ភ្នំពេញ៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃព្រហស្បតិ៍ទី ២៥ វិច្ឆិកា ២០២១ បានអោយដឹងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ ឬហៅកាត់ថា ASEM 13 ប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅតែបន្តគ្មាន វត្តមានមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង ដែលល្បីល្បាញខាងបង្រ្កាបយ៉ាងព្រៃផ្សៃលើបាតុករ ដដែល។ នេះគឺជាអវត្តកិច្ចប្រជុំអន្តរជាតិធំៗលើកទីបីក្នុងរយៈពេល២ ដែលលោក មីន អ៊ុងឡាំង ត្រូវបានគេដាក់អោយនៅលើកោះឯកោមួយទាំងក្នុងក្នុងតំបន់អាស៊ានក៏ដូចជានៅលើឆាកអន្តរជាតិ។ប្រមុខរបបសឹកមីយ៉ាន់ម៉ាឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឡើយ។ លោក មីន អ៊ុងឡាំង ត្រូវបានផាត់ចេញពីកិច្ចប្រជុំពីរលើកទៅហើយ។ នេះជាជំហររបស់អាស៊ានដែលមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ារូបនេះ។

ការបន្តប្រើអំពើហិង្សាបង្ក្រាបក្រុមបាតុករ និងប្រជាជនស៊ីវិល ហើយមិនគោរពតាមផែនការប្រាំចំណុចរបស់អាស៊ាន ដែលកត្តាសំខាន់ដែលអាស៊ានចាត់វិធានការប្រឆាំងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា មេដឹកនាំ យោធាមីយ៉ាន់ម៉ាត្រូវបានប្រាប់ឱ្យបញ្ជូនតែអ្នកតំណាងមិនពាក់ព័ន្ធនយោបាយដើម្បីចូលរួមកិច្ចប្រជុំ ASEM ។ ប៉ុន្តែរបបយោធាមីយ៉ាន់ម៉ាបានជូនដំណឹងកម្ពុជាវិញថា មីយ៉ាន់ម៉ានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលឡើយ។

ក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានខែតុលា សមាជិកអាស៊ាន៩ទៀត ជាលើកដំបូង បានដកវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំ។ ការសម្រេចចិត្តមួយនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំរដ្ឋប្រហារបរាជ័យក្នុងស្ដារស្ថានភាពនយោបាយ និងគោរពតាមផែនការ៥ចំណុចរបស់អាស៊ាន។ នៅដើមសប្ដាហ៍នេះ មេដឹកនាំរដ្ឋប្រហារ ក៏គ្មានមុខក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ទោះជាចិនបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋសមាជិកនៃប្លុកនេះឱ្យអនុញ្ញាតឱ្យមីយ៉ាន់ម៉ាមានវត្តមាននៅក្នុងកិច្ចប្រជុំក៏ដោយ។គួរបញ្ជាក់ថាការណ៍ដែលអាស៊ានបានចាត់វិធានការដាក់សម្ពាធលើរបបរដ្ឋប្រហារនេះ ជារឿងមិនធ្លាប់មានពីមុនមកនោះទេ ហើយនេះក៏ងាកឆ្ងាយពីគោលការណ៍មូលដ្ឋាននៃការ មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកដែរ។ជាការឆ្លើយតប របបយោធា បានរិះគន់ប្លុកនេះថា ពួកគេមិនប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានជាយូរមកហើយ៕
