Tuesday, September 17, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖បេះដូងរងារ

តន់ ច័ន្ទសីម៉ា ៖បេះដូងរងារ

ភ្នំពេញ៖តន់ ច័ន្ទសីម៉ា តែងតែនិយាយដដែលៗថានាងមិនទាន់មានម្ចាស់ចិត្តនោះទេ ពោល​គឺបេះដូងនៅទំនេរ ហើយ​នៅខែ​កត្ដិកធ្លាក់ខ្យល់នេះមានអារម្មណ៍ថាត្រជាក់រងារ មិនដឹង​ថា​មកពីអី្វ?យ៉ាងណាទោះជាសីម៉ា មិនវាចារចំៗ​ថាមាន​រឿងអីបាន​ជាចេះតែរសាប់​រសល់​ក្នុង​ខ្លួនក្ដី ប៉ុន្ដែគេជឿរថាស្រីស្រស់តូចតន់វ័យ២៤ឆ្នាំនេះ​កំពុងតែរងារបេះដូងព្រោះគ្មាន​ភួយ​សាច់​នេះ​ហើយ។ប៉ុន្ដែFanរបស់ច័ន្ទសីម៉ា មួយចំនួនមិនជឿរថានាងគ្មានសង្សារនោះទេគឺគ្រាន់តែ​នាង​ព្យាយាមលាក់ម្ចាស់ចិត្តមិន​ឲ្យគេ​ស្គាល់ច្រើនជាង។

 តន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តែបរាជ័យ​លើក​ពានព្រោះលោកថែល ថៃ ធ្វើបានល្អជាង។ប៉ុន្ដែសីម៉ា បានក្លាយទៅជាតារាចម្រៀងផ្នែក​យុវវ័យ​​ដែល​មានភាពលេចធ្លោខ្លាំងជាងគេនៅGalaxy ហើយបទដែលនាងទទួល​បាន​ការ​គាំទ្រផង រិះ​គន់ផងនៅចុងក្រោយនោះគឺ”Are You Ok?” ខណៈដែលអំឡុងពេលឡើង​កូដ​កាន់តែខ្លាំងនេះសីម៉ា កាន់តែ​លេង​ខ្លួនធ្វើឲ្យសម្រស់របស់នាងប្រែប្រួលស្ទើ​រៀងរាល់ថ្ងៃ​។សីម៉ា ដែលត្រូវគេសង្ស័យថា​នាង​បាន​កែសម្រស់ជាច្រើនផ្នែកនោះ​បានសារភាព​ថានាង​ពិតជាបានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច និង​ចាក់ចង្ការឲ្យចេញជាអក្សរVមែន។តែសីម៉ា ថាផ្នែក​ផ្សេងៗទៀត​នៃរូប​រាងកាយ​របស់​នាងគឺមិនបានធ្វើការកែកុនក្រៅពី២ចំណុច​ទាំង២ខាងលើ​នោះទេ។

  គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា បានត្រូវប៉ាន់ថតស្ពតធំៗនៅរយៈពេលចុងក្រោយនេះ​ជា​មួយ​​តម្លៃខ្លួនរាប់ម៉ឺនដុល្លារ ខណៈ​ដែល​នាង​មានគម្រោង​ចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយ​លោក​ខេម សារជាថ្មីផងដែរ បន្ទាប់ពីជោគជ័យរហូតវ៉ាដាច់អស់តារាផ្នែក​យុវ​វ័យក្រោយពេលនាង​ចេញ​ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ជាច្រើនបទ។តារាដែលធ្លាប់ច្រៀង​នៅ​ហាង​វីហ្រ្វេនដោយ​​បានតម្លៃខ្លួន១យប់តែជាង១០ដុល្លាររូបនេះត្រូវ​បានថៅកែGalaxyកំណត់​តម្លៃ​ខ្លួន​ច្រៀងConcertធំម្ដងដល់ទៅ៥ពាន់ដុល្លារ​ឯ​ណ្ណោះ​​ដែលតម្លៃនេះគឺខ្ពស់ជាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។យ៉ាងណាអ្នកដឹកនាំកម្មវិធីប្រគុំ​តន្រ្ដីបាន​ព្រ​មានសីម៉ា ថា​បើ​នៅតែទារថ្លៃខ្ពស់កប់ពពកបែបនេះទៀត ប្រយ័ត្នដេកស្អាតព្រោះគ្មានគេហ៊ានជួល​។ដោយ​ឡែក​ទាក់រឿង​បេះ​ដូងដែលច័ន្ទសីម៉ា ថាមិនទាន់មានអ្នកថែរនោះតាមព័តមានថា​អតីតអ្នក​ស្មូត​ជាប់​លេខ១មកពីខេត្តតាកែវរូបនេះមានពោះ​ម៉ាយ​ម្នាក់តាមស្នេហ៍។តែសីម៉ា ធ្លាប់ចេញ​សារ​ថា​នាងគ្មានសង្សារបណ្ដើរដូចគេនោះហើយម្ចាស់បេះដូងរបស់​នាងគឺទស្សនិក​ជន៕

RELATED ARTICLES