ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលមានវ័យ៤៦ឆ្នាំឈានចូល៤៧ឆ្នាំតែរូបរាងនៅតែសង្ហារជាងអាយុនោះក្រោយចូលGalaxyជាង១ឆ្នាំត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាអតីតតារាហង្សមាសរូបនេះនៅតែរក្សារកេរ្តិ៍ឈ្មោះដូចមុនដដែលពោលគឺការផ្លាស់ប្ដូរផលិតកម្មច្រៀងនោះមិនធ្វើឲ្យលោកធ្លាក់ចុះឡើយបើទោះជាតាមសភាពជាក់ស្ដែងបទចម្រៀងរបស់កំពូលតារាចម្រៀងរូបនេះត្រូវបានគេនិយមច្រៀងគ្រប់ច្រកល្ហកនោះតែបទនៅហង្សមាសស្ទើតែទាំងស្រុងក្ដី។ប៉ុន្ដែលោកព្រាប សុវត្ថិ ដែលប្រៀបបានឧកញ៉ាឬសេដ្ឋីក្នុងសិល្បៈព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ត្រូវបានមនុស្សជំនិតទម្លាយប្រាប់អ្នកកាសែតថាលោកសល់លុយខ្ទង់៣០លានដុល្លារនោះពេលនេះគេកត់សម្គាល់ថាលោកផ្ដោតទៅលើការរកស៊ីផ្នែកអចលនទ្រព្យដូចថៅកែរបស់លោកច្រើនជាងការសម្រុកទីផ្សារចម្រៀង។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះព្រាប សុវត្ថិ ក៍បានបណ្ដុះបណ្ដាលកូនទាំង៣របស់លោកឲ្យរកស៊ីលក់ដីធ្លីផងដែរនៅរយៈពេលចុងក្រោយនេះទើបធ្វើឲ្យកូនៗរបស់លោកហាក់ស្ងប់ស្ងាត់ពីអាជីពចម្រៀងបន្ដិច។



គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ ដែលល្បីល្បាញនៅហង្សមាសជាង២២ឆ្នាំនោះបានចុះកុងត្រាជាមួយGalaxyរយៈពេល៥ឆ្នាំ ប៉ុន្ដែការច្រៀងសម្ដែងរបស់លោកត្រឹមជាង១ឆ្នាំដំបូងនេះត្រូវបានមហាជនមើលឃើញថាGalaxyមិនទាន់ធ្វើបទចម្រៀងមួយណាដែលសាកសមបំផុតជាមួយសម្ថភាពរបស់លោកឡើយពិសេសគឺការប្រើសម្លេងខ្ពស់ៗដូចហង្សមាសធ្លាប់ធ្វើឲ្យព្រាប សុវត្ថិ ច្រៀងនោះ។អ្វីដែលគូរឲ្យខកចិត្តគឺព្រាប សុវត្ថិ នៅតែមិនទាន់រកបានដៃគូតារាចម្រៀងស្រីណាដែលសាកសមជាមួយទេពកោសល្យរបស់លោកនោះទេក្រោយពីពេជ្រ សោភា និងមាស សុខសោភា បដិសេធចូលGalaxy ធ្វើឲ្យតារាជើងខ្លាំងរូបនេះគ្មានជម្រើសណាក្រៅពីច្រៀងដៃគូជាមួយស្រីស្រស់តន់ ចន្ទសីម៉ា ឡើយ។ប៉ុន្ដែលោកនូ ស៊ឹប ថាការច្រៀងដៃគូជាមួយតារាដែលមានបទពិសោធន៍តិចជាងឬអាយុខុសគ្នានោះមិនធ្វើឲ្យប៉ៈពាល់ដល់ប្រជាប្រិយភាពរបស់ព្រាប សុវត្ថិ នោះទេព្រោះតារាវ័យក្មេងនាយុគសម័យនេះពួកគេក៍មានសម្ថភាពខ្លាំងៗដែរ។តែលោកថាច័ន្ទសីម៉ា ចំណេញកេរ្ដិ៍ឈ្មោះច្រើនពីការធ្វើដៃគូនោះ។



មហាជនរងចាំមើលថាតើព្រាប សុវត្ថិ នឹងនៅតែក្ដាប់បានConcerts ធំៗនៅពេលដែលការប្រគុំតន្រ្ដីទាំងឡាយបើកវិញនាពេលខាងមុខនេះដូចអំឡុងពេលលោកច្រៀងហង្សមាសដែរឬទេពេលលោកឈជើងនៅGalaxyនេះ?



