ភ្នំពេញ៖ខណៈដែលតារាល្បីៗជូរមុខដូចជាពេជ្រ សោភា,សួស វីសា និងសុខ ពិសី ជាដើមពួកគេសុទ្ធតែមានរថយន្ដទំ នើបផ្ទាល់ខ្លួនជិះចាប់ពី៣គ្រឿងឡើងទៅនោះពេលនេះគេឃើញមាស សុខសោភា ចាប់ផ្ដើមងាកមកលេង រថយន្ដដែរ ហើយដោយថ្មីៗនេះនាងបង្ហាញឡានថ្មីមួយគ្រឿងទៀតម៉ាក Jeep Rubicon តម្លៃជាង៨ម៉ឺនដុល្លារ បន្ថែម ពីរថយន្ដដែល នាងមានស្រាប់Land Cruiser V8 ។ការលេងម៉ូដឡានរបស់តារាចម្រៀងសំនៀងផ្អែមសុខសោភា ពេលនេះក្រោយពីនាង ក្លាយទៅជាថៅកែស្រីមានហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាងកាហ្វេនៅក្រុងកំពង់សោម ដែលការ វិនិយោគព្រម គ្នាក្នុងពេលតែមួយនេះសោភា ចាយលុយអស់ជាច្រើនម៉ឺនដុល្លារ។យ៉ាងណាការប្រឡូកវិស័យOnlineរបស់សុខសោភា នៅ ពេលនេះនាងមិនត្រឹមតែលេងម៉ូដរថយន្ដប៉ុណ្ណោះទេ តែក៍អាចនឹងពាក់គ្រឿងអលង្ការជ្រែកៗខ្លួនដូចបណ្ដារអ្នករកស៊ីដូចគ្នា ទៀតទើបអាចទៅរួច ខណៈដែលការស្លៀកពាក់របស់នាងវិញមានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងនៅ រយៈពេលចុងក្រោយនេះ ដោយមានពេលខ្លះនាងលេងStyle យុវវ័យបែបCute តែម្ដងបើទោះជាពេលនេះនាងមានអាយុជាង៤០ឆ្នាំទៅហើយក្ដី។
មាស សុខសោភា បានឈជើងនៅផលិតកម្មរាម ជាង៨ខែហើយក្រោយនាងស្ពាយបង្វេចចេញីថោន ហើយពេល នេះនាងរកបានដៃគូថ្មីគឺប្រុសក្មេងដួង វីរៈសិទ្ធ ដែលមានអាយុប្អូននាងដល់ទៅជាង១០ឆ្នាំ។សុខសោភា ដែលនៅសល់ ពីកុងត្រានៅរាម មិនដល់៤ខែទៀតនឹងត្រូវចប់ក្នុងតំណាក់កាលដំបូង១ឆ្នាំនោះមិនទាន់ធ្វើព្យុះភ្លៀងបានឡើយ ព្រោះគ្មាន បទផ្ទុះ ។ប៉ុន្ដែមជ្ឈដ្ឋានទូទៅមើលឃើញថាការទៅរាម របស់សុខសោភា គឺដើម្បីចាប់ដៃថៅកែ ស្រីរកស៊ីលក់ផលិតផល ជាមួយគ្នាជាជាងការផ្ដោតទៅលើការចង់ល្បីផ្នែកចម្រៀងថែមទៀត។ដោយឡែកស្វាមីសុខសោភា គឺលោកអ៊ឹត រ៉ាដា ជា អាណិកជនខ្មែរមកពីកាណាដាកំពុងកាន់ផលិតកម្មCamtrax នោះក៍មិនមានធ្វើសកម្មភាពណានៅផលិតកម្មផ្ទាល់ខ្លួន របស់សោភា ដូចអំឡុងពេលនាងច្រៀងនៅថោនដែរទើបធ្វើឲ្យសោភា ហាក់នៅទ្រឹង។
ក្រៅពីមាស សុខសោភា តារាដែលជិះរថយន្ដម៉ាកJeep Rubicon មានដូចជានាងរ៉េត ស៊ូហ្សាណា និងឌី សូនីតា ជាដើម៕