Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីស្រី្តស៊ុយអែតដំបូងលាលែង ក្រោយ​កាន់តំណែងបានជាង១០ម៉ោង

នាយករដ្ឋមន្ត្រីស្រី្តស៊ុយអែតដំបូងលាលែង ក្រោយ​កាន់តំណែងបានជាង១០ម៉ោង

ស៊ុយអែត៖យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៥​ វិច្ឆិកា ២០២១ បានអោយដឹងថា លោក ស្រី MagdalenaAnderssonដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសស៊ុយអែតបានប្រកាសលាលែងពីដំណែង បន្ទាប់ពីចូលកាន់តំណែងមិនទាន់បាន១២ម៉ោងផង ។ការលាលែងពីតំណែងភ្លាមៗនេះត្រូវបានគេដឹងថាបន្ទាប់ពី បរាជ័យ ក្នុងការពិភាក្សាកញ្ចប់ថវិកានៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធ។ការបរាជ័យនេះក៏ដោយសារតែសមាជិកសភាគាំ ទ្រសេចក្តីព្រាង ច្បាប់របស់គណបក្សប្រឆាំង។

ជាមួយគ្នានេះដែរគណបក្សបៃតងក៏បានសម្រេចចិត្តចាកចេញពីរដ្ឋាភិបាលចម្រុះជាមួយក្រុមអ្នកប្រជាធិបតេយ្យសង្គមរបស់លោកស្រី Andersson ផងដែរ។ រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​នៅ​តែ​ជា​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​ចូល​មក។លោកស្រីបានចូលមកជំនួសតំណែងលោក Stefan Löfven ដែលថ្មីៗនេះបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីរបស់ ប្រទេស និងជាមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ ។

Anderssonអាយុ54ឆ្នាំបាននិយាយថានាងបានប្រាប់ប្រធានសភាថា ខ្ញុំសង្ឃឹមថានឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ម្តងទៀតជាប្រមុខនៃគណបក្សតែមួយគឺរដ្ឋាភិបាលសង្គមប្រជាធិបតេយ្យ។នៅព្រឹកថ្ងៃដដែល នេះដែរសមាជិកសភា 117 នាក់បានបោះឆ្នោតយល់ព្រមចំពោះលោកស្រី Andersson 174 នាក់បានច្រានចោលខណៈ 57 នាក់បានអនុប្បវាទ និង សមាជិកសភាម្នាក់អវត្តមាន។នៅក្រោមរដ្ឋធម្មនុញ្ញស៊ុយអែត នាយករដ្ឋមន្ត្រីអាចត្រូវបានដាក់ឈ្មោះ និងគ្រប់គ្រង ដរាប ណាសមាជិកសភាភាគច្រើន – សមាជិកសភាអប្បបរមា 175 មិនប្រឆាំងនឹងពួកគេ៕

RELATED ARTICLES