Wednesday, May 14, 2025
Homeតារាខ្មែរសូដា នីតា ៖ថាសឿ សុធារ៉ា មុខក្រាស់តែភរិយា​លោក​មីដាដា នៅតែមិនក្វល់សងលុយ

សូដា នីតា ៖ថាសឿ សុធារ៉ា មុខក្រាស់តែភរិយា​លោក​មីដាដា នៅតែមិនក្វល់សងលុយ

ភ្នំពេញ៖ទោះជាសូដា នីតា ព្រមានផងនិយាយពាក្យធ្ងន់ៗដាក់ឲ្យសឿ សុធារ៉ា ចត់បាយរឿងជំពាក់លុយជិត៤ម៉ឺនដុល្លារ មិនព្រមសងនោះយ៉ាងណាក៍សុធារ៉ា នៅតែមិនក្វល់ក្វាយយកលុយមកសងដែរ ហើយនាងថែមទាំងធ្វើឲ្យនីតា ចាត់ទុក​ថាមុខក្រាស់ទៀតផងព្រោះតែកាលពីពេលថ្មីៗនេះសុធារ៉ា សរសេរសំណេរថា”អ្នកដែលបង្កើតហេតុ អ្នកនិង​ទទួល​បាន​ផលទាំងនោះមកវិញ”។ចំណែកនៅលើProfile ហ្វេសបុករបស់សុធារ៉ា មានពាក្យថា”សូមទេវតា បរាមុខពួកអ្នកឲ្យវិនាស លុយគេ ញើសឈាមគេ អ្នកទួលរែក១០ជាតិ តកូនតចៅទៀតមិនអស់ផង”។សូដា នីតា វាចារយ៉ាងខ្លីចំពោះសុធារ៉ា ពេល​នាងឃើញសំណេរទាំងនោះដោយថា”មុខក្រាស់ណាស់ ហ៊ានផុសចឹងទៀត”។តែសុធារ៉ា មិនតបឡើយ។

  គូរបញ្ជាក់ថាសូដា នីតា ធ្លាប់ចេញសារអះអាងថានាងបានឲ្យលុយទៅសឿ សុធារ៉ា ខ្ចីចំនួនជិត៤ម៉ឺនដុល្លារព្រោះ​តែនាង​តេមកអង្វរពេកដោយសារជំពាក់តុងទីនគេ ប៉ុន្ដែពេលដែលបានលុយនោះហើយនាងតេទៅភរិយាលោកមីដាដា រូបនេះ​នាងមិនព្រមលើកឡើយ។តែមានពេលខ្លះនាងបែជាតបថានាងកើតរោគចិត្ត មានប័ណ្ណពីពេទ្យបញ្ជាក់ទៀតផង ហើយ​នាងពិបាកចិត្តចង់សម្លាប់ខ្លួន ហេតុនេះហើយសូមនីតា បំភ្លេចលុយទាំងនោះទៅនាងគ្មានលទ្ធភាពសងនោះទេ។ក្រោយ​ឃើញសារបស់សុធារ៉ា បែបនេះនីតា ផ្ដាំទៅប្រពន្ធលោកមីដាដា ថាបើនាងចង់សម្លាប់ខ្លួន(ព្រោះបំណុល)នាងនឹងចូល​បុណ្យចំនួន១០០០ដុល្លារថែម ហើយបើនាងឆ្កួតមែនហ៊ានដើរស្រាតម្ដង​នាងនឹងលុបបំណុលជិត៤ម៉ឺនដុល្លារ​នោះចោល​ទាំងអស់។ប៉ុន្ដែសុធារ៉ា នៅតែមិនព្រមរកដំណោះស្រាយទើបសូដា នីតា ព្រមានថាអាចនឹងមានដីការកោះ​ហៅដល់កន្លែង​ថតតែម្ដង។

   ថ្វីត្បិតតែសូដា នីតា ព្រមានសឿ សុធារ៉ា ចំៗថានឹងអាចប្ដឹងនាងឡើងតុលាការក្ដី តែរហូតមកដល់ពេលនេះតារាកូន២​នៅ​តែមិនចូលខ្លួនមកដោះស្រាយរឿងលុយដែលជំពាក់សូដា នីតា នោះដដែលហើយតាមព័តមានថានាង​កំពុងថតរឿងភាគ​បុរាណមួយឲ្យហង្សមាស។អ្វីដែលចម្លែកទោះជាពេលនេះសឿ សុធារ៉ា បានរងភាពអាម៉ាសពីការបកអាក្រាតរបស់សូដា នីតា យ៉ាងណាក៍ពេលនេះស្វាមីរបស់នាងលោកសាពួន មីដាដា នៅតែមិនទាន់ចេញមុខការពារកិត្តយសប្រពន្ធឬរកលុយសងសូដា នីតា ជំនួសភរិយារបស់លោកឡើយ៕

RELATED ARTICLES