ភ្នំពេញ៖ពេជ្រ សោភា ឆក់បានតំណែងគណៈកម្មាការកម្មវិធីប្រលងចម្រៀងBeat The Best របស់ហង្សមាសដែលតួនាទីនេះសាកសមជាមួយសម្ថភាពរបស់នាងចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំនៅផលិតកម្មធំនេះមានបទពិសោធន៍យ៉ាងជោគជាំនោះ។យ៉ាងណាការរក្សារតំណែងជាCoach កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលថ្មីបានឬអត់នោះត្រូវបានសោភា ធ្លាប់ប្រាប់ថានាងមិនអាចនិយាយទុកមុនបានឡើយ។ប៉ុន្ដែក្រោយស្ងប់ស្ងាត់កូវីដបន្ដិចសោភា អង្គុយកៅអីធ្វើជាគណៈកម្មាការBeat The Best បញ្ជាក់ថានាងមិនត្រូវបានថៅកែមើលរំលងនោះទេ បើទោះជាកន្លងមកគេមើលឃើញថាតំណែងធំៗជាគណៈកម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសស្ថិតក្នុងកណ្ដាប់ដៃឱក សុគន្ធកញ្ញា ព្រោះប្ដីនាងលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទាំងអស់ក្ដី ប៉ុន្ដែពេលនេះសោភា ចាប់ផ្ដើមចេញមុខមាត់ច្រើនជាងមុនហើយ។យ៉ាងណាសំណួរដែលមហាជនចង់ដឹងនោះថាតើតំណែងទាំង៣របស់អតីតតារាចម្រៀងហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលកំពុងនៅទំនេរក្នុងនោះមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះត្រូវបានធ្លាក់មកលើពេជ្រ សោភា ជាអ្នករ៉ាប់រងខ្លះឬថៅកែនឹងប្រគល់ទៅឲ្យលោកខេមរៈ សិរីមន្ដ ទាំងអស់ឬយ៉ាងណានោះនៅមិនទាន់ត្រូវបានអ្នកដឹកនាំកម្មវិធីទាំងនោះទម្លាយចេញឡើយដោយលោកវណ្ណា ធ្លាប់ប្រាប់ថាថ្នាក់ដឹកនាំមិនទាន់គិតដល់ចំណុចទាំងនោះទេ ទោះជាបណ្ដារកម្មវិធីទាំងនោះបានផ្សព្វផ្សាយពីការត្រៀមដំណើរការនៅរដូវកាលថ្មីឆាប់ៗនេះក្ដី។



ពេជ្រ សោភា ដែលធ្លាប់ធ្វើជាគណៈកម្មាការThe Voice Cambodia ២រដូវកាលកន្លងមកនាងមិនទាន់អាចនាំកូនក្រុមលើកពានឡើយ ប៉ុន្ដែបើនិយាយពីបទពិសោធន៍និង ភាព ជោគជ័យរបស់នាង ក្នុងវិស័យចម្រៀងវិញសោភា សាកសមក្នុងការកាន់តំណែងជាCoach ឬគណៈកម្មាទាំងនោះខណៈដែលតារាខ្លះមិនទាន់មានបទពិសោធន៍ក្នុងសិល្បៈច្រើនហើយអត់ទាន់បានឈានដល់ចំណុចស្មើពេជ្រ សោភា ផងក៍ត្រូវបានហង្សមាសរុញទៅឲ្យទៅអង្គុយកៅអីនោះដែរក្នុងនោះមានដូចជាសុខ ស្រីនាង,ផន ស្រីខួច និងនីកូ ជាដើម។ចំពោះពេជ្រ សោភា វិញក្រៅពីចាប់ផ្ដើមកាន់តំណែងធំៗជាបណ្ដើរៗនោះពេលនេះនាងក៍ត្រៀមបញ្ចេញបទថ្មីៗដើម្បីវាយលុកទីផ្សារចម្រៀងសារជាថ្មីផងដែរព្រោះមុននេះអំឡុងពេលកូវីដផ្ទុះខ្លាំងពេកសោភា ថាបានផ្អឹបបទចម្រៀងចំនួន៣០បទមិនហ៊ានព្រលែងចេញព្រោះតែខ្លាចខុសពេលវេលា។អ្វីដែលជាសញ្ញាល្អមួយទៀតសម្រាប់សោភា នោះគឺការរៀបគម្រោងចូលរោងការជាលើកទី៤របស់នាងជាមួយប្រុសក្មេងឆឹម សក្កដា អាចចាប់ផ្ដើមឡើងវិញបានហើយក្រោយពីនាងបានសាងស្នេហ៍ជាចំហអស់ជាង៤ឆ្នាំលើកពេលរៀបការ៣លើកព្រោះតែកូវីដ។ពេជ្រ សោភា ថាទោះជានាងមិនឆ្លើយតបសំណើរសុំរៀបការពីលោកសក្កដា ដែលចង់ធ្វើប្ដីនាងស្របច្បាប់នៅឆ្នាំ២០២២ ខាងមុខនេះមែន តែគ្មានអ្វីប្រែប្រួលនោះទេព្រោះនាងនិងសក្កដា បានយល់ចិត្តថ្លើមគ្នាអស់ទៅហើយ ខណៈដែលក្រុមគ្រួសារទាំងសងខាងក៍បានគាំទ្រដូចគ្នា។ប៉ុន្ដែសម្រាប់លោកសក្កដា ដែលអន្ទះសារចង់តែរៀបការឲ្យបានឆាប់កាន់តែល្អជាមួយអ្នកមេម៉ាយពេជ្រ សោភា នោះគឺប្រុសក្មេងរូបនេះចង់បញ្ចប់រឿងគេចោទថាលោកនិងសោភា លេងស្នេហាក្លែងក្លាយ និងរឿងធំមួយទៀតដែលគេសង្ស័យថាលោកស្រលាញ់ភេទដូចគ្នាមិនមានអារម្មណ៍ស្រលាញ់ស្រ្ដីភេទនោះ។



គូររំលឹកថាពេជ្រ សោភា បានលែងលះជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជាអាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងមានបុរសក្រៅស្រុកតាមស្នេហាតែសោភា ថានាងសុំបឹទបេះដូងប្រុសនៅឯនាយសមុទ្រហើយព្រោះចង់សាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។សោភា ថាតាំងពីធ្លាក់ខ្លួនមេម៉ាយមកជីវិតនាងពោពេញទៅដោយសេរីភាពពេញទំហ៊ឹងតែម្ដងតែពេលខ្លះនាងបែជាផ្ដល់ចម្លើយរឿងរៀបការនេះខុសៗគ្នាទៅវិញដូចជាថាចង់រៀបការពេលស្ងាត់កូវីដទាំងស្រុង និងជូនកាលថានាងធ្លាប់រៀបការម្ដងទៅហើយអីចឹងមិនចង់រៀបការជាលើកទី២នោះទេ។មហាជនរងចាំមើលថាអនាគតស្វាមីថ្មីរបស់ពេជ្រ សោភា ជាលោកឆឹម សក្កដា មែនឬមួយនាងមានជម្រើសស្នេហ៍ប្រុសផ្សេងតែលាក់មុខ?



