Sunday, September 22, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖មានយ៊ីអ៊ុនក្រោយកែសម្ផស្ស

តន់ ច័ន្ទសីម៉ា ៖មានយ៊ីអ៊ុនក្រោយកែសម្ផស្ស

  ភ្នំពេញ៖តន់ ច័ន្ទសីម៉ា បន្ទាប់ពីវះកាត់កែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច និងតចង្ការចេញអក្សរVមកស្រី​ស្រស់តូចតន់រូបនេះ​ហាក់​កាន់​តែមានយ៊ីអ៊ុនល្អព្រោះវ៉ាតារាគីឡូប្រហាក់ប្រហែលគ្នាដាច់អស់តែម្ដង។តែតួឯករបស់Galaxyរូបនេះមិនទាន់មាន​ដំណឹងថា​នាង​អាចនឹងឈានទៅកែកន្លែងផ្សេងៗទៀតដូចជាដើមទ្រួងដើម្បីឲ្យកាន់តែស្រស់ស្អាតដូចតារាមួយចំនួនទៀតឬយ៉ាងណានោះទេ ខណៈដែល​កន្លង​​មក​នៅពេលដែលFanសួរនាំនាងរឿង​កែកុនសម្រស់នេះ​នាងថា​គ្មានបំណងធ្វើ​នៅកន្លែង​ណាផ្សេងក្រៅ​ពីច្រ​មុះ និងចង្ការឡើយ។អ្នកគាំទ្រតារាចម្រៀងវ័យ​ក្មេងរូបនេះសរសើរនាង​តន់ ច័ន្ទសីម៉ា ថាក្លាហានដែលហ៊ាននិយាយ​សារ​ភាព​ថា​នាង​ពិតជា​បាន​កែសម្រស់នៅ​ផ្នែកខ្លះ​មែន ដែលខុសពីតារាខ្លះទោះជាកែស្ទើគ្រប់កន្លែងអស់ទៅហើយក្ដី តែពួកគេនៅ​តែ​ព្យា​យាម​លាក់​លៀមដោយថានៅហ្សីន ។

 ទោះជាយ៉ាងណាតន់ ច័ន្ទសីម៉ា ដែលពេលនេះមានវ័យ២៤ឆ្នាំទៅហើយនោះ​នៅតែព្យា​យាម​លាក់រឿងម្ចាស់បេះដូង​ដដែល​ដោយ​ពេល​​នេះ​នាងថានៅទំនេរ បើទោះជាមានព័តមាន​ថា​នាងត្រូវបាន​ពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតបំផុត​ជាច្រើន​ខែទៅ​ហើយ​ក្ដី។អតីត​បេ​ក្ខ​ភាពThe Voice Cambodia រដូវកាលទី២ដែលធ្លាប់ច្រៀងនៅហាងវីហ្វេ្រន១​យប់បានថ្លៃតែ​ជាង១០​ដុល្លារ​នោះពេលនេះត្រូវថៅកែលើកផុតគេអស់ព្រោះតែកំណត់តម្លៃខ្លួននាងច្រៀងConcertsធំ១កម្មវិធីស៊ីថ្លៃដល់​ទៅ៥០០០​ដុល្លារ​ទើបធ្វើឲ្យអ្នករៀបចំកម្មវិធីសិល្បៈទាំងឡាយគ្រវីក្បាលដោយថាបើហ៊ានតែជួលនាងច័ន្ទសីម៉ា ម្នាក់ស្មើតារាល្បី​ល្មមៗ​ដល់ទៅ១០នាក់ឯណ្ណោះ​ហេតុនេះពួកគេគ្មានលទ្ធភាពនោះទេ។

ប៉ុន្ដែលោកតាស្រង់ ថានឹងមិនកែប្រែតម្លៃខ្លួននេះឡើយ​ហើយ​បើអ្នកណាមិនហ៊ានហៅច្រៀងក៍មិនអីដែរព្រោះGalaxyមាន​លទ្ធភាពអាចចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានស្រួលហើយ។តែ​អ្នករៀបចំប្រគុំតន្រ្ដីធំៗទាំងនោះព្រមានសីម៉ា ថាបើនៅ​តែ​ថ្លៃ​ខ្ពស់ជាង​រៀម​ច្បងបែប​នេះទៀតប្រយ័ត្នដេកស្អាត។យ៉ាង​ណា​នាងសីម៉ា បានប្រកាស​កាល​ពីពេលថ្មីៗនេះថានាងទទួលបាន​ការងារថតស្ពតធំៗដែលមានតម្លៃ​ខ្លួនខ្ពស់រហូតធ្វើឲ្យលោក​តាស្រង់ មិននឹកស្មានដល់ទៀតផង។គេចាំមើលថា​តើនាងច័ន្ទ​សី​ម៉ា នឹងត្រូវបានលោក​ព្រាប សុវត្ថិ នឹងខេម ជួយរុញនាង​បន្ថែមតាមរយៈការចាប់ដៃ​ឆ្លាស់គ្នាដើម្បីឲ្យស្រីស្រស់​រូបនេះ​កាន់តែ​បោះពួយទៅមុខថែមទៀតឬមួយក៍សីម៉ា នឹងងាក​ទៅផ្លាស់​ប្ដូរដៃគូថ្មីវិញម្ដង?

RELATED ARTICLES