សិង្ហបុរី៖អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសកាលពីថ្ងៃសុក្រទី២៦ វិច្ឆិកា ឆ្នាំ ២០២១ ថា ប្រទេសសិង្ហបុរីនឹងពង្រីកផ្លូវធ្វើដំណើរបើកទ្វារទទួលភ្ញៀវបរទេសទៅកាន់ប្រទេសចំនួន ៦ បន្ថែមទៀតនៅខែក្រោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។ប្រភពព័ត៌មានដដែលនេះបានអោយដឹងថាចាប់ពីថ្ងៃទី 14 ខែធ្នូអ្នកដំណើរមកពីប្រទេសថៃអាចចូលប្រទេសសិង្ហបុរីដោយគ្មានការដាក់ឱ្យនៅដាច់ពីគេ(ចត្តាឡីស័ក)។ ជាមួយគ្នានេះដែរអ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងតួកគីអាចចូលមកប្រទេសសិង្ហបុរីបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី 16 ខែធ្នូ។


ការផ្លាស់ប្តូរចុងក្រោយនេះនឹងបង្កើនចំនួនប្រទេសដែលសិង្ហបុរីបើកអោយចូលមានចំនួនរហូតទៅដល់ 27 ។យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី បាននិយាយថា មុនពេលជំងឺរាតត្បាតកូវីដ-១៩ ប្រទេសទាំង 27 នេះបានរួមចំណែកប្រហែល 60 ភាគរយនៃការមកដល់ប្រចាំថ្ងៃសរុបនៃភ្ញៀវទេសចរបទេសនៅអាកាសយានដ្ឋាន Changi ។អាជ្ញាធរបាននិយាយថាការបន្ថែមចុងក្រោយនេះ នឹងពង្រីកបណ្តាញអាកាសយានដ្ឋាន Changi កាន់តែទូលំទូលាយនិងនិងកសាងឡើងវិញនូវឋានៈរបស់ប្រទេសសិង្ហបុរីជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ ជាមួយនឹងការតភ្ជាប់ជាសកលលោក ។

នៅក្រោមគម្រោង VTL អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ អាចចូលប្រទេសសិង្ហបុរីដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ដោយឡែក។ ពួកគេគ្រាន់តែតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្ត កូវីដ-១៩ ប៉ុណ្ណោះ។ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយថា ប្រទេសសិង្ហបុរីនឹងចាត់ថ្នាក់ប្រទេសអូទ្រីស បែលហ្សិក ក្រូអាស៊ី សាធារណរដ្ឋឆេក លីចតេនស្ទីន និងស្លូវ៉ាគី ជាប្រទេសប្រភេទទី III ចាប់ពីម៉ោង១១និង ៥៩ យប់ថ្ងៃទី 1 ខែធ្នូ។MOH បាននិយាយថា នេះធ្វើឡើងបន្ទាប់ពីស្ថានភាពកាន់តែអាក្រក់នៅក្នុងប្រទេសទាំង៦នៅអឺរ៉ុប។អ្នកធ្វើដំណើរមកពីប្រទេសប្រភេទទី III តម្រូវឱ្យ ស្នាក់នៅផ្ទះរយៈពេល 10 ថ្ងៃនៅកន្លែងស្នាក់នៅរបស់ពួកគេ បន្ថែមពីលើការធ្វើតេស្តរកកូវីដ-១៩ ៕
