ភ្នំពេញ៖អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតសុខ សោម៉ាវត្តី ជាថ្មីម្ដងទៀតនាងបានចេញមុខសរសើរអនាគតស្វាមីក្មេងកីឡា ករលី វ៉ាហេទ ថាជាមនុស្សប្រុសម្នាក់សាមញ្ញាទេ តែធ្វើឲ្យនាងមានក្ដីសុខយ៉ាងពិតប្រាកដតែម្ដង។ជាមួយគ្នានេះដែរសោម៉ាវត្តី ថែមទាំងមិនចង់ឲ្យរឿងរ៉ាវពីអតីតកាលមករំខានស្នេហ៍ថ្មីរបស់នាងទេ ទើបនាងចង់កប់ចោលស្រមោលស្នេហ៍ចាស់តែម្ដង។សុខ សោម៉ាវត្ដី វាចារថា”អតីតកាលកាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយអតីតកាល ក៍នៅ បន្ដទៀតចុះ តែខ្ញុំរស់ នៅជាមួយបច្ចុប្បន្ននិងអនាគតហើយចា៎ ។គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែយើងមានក្ដីសុខពិត”។



សុខ សោម៉ាវត្តី បានអោបថើបប្រុសក្មេងវ៉ាហេទ យ៉ាងមានក្ដីសុខនៅពេលដែលអ្នកទាំង២បានសាសងគ្នានៅមាត់ទន្លេធ្វើឲ្យពួកគេរងារកាយ៉ារៀងៗខ្លួននៅពេលដែលប៉ៈខ្សល់ត្រជាក់នាខែកត្ដិកនេះទើបត្រូវតែអោបរឹតគ្នាដើម្បីឲ្យមានកម្ដៅបេះដូង។អ្វីដែលសោម៉ាវត្តី កាន់តែមានភាពកក់ក្ដៅថែមទៀតនោះគឺសង្សារថ្មីរបស់នាងម្នាក់នេះមិនត្រឹមតែពូកែទាត់បាល់នោះទេ តែថែមទាំងជំនាញខាងលួងលោមនាងមិនឲ្យទាស់ចិន្ដា នោះទេពិសេសគឺវ៉ាហេទ ស្រលាញ់កូនស្រីនាងដូចជាកូនបង្កើតរបស់គេដែរ(ស្រលាញ់មេបំពេរកូន)។



សូមបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីដើមខែវិចិ្ឆការឆ្នាំ២០១២ តែបានលែងលះគ្នាវិញនៅឆ្នាំ២០១៤ បន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។អំឡុងពេលដែលវត្តី ធ្លាក់ខ្លួនមេម៉ាយជាង៦ឆ្នាំនេះនាងត្រូវបានមន្រ្ដីធំៗនិងអាណិកជនក្រៅស្រុកតាមស្នេហ៍ជាបន្ដបន្ទាប់តែពិធីការិនីរូបនេះធ្លាប់ប្រាប់ថាកូនអ្នកធំ ,ប្រុសអ្នកមានទ្រព្យ មិនមែនមកស្រលាញ់នាងហើយធ្វើឲ្យនាងរំភើបនោះទេ ព្រោះនាងធ្លាប់ស្រលាញ់គ្នាជាមួយអតីតប្ដី៥ឆ្នាំទើបរៀបការ តែទីបំផុតនៅតែបែកគ្នាដដែល ហេតុនេះហើយនាងត្រូវការអ្នកប្រាកដ ច្បាស់លាស់ជាមួយនាង។សោម៉ាវត្តី បន្ថែមទៀតថារឿងមានអ្នកធំ អាណិកជននៅក្រៅស្រុកតាមស្រលាញ់នោះគឺជាការពិតមែនហើយសម្រាប់អ្នកនៅក្រៅស្រុកថែមទាំងធ្លាប់ចង់ធានាររូបនាងនិងកូនឲ្យទៅរស់នៅស្រុកគេទៀតផង ។ប៉ុន្ដែនាងមិនបានទាក់ទងស្នេហាជាមួយប្រុសណានៅបរទេសនោះទេ ខណៈដែលរឿងស្នេហានាងនិងវ៉ាហេទ នាងមិនទាន់គិតគូដល់រឿងរៀបការនោះទេ ព្រោះថាជីវិតនាងធ្លាប់ការប្ដីម្ដងហើយ ហេតុនេះហើយនាងគ្មានផែនការណ៍រៀបការជាលើកទី២ឡើយ៕



