ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានយកសង្សារថ្មីសំណព្វចិត្តអ្នកមេម៉ាយកូន១សេង សុខគីម ទៅកៀកកើយគ្នានៅឆាកតន្រ្ដីតែម្ដងហើយលោកមេសាថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។យ៉ាងណាក្រោយនាយចឺម ផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់សខ្ចីល្វក់មកនាយ បានយកចិត្តទុកដាក់លើសពីសង្សាររបស់នាយ មុនៗទាំងអស់ដូចជាការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេកហើយពេលលោកមេសា ទៅដើរលេងនៅទីណាឆ្ងាយនាយ មានអារម្មណ៍ថាស្ដាយបើសិនជានាងសុខគីម មិនបានទៅចូលរួម។ចំណែកអតីតសង្សារនាយចឺម នាងហ្វា ហ្វា វិញក្រោយពីយំហើមភ្នែកអស់ជាច្រើនថ្ងៃពេលនេះនាងលែងក្វល់ពីនាយចឺម ទៀតហើយនិងចាប់ផ្ដើមងាកមកលេងខ្លួនសារជាថ្មីឡើងវិញដូចជាការទៅកែពង្រីកសុដន់ជាដើម តែគេមិនដឹងថានាយចឺម នៅស្ដាយសង្សារចាស់ឬអត់នោះទេ ព្រោះថាពេលនេះនាយ កំពុងតែពេញចិត្តស្ដូកសង្សារថ្មីរហូតប្រកាសថានាយ សុំបញ្ឈប់យកសង្សារថែមត្រឹមនេះហើយ។



គូរបញ្ជាក់ថាការយកសង្សារដើរតាមឆាកតន្រ្ដីនិងកៀកកើយគ្នានៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់នាយចឺម នេះមិនមែនជាលើកទី១នោះទេ ប៉ុន្ដែអំឡុងពេលដែលនាយចឺម ភ្ជាប់ស្នេហ៍ជាមួយសង្សារទី១នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,សង្សារទី២នាងពុធ ស្រីខួច រួមទាំងសង្សារទី៣នាងហ្វា ហ្វា ហៅស្រីយី ក៍នាយ ធ្វើបែបនេះដូចគ្នាទាំងអស់ ដែលសកម្មភាពនេះគឺខុសពីតារាចម្រៀងល្បីៗដ៍ទៃទៀតដែលពួកគេកម្រយកសង្សារដើរតាមឆាកកាន់កាបូបឲ្យបែបនេះណាស់។តែនេះជាយុទ្ធសាស្រ្ដរបស់នាយចឺម ដើម្បីធ្វើឲ្យបណ្ដូលចិត្តរបស់នាយ មានទំនុកចិត្តកាន់តែខ្លាំង។



យ៉ាងណាគេជឿរអ្នកមេម៉ាយសេង សុខគីម នឹងមិនប្រឈមហូរទឹកភ្នែកជោគថ្ពាល់ដូចនាងស្រីយី ឡើយព្រោះថាមើលទៅពេលនេះនាយចឺម ហាក់ច្បាស់លាស់និងសង្សារទី៤រូបនេះខ្លាំងណាស់រហូតសម្របខ្លួនដូចពាក្យថា”ស្រលាញ់មេ បំពេរកូន”ទៀតផង។ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាយ មិនទាន់គិតគូដល់រឿងរៀបការជាមួយសង្សារថ្មីនាងសុខគីម នោះទេ។អតីតអ្នកកំប្លែងCtnរូបនេះនៅតែប្រើពាក្យថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយ ត្រឹមសង្សារមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។មហាជនរងចាំមើលថាតើនាយចឺម អាចរក្សារសង្សារទី៤បានដែរឬអត់?



