនោះទេ។

  យុគ ចិន្ដា ធ្លាប់ត្រូវបានគេនិយាយថានាងជាតារាដែល​ជោគជ័យតែការងារសិល្បៈ​និង​មុខ​ជំនួញ​តែរឿង​ស្នេហាវិញ​នាង​បរាជ័យស្ទើតែ​ទាំងស្រុង។ការសម្អាងបែបនេះដោយសារ​តែ​កន្លងមកអ្នកនាងចិន្ដា ធ្លាប់មានព័តមានថា​នាងប្រេះ​ឆា​ស្នេហ៍​ជាមួយលោក​ឧកញ៉ាមហា​សេដ្ឋី​ម្នាក់,Dj ឃ្លាំង និងអាណិកជនខ្មែរមកពីអាមេរិកជាពោះម៉ាយលោកវុទ្ធី បណ្ឌិត ហៅ​សម័យ ។តែគេមិនដែលឃើញអ្នកនាងចិន្ដា បង្ហាញការទុក្ខសោកគាំ្រគ្រាចិត្តដោយសារ​តែវិបត្តិ​បេះ​ដូង​​ម្ដងណាឡើយ។ផ្ទុយ​ទៅវិញ​អ្នកនាងចិន្ដា នៅតែចាត់ទុកថាការងារ​សិល្បៈ​និងមុខ​ជំនួញ​ជាជម្រើស​ទី១ស្នេហាជាជំហ៊ាន​បន្ទាប់ទើបធ្វើ​ឲ្យពេលនេះ​នាង​ក្លាយជាតារាម្នាក់ដែលស្ថិត​ក្នុង​ចំណោម​អ្នកសិល្បករមួយចំនួនទៀតដែលមានទ្រព្យច្រើននាពេលបច្ចុប្បន្ន។

  តាមរយៈអ្នកនាងយុគ ចិន្ដា បង្ហាញកាយវិការជាមួយគូស្នេហ៍ចិត្ត១ថ្លើម១​បែបនេះ​បញ្ជា​ក់​ថាគម្រោងអ្នកនាងគ្រងឈុត​កូនក្រមុំនៅឆ្នាំ២០២២ ខាងមុខនេះអាចនឹងទៅរួច ខណៈដែល​ពេល​នោះ​កូនស្រីសំណព្វចិត្តរបស់នាងកញ្ញាយុគ ដាពេជ្រ ហៅស្រីអម និងមាន​វ័យ​១៨ឆ្នាំ​ពេញក្រមុំស្ដូកតែម្ដង ដែលអ្នកនាងចិន្ដា ធ្លាប់ប្រាប់ថានាងនឹងឲ្យកូនស្រីធ្វើជា​កូនកណ្ដើក​ឲ្យនាងតែម្ដង។គេជឿរថាក្រោយអ្នកនាងយុគ ចិន្ដា រៀបការរួចនោះនឹងលែងមានអ្នកហ៊ាន​និយាយថានាងជោគជ័យ​តែ​ការងារប៉ុន្ដែរឿងស្នេហាសូន្យនោះទៀតជាមិនខាន៕

RELATED ARTICLES