ភ្នំពេញ៖មាស សុខសោភា បានអាកខានក្នុងការធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ បន្ទាប់ពីការចចាររវាងសោភា និងហង្សមាសត្រូវបរាជ័យកាលពីចុងឆ្នាំ២០២០ ទើបធ្វើឲ្យសោភា ងាកទៅចូលរាម ហើយត្រូវផលិតកម្មជើងថ្មីនេះទាញម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១លោកដួង វីរៈសិទ្ធ ពីហង្សមាសមកធ្វើជាដៃគូរបស់សោភា រយៈពេលជាង៩ខែទៅហើយ។យ៉ាងណាតាមព័តមានថាថៅកែរាម ពេញចិត្តសម្ថភាពតារាចម្រៀងរោមទ្រួងច្រើនលោកឆន សុវណ្ណារាជ ហើយទំនាក់ទំនងរវាងសោភា និងលោករាជ ក៍ស្និតស្នាលគ្នាទៀតទើបធ្វើឲ្យមានការជម្រុញពីFan ទាំងសងខាងចង់ឃើញតារាទាំងពីរចាប់ដៃគូគ្នាច្រៀងឆ្លងឆ្លើយដើម្បីឲ្យសោភា មានដៃគូថ្មីមួយទៀតបន្ថែមពីលើលោកដួង វីរៈសិទ្ធ ។ដោយឡែកលោកសុវណ្ណារាជ មុននេះក៍បង្ហាញពីភាពស្និតស្នាលជាមួយថៅកែរាម ផងដែរដូចជាលោកបានទៅLive លក់ផលិតផលររបស់ម្ចាស់ផលិតកម្មមួយនេះដ៍គូឲ្យភ្ញាក់ផ្អើលទើបអ្នកជំនាញសិល្បៈបានលើកឡើងថារឿងសោភា ធ្វើជាដៃគូរបស់លោកសុវណ្ណារាជ នៅតែអាចទៅរួច។ប៉ុន្ដែអ្នកជំនាញធ្វើភ្លេងម្នាក់ឲ្យសុខសោភា ច្រៀងជាច្រើនបទកន្លងមកនោះបានបង្ហើបឲ្យដឹងថាសុខសោភា និងសុវណ្ណារាជ រាប់អានគ្នាជាយូឆ្នាំមកហើយ។


Composer ម្នាក់បានលើកឡើងថាមាស សុខសោភា និងឆន សុវណ្ណារាជ រាប់អានគ្នាតាំងពីឆ្នាំ២០០៤អំឡុងពេលអ្នកទាំង២ច្រៀងនៅCb ឬU2 ម្លេះ ហើយកន្លងមកពេលសុវណ្ណារាជ ទៅច្រៀងនៅកាណាដា សោភា ដែលមានប្ដីនៅទីនោះជូនដើរលេង។ចំពោះរឿងសុវណ្ណារាជ ទៅលក់ផលិតផលរបស់ថៅកែរាម នោះជាសញ្ញាភ្លើងខៀវមួយដែរសម្រាប់ការអាចនឹងមានភាគរយខ្លះទៅហ្នុង(រាម) តែតាមលោកយល់នោះគ្រាន់តែជាការរកស៊ីច្រើនជាងព្រោះនៅហង្សមាសទោះជាសុវណ្ណារាជ មិនអាចឈក្នុងតំណែងលេខ១ក្ដីតែផលិតកម្មមួយនេះបានចងជើងលោកទៅហើយនោះគឺធ្វើជាគណៈកម្មាការThe Voice Cambodia និងCambodian Idol ជាដើម។


មាស សុខសោភា ក្រៅពីអាកខានធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ ព្រោះការចចារបរាជ័យនៅហង្សមាសនោះនាងក៍បាត់ឱកាសក្នុងការឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ នៅGalaxy ផងដែរ ដោយមានព័តមានថាសោភា មិនចាប់អារម្មណ៍ផលិតកម្មមួយនេះ តែតារារាម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxyមិនដែលទាកទងមកនាងម្ដងណាឡើយ។ប៉ុន្ដែទោះជាសោភា ដែលបែកផលិតកម្មជាមួយសុវណ្ណារាជ ជាង១០ឆ្នាំទៅហើយក្រោយU2 បិតទ្វារនោះក៍តារាទាំង២ធ្លាប់ច្រៀងដៃគូជាមួយគ្នាជាញឹកញាប់តាមបណ្ដារកម្មវិធីផ្សេងៗរួមទាំងConcertsតាមប៉ុស្ដិ៍ទូរទស្សន៍ផងដែរ ហើយអ្នកគាំទ្រពេញចិត្តតារាទាំង២ថាមានទឹកដមសម្លេងស៊ីចង្វាក់គ្នាល្អទៀតផង។


មាស សុខសោភា ត្រូវបានគេផ្ដល់រហ័សនាមថាជាអ្នកចម្រៀងសំនៀងផ្អែមម្នាក់ដែលច្រៀងបទស្លូវជាង១០ឆ្នាំមកនេះស្ទើតែគ្មានអ្នកចម្រៀងស្រីរូបណានាយុគសម័យថ្មីនេះធ្វើបានល្អជាងនាង។តែការចាកចេញពីថោន ជាង១ឆ្នាំធ្វើឲ្យសោភា នៅទ្រឹងបើទោះជាទៅដល់រាម នាងក្លាយទៅជាតួឯកហើយត្រូវប្រុសក្មេងវីរៈសិទ្ធ និពន្ធបទចម្រៀងឲ្យច្រៀងជាបន្ដបន្ទាប់ក្ដី តែសោភា បែជាមកល្បីបទ”Friday Night”ដែលច្រៀងនៅថោន ទៅវិញ។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាសោភា នឹងត្រូវថៅកែរាម ចងជើងដោយមិនអនុញ្ញាត្តិឲ្យនាងដើរចេញពេលចប់កុងត្រានៅតំណាក់កាលដំបូងនៅរយៈពេលជាង៣ខែទៀតនោះឡើយ ព្រោះថាសោភា មករាម គឺផ្ដោតលើការរកស៊ីលក់ផលិតផលជាជាងការចង់ល្បីក្នុងការច្រៀងថែមទៀត។


មហាជនកត់សម្គាល់ថាតាំងពីមាស សុខសោភា ចូលរាម ពេលនេះនាងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា ជាងមុនព្រោះក្រោយពីពួកគេចាប់ដៃគ្នារយៈពេល១៤ឆ្នាំមកអ្នកទាំង២ទើបតែសម្រេចគោលដៅក្នុងការធ្វើជំនួញផ្ទាល់ខ្លួននៅឆ្នាំ២០២០តាមរយៈការបើកហាងកាហ្វេ នៅក្រុងព្រះសីហនុ និងហាងរក្សារសម្រស់នៅតាខ្មៅ។តែតាមព័តមានថាសោភា និងស្វាមីចង់សម្រេចក្ដីសុបិនរួមគ្នាមួយទៀតនោះគឺការបើកយានដ្ឋានក្នុងក្ដីស្រម៉ៃរបស់ពួកគេដែលស្រលាញ់ជាច្រើនឆ្នាំមកហើយ។ដោយឡែកទាក់ទងរឿងរៀបការវិញសោភា អាចនឹងរៀបផែនការណ៍សារជាថ្មីនៅឆ្នាំ២០២២ បន្ទាប់ពីនាងបរាជ័យគ្រងឈុតកូនក្រមុំមែនទែនកាលពីឆ្នាំ២០០៩ និង២០២១៕

