Tuesday, September 17, 2024
Homeតារាខ្មែរយូរី ៖ខ្លាចបុរសណាបោកស្នេហា?

យូរី ៖ខ្លាចបុរសណាបោកស្នេហា?

ភ្នំពេញ៖យូរី បញ្ចេញសារជាសាធារណៈហាក់ដូចជានាងចង់​រាងចាលដោយសារតែរឿង​ស្នេហា​ផងនិង​កំពុងថត​តែឈឺ​ចាប់​បេះដូងផងដែរទើបនាងថា​ត្រូវតែទន្ទេញឲ្យចាំមាត់ថា​”គេបោក”​ទេ​។យ៉ាងណាយូរី ថាការតាំងចិត្តបែបនេះនឹង​ធ្វើ​ឲ្យនាង​ប្រ​ឈមជីវិត​នៅលីវជារៀងរហូតតែ​ម្ដង។

   យូរី ថ្លែងថាដើម្បីកុំឲ្យខ្លួនឯង ជ្រួលជ្រើមក្នុងរឿងស្នេហា យើងត្រូវតែទន្ទេញជាប់មាត់​ថា”គេបោកទេៗៗ”។ទោះជាយ៉ាង​ណា​យូរី មិនទម្លាយទេថាតើនាងពិតជាបានជួបរឿង​រ៉ាវ​នោះ​ដោយខ្លួនឯងឬយ៉ាងណា?ហើយតើ​ប្រុសណាម្នាក់ទៅដែលធ្វើឲ្យ​នាង​របួសបេះដូងរហូតធ្វើឲ្យនាងខ្លាចស្នេហាដល់ថ្នាក់ត្រូវដាក់ពាក្យគេបោកនោះឲ្យខួរក្បាលរបស់នាងចងចាំជារៀងរហូតបែបនេះ។ប៉ុន្ដែរឿងដែលគេកត់សម្គាល់មូលហេតុដែលយូរី ចេញពាក្យស្លោកទាំងនោះចេញ​មក​ក្រោយ​​ពីមុននាងនិងលោកថៅកែជា នី ដែលជាអ្នករកស៊ីបើកហាងផឹកស៊ីល្បីៗ​នោះបាន​ចែក​ផ្លូវគ្នាកណ្ដាលទីបន្ទាប់ពីចំណងស្នេហាពួកគេបាន​បើកចំហអស់រយៈ​ពេល​​​ជាង១ឆ្នាំ​ប៉ុណ្ណោះ ទើបថ្មីៗនេះគេឃើញយូរី ទៅទិញរថយន្ដទំនើបជិះដោយខ្លួនឯងទៅថតនិងច្រៀង​សម្ដែងតាមឆាកតន្រ្ដី​ព្រោះ​ចាប់ពីពេលនេះតទៅលោកថៅកែលែងដឹកនាងតាម​រថយន្ដ​លោក​ជូនទៅច្រៀងសម្ដែង​ដូចលើកមុនៗទៀតហើយ។ប៉ុន្ដែ​យូរី មិនបានបង្ហាញការឈឺចាប់​ដោយ​សារ​តែបែកថៅកែ​ចំខែ​កត្ដិកធ្លាក់ខ្យល់នេះទេហើយអ្វីដែលនាងត្រូវធ្វើនៅ​ពេលនេះគឺត្រូវ​តែ​ប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់​មុននឹងទទួលស្នេហាថ្មីដើម្បីគេចផុតពីរឿងគេបោកបេះដូង។

  យូរី ជាតារាចម្រៀងផ្នែកយុវវ័យនៅឆ្នាំ២០២១ក្នុងចំណោមនាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូ​ហ្សា​ណា និងរ៉ាប៊ី ជាដើមដែលពេលនេះ​នាង​រក្សារបានរូបស្រស់​ផូផង់និងលេងក្បាច់រាំប្លែកៗ​កាន់តែខ្លាំងក្រោយពីអស់និស្ស័យស្នេហ៍លោកថៅកែ។ទស្សនិកជន​បាន​លើកឡើងថាស្រីស្អាតដូចនាងយូរី ទោះជាពេលនេះជួបរឿងស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារក្ដី ប៉ុន្ដែ​ប្រាកដ​ជាមានបុរសៗមិនតិចនាក់ឡើយចាំត្រងស្នេហ៍នាងហើយគេជឿរថាយូរី ប្រាកដ​ជា​រក​បានសង្សារថ្មីដែលមាន​ទ្រព្យនិង​រូប​សង្ហារមិនចាញ់ថៅកែនោះទេនៅពេលដ៍ឆាប់ៗខាងមុខនេះ។គេចាំមើលថាពេលយូរី បណ្ដើរសង្សារថ្មីមក​អោបរឹតតើលោក​ថៅកែនឹង​សោកស្ដាយ​ក្រោយឬអត់ព្រោះថាពេលនេះឲ្យតែយូរី ឆ្លើយថាOk នោះបុរសៗដែលអន្ទះសារចាំ​ចម្លើយ​ពីនាង​នោះនិងកំដយូរី មិនឲ្យរងារនិងដឹកនាងទៅច្រៀងរាំសម្ដែងតាមបណ្ដារ​ឆាកតន្រ្ដីទាំង​ឡាយ​ជំនួស​លោកនី ជាមិនខាន៕

RELATED ARTICLES