ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងផ្នែកយុវវ័យដែលលេចធ្លោជាងគេនៅហង្សមាសពោលគឺនាងមានយ៊ីអ៊ុនល្អជាងម្ចាស់ពានទាំងឡាយនៅទ្រនុំធំនោះព្រោះត្រូវប៉ាន់ទាំងទីផ្សារចម្រៀងនិងស្ពតពាណិជ្ជកម្មធំៗគឺក្ដាប់ណែនពេញដៃតែម្ដង។ទោះជាយ៉ាងណាការស៊ូហ្សាណា ត្រូវបានគេមើលឃើញថានាងហាក់ពីបាកទប់ទល់ឬតតាំងជាមួយនាងតន់ ច័ន្ទសីម៉ា ទៅវិញនារយៈពេលចុងក្រោយនេះព្រោះតារាGalaxy រូបនេះក្រោយចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម មកនាងមានប្រៀបជាងទីផ្សារតារាចម្រៀងផ្នែកយុវវ័យទាំងឡាយទាំងចម្រៀងនិងស្ពតពាណិជ្ជកម្មនៅមុនតំណាច់ឆ្នាំ២០២១នេះ។ដោយឡែកសម្រាប់ស៊ូហ្សាណា វិញបានឡើងកូដបន្ដិចក្រោយច្រៀងបទ”សង្ស័យ”តែក៍ស្ងាត់បន្ដិចទៅវិញ ខណៈដែលដៃគូដ៍សាកសមជាមួយនាងលោកដួង វីរៈសិទ្ធ បានរត់ចេញពីហង្សមាសទៅរាម ដើម្បីចាប់ដៃគូជាមួយមាស សុខសោភា ទើបធ្វើឲ្យហ្សាណា បង្វែរទៅចាប់ដៃជាមួយកូនប្រុសទី២លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីនាគ បានមួយអន្លើក៍បាត់ទៅវិញ។



អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាស៊ូហ្សាណា មានចំណុចពិសេសគឺរូបសម្រស់ស្រស់ស្អាតនិងច្រៀងបទជាភាសារបរទេសបានល្អ។ប៉ុន្ដែការច្រៀងបទជាភាសារខ្មែររបស់ហ្សាណា នៅមានកម្រិតទាមទារពេលវេលាច្រើនបន្ថែមទៀត។ដោយឡែកលោកនូ ស៊ឹប ថាលោកមិនដែលបានតាមដានតន់ ច័ន្ទសីម៉ា នោះទេគឺធ្លាប់ឭច្រៀងម្ដងៗតែលោកថាតារាយុវ័វយសម័យថ្មីនេះមានសម្ថភាពគូរឲ្យសរសើរ។



ទោះជាអ្នកធ្វើការផ្នែកសិល្បៈបានលើកឡើងថាស្រីស្អាតរ៉េត ស៊ូហ្សាណា បើចង់បានតំណែងតារាស្រីឈានមុខគេនៅហង្សមាសត្រូវការពេលវេលាជាច្រើនឆ្នាំទៀតដើម្បីដុសខាត់សម្ថភាពមែន ប៉ុន្ដែពេជ្រ សោភា ដែលច្រៀងនៅហង្សមាសជាង១៦ឆ្នាំទៅហើយនោះថាហ្សាណា នឹងចូលទៅជំនួសតំណែងនាងនិងឱក សុគន្ធកញ្ញា នៅពេលដែលពួកនាងចាស់ៗទៅនាពេលខាងមុខនេះ។


រ៉េត ស៊ូហ្សាណា មិនធ្លាប់មានរឿងអាស្រូវស្នេហានោះទោះក្នុងការចាប់អាជីពចម្រៀងជាង៣ឆ្នាំមកនេះព្រោះជាទម្លាប់នាងទៅណាគ្រប់ជំហ៊ានតែងតែមានឪពុកម្ដាយតាមការពារជាប្រចាំតែម្ដង ទើបមន្រ្ដីធំៗដែលចង់ឆក់ស្នេហ៍នាងបានបរាជ័យ។យ៉ាងណាហ្សាណា ធ្លាប់បង្ហាញសញ្ញាថានាងមានម្ចាស់បេះដូងហើយតាមរយៈការកាន់ដៃប្រុសម្នាក់កាលពីពាក់កណ្ដាលឆ្នាំ២០២០ម្លេះតែនាងមិនដែលហ៊ានកៀកកើយប្រុសស្នេហ៍ជាចំហម្ដងណាឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នៅរដូវកូវីដនេះស៊ូហ្សាណា បានទិញផ្ទះ២ជុងជាប់គ្នាតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារនិងទិញរថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារថែមទៀតទើបធ្វើឲ្យនាងក្លាយទៅជាតារាវ័យក្មេងដែលមានទ្រព្យច្រើននាពេលបច្ចុប្បន្ន៕

