ភ្នំពេញ៖មាស សុខសោភា បាខកខានចាប់ដៃជាមួយតារាចម្រៀងឈានមុខគេរបស់ហង្សមាសលោកខេមរៈ សិរីមន្ដ ក្រោយពីនាងបានចរចារមិនត្រូវរ៉ូវគ្នាជាមួយផលិតកម្មធំនេះកាលពីចុងឆ្នាំ២០២០ ធ្វើឲ្យសោភា រសាត់អណ្ដែតទៅដល់រាម។មិនមែនតែបាត់បង់ឱកាសច្រៀងសម្ដែងជាមួយខេមរៈ សិរីមន្ដ ម្នាក់ទេ តែសោភា ក៍របូតបាត់ការធ្វើជាដៃគូជាមួយលោកព្រាប សុវត្ថិ របស់Galaxy ផងដែរក្រោយនាងមិនចាប់អារម្មណ៍ទៅចូលរួមទ្រនុំថ្មីនេះ ខណៈដែលសោភា ផ្ទាល់ប្រាប់ថាGalaxyមិនដែលទាក់មកនាងម្ដងណាឡើយ។មានព័តមានថាការដែលសុខសោភា ត្រូវបានGalaxy មិនព្យាយាមអូសទាញនាងដោយប្រើលុយទិញដូចលោកព្រាប សុវត្ថិ នោះព្រោះតែនាងនិងលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មនេះមិនសូវត្រូវគ្នាជាមួយនាង។ប៉ុន្ដែតាស្រង់ ធ្លាប់ប្រាប់ថាលោកមិនដែលមានបញ្ហារណាមួយជាមួយសុខសោភា ឡើយ។


មាស សុខសោភា ច្រៀងនៅរាម ជាង៩ខែទៅហើយដោយចាប់ដៃជាមួយតារាចម្រៀងដួង វីរៈសិទ្ធ ហើយមានការលើកឡើងពីទស្សនិកជនថាពេលដែលតារាទាំង២សម្ដែងMVជាមួយគ្នាមិនសូវសមឡើយព្រោះថាវីរៈសិទ្ធ មានអាយុប្អូនសុខសោភា ដល់ទៅ១៣ឆ្នាំឯណ្ណោះទើបធ្វើឲ្យសោភា មិនសូវសង្ឃឹមនោះទេ ប៉ុន្ដែបើពេលនេះនាងបានចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ឬព្រាប សុវត្ថិ ម្លេះផ្ទុះបាត់ទៅហើយ។យ៉ាងណាចំពោះសំណួរថាតើមាស សុខសោភា ស្ដាយក្រោយឬអត់ក្រោយជ្រើសរាម ចោលហង្សមាស និងGalaxyនោះ ចម្លើយច្បាស់ជាសុខសោភា គ្មានការស្ដាយឬខកចិត្តនោះទេព្រោះថាការមកដល់ទ្រនុំថ្មីនេះសុខសោភា បានបង្កើតមុខរបរដល់ទៅ២ក្នុងពេលតំណាលគ្នានោះគឺហាងកាហ្វេនៅក្រុងកំពង់សោម និងហាងលក់ផលិតផលនៅក្រុងតាខ្មៅ។អ្វីដែលសំខាន់សុខសោភា កុងត្រាឲ្យរាម តែ១ឆ្នាំប៉ុណ្ណោះហេតុនេះហើយបើនាងមិនបន្ដកុងត្រាថ្មីទេនោះការងាកទៅចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ឬព្រាប សុវត្ថិ នោះមិនទាន់យឺតពេលឡើយ។


អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា នៅតែជាតារាដែលគ្មានអ្នកចម្រៀងណាវ៉ាបានទេរយៈពេល១០ឆ្នាំចុងក្រោយនេះខាងច្រៀងបទស្លូវ ហេតុនេះហើយទោះជានាងទៅច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដដែល។ប៉ុន្ដែបើសុខ សោភា ចូលហង្សមាសធ្វើជាដៃគូជាមួយលោកខេមរៈ សិរីមន្ដ ឬទៅGalaxy ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ប្រាកដជាពេលនេះសុខសោភា គ្មានតារាណាអាចប្រជែងជាមួយនាងបានឡើយ។ដោយឡែកការដែលសោភា ងាកទៅចាប់ដៃជាមួយលោកដួង វីរៈសិទ្ធ នោះលោកនូ ស៊ឹប ថាទោះជាអាយុតារាទាំង២ខុសគ្នាជាច្រើនឆ្នាំក្ដី ប៉ុន្ដែអាចធ្វើជាដៃគូគ្នាបានព្រោះវីរៈសិទ្ធ ជាតារាចម្រៀងវ័យក្មេងម្នាក់ដែលមានប្រជាប្រិយភាព។អតីតតារាចម្រៀងហង្សមាសរូបនេះថែមទាំងជឿរជាក់ថាសម្ថភាពដូចសុខសោភា មិនមែនតែហង្សមាសទេ ដែលចង់បាននាង តែផលិតកម្មណាក៍ត្រូវការនាងដែរ។


មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការទៅរាម គឺដើម្បីច្រៀងផងនិងរកស៊ីផង ខណៈដែលអ្នកបញ្ជារផ្នែកសម្លេង(Sound)នៅរាម លោកSpy ថាផលិតកម្មមួយនេះបានរៀបចំបទចម្រៀងឲ្យសោភា ច្រៀងជាច្រើនបទហើយសុទ្ធតែមានការសម្រិតសម្រាំងខ្លាំងណាស់ដើម្បីប្រកួតប្រជែងជាមួយទីផ្សារប្រទេសជិតខាង។ប៉ុន្ដែសុខសោភា នៅសល់តែជាង៣ខែទៀតប៉ុណ្ណោះ នឹងផុតកុងត្រាជាមួយរាម នៅតំណាក់កាលដំបូងទៅហើយក្នុងរយៈពេល១ឆ្នាំនោះ។


មាស សុខសោភា ជាតារាដែលចូលចិត្តផ្លាស់ប្ដូរផលិតកម្មច្រៀងមិន ក្រោម៥ដង ឡើយដូចជាកន្លងមកនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែរ,U2 ឬCB ,សាន់ដេ,M និងថោន តែនាងថាគ្មានការបារម្ភច្រើនថាប្ដូរផលិតតកម្មទៅចុះខ្សោយនោះទេ ព្រោះថាFanរបស់នាងជឿរជាក់លើនាងថាច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ។សោភា ដែលមានផលិតកម្មផ្ទាល់ខ្លួនCamtrax នោះនិយាយទៀតថាសម័យនេះទៅហើយទោះជាច្រៀងអត់ផលិតកម្មក៍ល្បីដែរ។

មហាជនរងចាំមើលថាតើមាស សុខសោភា ដែលបាត់ឱកាសច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហើយនាងជ្រើសលោកដួង វីរៈសិទ្ធ នោះតារាចម្រៀងសំនៀងផ្អែមរូបនេះកាន់តែល្បីថែមទៀត ឬប្រឈមចុះខ្សោយ?
