ភ្នំពេញ៖ពេជ្រ សូលីកា បានលុបចោលគម្រោងដឹកដៃស្វាមីនាងគឹម ហាន រៀបការនៅឆ្នាំ២០២១ដោយសារតែកូវីដយឺតស្ងាត់ ពេក។យ៉ាងណាតារាកូន១រូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចក្ដីសុបិនដ៍ធំរបស់ខ្លួនក្នុងការគ្រងឈុតកូន ក្រមុំ មែន ទែននៅឆ្នាំ២០២២ខាងមុខនេះហើយប្រសិនបើស្ថានភាពកូវីដកាន់តែវិវត្តន៍ទៅរកភាពល្អប្រសើរ។អ្វីដែលគូរឲ្យកត់ សម្គាល់នៅឆ្នាំក្រោយនេះនាងសូលីកា ចង់សម្រេចបំណងធំដល់ទៅ២ព្រមគ្នានោះគឺការដឹកដៃប្ដីក្រាបផ្ទឹម និងការឡើង ផ្ទះវីឡារក្នុងក្ដីស្រម៉ៃរបស់នាងបន្ទាប់ពីបានទិញតាំពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២១មកម្លេះហើយពេលនេះ ក្រុមជាងកំពុងតែ ញាប់ដៃជើងដើម្បីពន្លឿនការសាងសង់ឲ្យឆាប់រួចរាល់។តែនេះមិនមែនជាផ្ទះទី១ឡើយសម្រាប់សូលីកា នោះទេពោលគឺនាងមានផ្ទះនៅបុរីមួយរួចជាស្រេច តែជាទម្លាប់កន្លងមកនាងសូលីកា ចូលចិត្តរស់នៅលើខុនដូច្រើនជាង។



តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីជាអ្នកឌី ហ្សាញម៉ូដ សម្លៀកបំពាក់លោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។ចំណងស្នេហាថ្មីនេះបានធ្វើឲ្យសូលីកា កប់ចោលស្រមោលស្នេហ៍នាពេលអតីតកាល ដ៍ខ្មៅងងិត ហើយនាងរស់នៅយ៉ាងស៊ីវីល័យជាមួយការជិះរថយន្ដទំនើបៗ៣គ្រឿងឆ្លាស់គ្នាគឺPorsche ,Range Rover និងBmw ។



ប៉ុន្ដែអ្វីដែលសូលីកា តូចចិត្តបំផុតនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ីន ស្រីនាង ត្រូវតុលាការប្រកាសសាល ក្រម កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយផ្ទន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំក្រោមការចោទប្រកាន់ពីបទឃាតកម្មតាម មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវបានសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ ព័ន្ធករណី ឃាតកម្មលើគូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី នៅផ្ទះរបស់សូលីកា ។តារាហង្សមាសនាងស្រីពេជ្រ ហៅ សូ លីកា នឹង រៀបការរួមទាំងឡើងផ្ទះវីឡាររបស់នាងនៅ ឆ្នាំ២០២២នេះទាំងដែលគ្មានវត្តមានម្ដាយ នាងចូលរួមសាទរ ឡើយព្រោះតាម ច្បាប់អ្នកស្រីស៊ិន ស្រីនាង នឹងចេញពីពន្ធនាគារវិញនៅឆ្នាំ២០៣៣ ៕



