ភ្នំពេញ៖លោកករុណា ពេជ្រ ដែលកំពុងតែកាន់ទុក្ខជូនឪពុករបស់លោកឧបាសកម៉ុក សាខន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ នោះបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាពេលនេះលោកបានដាក់Visa ទៅស្ថានទូតបារាំងរយៈពេលយូថ្ងៃដើម្បីចេញជួបម្ដាយរបស់លោកដែលកំពុងរស់នៅទីនោះដែលអាចនឹងចេញទៅនៅក្នុងខែធ្នូឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះហើយព្រោះលោកមានការនឹករលឹកដល់ម្ដាយនិងចង់ដឹងពីសុខទុក្ខនិងស្ថានភាពសុខភាពរបស់គាត់ខ្លាំងណាស់។ទោះជាយ៉ាងណាលោកករុណា ពេជ្រ ថាលោកមិនភ្លេចចំពោះការត្រៀមធ្វើបុណ្យគម្រប់១០០ថ្ងៃជូនលោកឪពុកនៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ខាងមុខនេះទេ ហើយប្រសិនបើលោកបានVisa ត្រូវចេញទៅបារាំងនៅខែធ្នូនេះ លោកក៍ត្រូវវិលមកធ្វើបុណ្យជូនឪពុកសិនទើបវិលទៅបារាំងម្ដងទៀតដែរ។



តារាចម្រៀងថោន រូបនេះបានឲ្យដឹងថាតាមពិតលោកបានធ្វើបុណ្យជូនលោកឪពុកគម្រប់៧ថ្ងៃផ្គួប១០០ថ្ងៃរួចទៅហើយកាលពីថ្ងៃទី១៩-២០តុលាឆ្នាំ២០២១ តែនៅថ្ងៃខួប១០០ថ្ងៃពិតប្រាកដលោកនឹងធ្វើបុណ្យជូនឪពុកម្ដងទៀតនៅស្រុកកំណើតរបស់ឪពុកនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។លោកករុណា ពេជ្រ បានឲ្យដឹងដែរថានៅថ្ងៃបុណ្យខួបឪពុករបស់លោកគម្រប់១០០ថ្ងៃនោះលោកមិនបានអញ្ជើញមិត្តភក្ដិអ្នកសិល្បៈរួមអាជីពនោះទេគឺធ្វើបុណ្យតែជាមួយបងប្អូននិងសាច់ញាត្តិនៅស្រុកកំណើតរបស់ឪពុកជាទីកន្លែងដែលបញ្ចុះសពឪពុកលោកនៅម៉ុងទីនោះដែលលោកបានធ្វើជូនឪពុកតាំងពីគាត់នៅមានជីវិតម្លេះ។



គូរបញ្ជាក់ថាលោកករុណា ពេជ្រ ជាកូនទោលក្នុងគ្រួសារហេតុនេះហើយនៅពេលដែលឪពុករបស់លោកបានលាចាកនោះធ្វើឲ្យលោកមានអារម្មណ៍កាន់តែឯកោ តែលោកថាជីវិតរស់នៅម្នាក់ឯងរបស់លោកមានជាច្រើនឆ្នាំមកហើយ ព្រោះលោកទើបតែយកឪពុកមករស់នៅជាមួយរយៈពេល១០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។លោកថាមុនបុណ្យគម្រប់១០០ថ្ងៃរបស់ឪពុកនេះលោកក៍បានយល់សប្ដិឃើញឪពុកជួបរឿងល្អៗ បញ្ជាក់ថាគាត់បានទៅដល់ទីឋានសុខគតិភពហើយ។



សូមបញ្ជាក់ថាលោកករុណា ពេជ្រ បានមើលថែរនិងព្យាបាលជំងឺឪពុកអស់រយៈពេលជាង៣ឆ្នាំដោយចំណាយថវិការអស់ជាង២០ម៉ឺនដុល្លារក្រោយលោកម៉ុក សាខន កើតជំងឺដាច់សសៃឈាមក្នុងខួក្បាលក្លាយជាមនុស្សរុក្ខជាតិ។តារាចម្រៀងថោនរូបនេះក៍បានចំណាយថវិការធ្វើបុណ្យជូនឪពុកអស់ជាង១០ម៉ឺនដុល្លារផងដែរមុនពេលត្រៀមហោះទៅបារាំងជួបម្ដាយនៅទីនោះ ខណៈពេលនេះម្ដាយលោកបានធូស្រាលពីជំងឺត្បៀតសសៃឈាមនិងអាចធ្វើចលនាបានដោយខ្លួនឯងឡើងវិញហើយ៕

