បារាំង៖អតីពិធីការិនីរូបស្រស់អ្នកនាងផូ មុនីពៅ ដែលបានចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមស្វាមីលោកEric Boissoneau ជាមន្រ្ដីបម្រើការឲ្យស្ថានទូតបារាំងកំពុងបពេញភារកិច្ចនៅទីនោះពេលនេះនាងនិងប្ដីរួមទាំងកូនប្រុសវ័យ៤ឆ្នាំ កំពុងធ្វើតំណើរកម្សាន្ដ(Holly Day )នៅប្រទេសបារាំងរយៈពេលខ្លីទើបវិលទៅអូស្រា្ដលីវិញនិងបង្ហួសមកស្រុកខ្មែរនៅថ្ងៃបុណ្យណូអែល”បុណ្យគ្រិស្ដម៉ាស(Christmas)”នៅចុងខែធ្នូឆ្នាំ២០២១ ខាងមុខបន្ទាប់ពីនាងបានអាកខានមកស្រុកកំណើតអស់ជាច្រើនខែដោយសារតែកូវីដផ្ទះខ្លាំងពេក។



ក្នុងជំនួបឆាមឆាតហ្វេសបុកអ្នកនាងផូ មុនីពៅ បានប្រាប់កាលពីថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០២១ អំឡុងពេលនាងនិងគ្រួសារកំពុងដើរលំហែកាយនៅបារាំងនោះថានាងបានកក់សំបុត្រយន្ដហោះរួចរាល់អស់ហើយថានឹងចុះមកស្រុកខ្មែរនៅចុងខែធ្នូ ខាងមុខនេះដើម្បីមកបុណ្យណូអែលនៅភ្នំពេញ ព្រោះនាងមានការនឹករលឹកដល់ឪពុកម្ដាយនៅស្រុកខ្មែរខ្លាំងណាស់ហើយពេលនេះពួកគាត់ចាស់ៗហើយ។អតីតពិធីការិនីCtnរូបនេះបន្ថែមថាពេលដែលនាងបញ្ចប់តំណើរកមន្សាន្ដនៅបារាំងជាមួយស្វាមីនិងកូនហើយនាងនិងក្រុមគ្រួសារត្រូវវិលទៅអូស្រ្ដាលីវិញព្រោះស្វាមីនាងធ្វើការនៅទីនោះមិនទាន់ចប់អាណត្តិនោះទេ ហើយបន្ទាប់មកតាមគម្រោងនាងនឹងទៅស្រុកខ្មែរ។ប៉ុន្ដែអ្វីដែលនាងបារម្ភនៅពេលនេះគឺមានការផ្ទុះVirus កូរ៉ាណាបំលែងថ្មី(Omicron)ព្រោះថាអាថ្មីសាហាវជាងអាចាស់ទៅទៀតហើយនៅប្រទេសមួយចំនួនគេបានបិតជើងយន្ដហោះខ្លះៗហើយ។មុនីពៅ ថារូប នាងនិងស្វាមីបានចាក់វ៉ាក់សាំងគ្រប់ដុសអស់ហើយ តែកូននាងនៅមិនទាន់ចាក់ទេព្រោះនៅក្មេងពេក ហើយនាងមានតែតាម ដានពីVirus ថ្មីនេះយ៉ាងយកចិត្តទុកដាក់បំផុតព្រោះខ្លាចទៅដល់ខ្មែរគេបិតជើងយន្ដហោះចង់ទៅអូស្រា្ដលី គេបិតជើងហោះ ហើរដែរនោះប្រាកដជាពិបាកសម្រាប់ស្វាមីនាងដែលធ្វើការងារនៅស្ថានទូតជាមិនខាន។យ៉ាងណាមុនីពៅ សង្ឃឹមថាអ្វីៗនឹង បានល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះហើយបើគ្មានអ្វីបែ្រប្រួលទេ នោះនាងនឹងមកដល់ស្រុកខ្មែរ នៅចុងខែ១២ខាងមុខ នេះតាមបំណងហើយ។ប៉ុន្ដែបើVirus ថ្មីនោះផ្ទុះខ្លាំងពេកនោះនាងមានតែពន្យាពេលក្នុងការធ្វើតំណើរទៅ ស្រុកសិនព្រោះមិន ចង់ទៅទាំងប្រថុយនោះទេ។



ផូ មុនីពៅ បានរៀបការជាមួយបុរសជនជាតិបារាំងរូបសង្ហារលោកEric Boissoneau កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១១ ដែលចំ ណងស្នេហ៍ជាង១០ឆ្នាំនេះពួកគេទទួលបានកូនប្រុសម្នាក់ឈ្មោះAlexis Boissoneau ឬហៅខ្មែរថាវរម័ន្ដ បុ័រស សូណូ អាយុ ៤ឆ្នាំ ។មុនីពៅ បានឲ្យដឹងថាទៀតថានាងមានគម្រោងយកកូនថែមម្នាក់ទៀតតាំងពីឆ្នាំ ២០២០ តែពេលនេះមិនទាន់ទទួលកាដូធំ នោះឡើយ។ពិធីការិនីនៅតែមានរូបសម្រស់សោភា និងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីនិងកូនប្រុសរូបនោះថាការ មក លេងស្រុកខ្មែរនាងគុំយូណាស់មកហើយព្រោះនឹកក្រុមគ្រួសារពេក ហេតុនេះហើយនាងរំពឹងថានឹងមិនខកចិត្តម្ដងទៀតដោយសារតែកូវីដនោះទេ ព្រោះនាងទទួលបានព័តមានថានៅខ្មែរស្ថានភាពជំងឺមួយនេះបានធូស្រាលច្រើនណាស់ហើយរហូត ដល់រដ្ឋាភិបាលបើកប្រទេសជាធម្មតាឡើងវិញ។តែមុនីពៅ ថារូបនាងនៅតែមានការតាមដានយ៉ាងយកចិត្ត ទុកដាក់បំ ផុតចំពោះVirus បំលែងថ្មីនោះទើបសម្រេចចិត្តក្នុងការធ្វើតំណើរមកបុណ្យណូអែលនៅភ្នំពេញនាថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១៕
ហ៊ឹម វិចិត្រ



