Tuesday, September 17, 2024
Homeតារាខ្មែរតារា៣ដួងរៀបការក្រោយកូវីដកាន់តែធូស្រាល

តារា៣ដួងរៀបការក្រោយកូវីដកាន់តែធូស្រាល

ភ្នំពេញ៖មុននេះដោយសារតែស្ថានភាពកូវីដ កាន់តែវត្តិន៍មករកភាពល្អប្រសើរនោះមាន​សិល្ប​ករ​​បានរៀបមង្គលការ​ជាបន្ដបន្ទាប់ដូចជានាងវីរៈ និច្ច ការថ្ងៃទី១៦ខែតុលាឆ្នាំ​២០២១,លោក​មូល សុវណ្ណគិរី រៀបការថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០២១ ខណៈដែលតារា៣ដួងទៀតត្រៀមរៀបការ​នៅចុងនិងដើមឆ្នាំក្រោយ។

  ១៖នៅ ស៊ីនឿន៖អតីតតារាចម្រៀងផលិតកម្មស្វាងតារាលោកនៅ ស៊ីនឿន នឹងរៀបការ​ជាមួយគូដណ្ដឹង​ជាអាណិកជនខ្មែរមក​ពីអាមេរិកនាងដូមីនិក(Dominique Som)នៅថ្ងៃទី២២ខែ​ធ្នូ​ឆ្នាំ​២០២២ ខាងមុខនេះហើយដែលរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញនឹងត្រៀម​ចំ​ណាយថវិការជាច្រើនម៉ឺនដុល្លារ។លោកស៊ីនឿន ដែលច្រៀងនៅហង្សមាសហាក់នៅទ្រឹង​នារយៈពេលចុង​ក្រោយព្រោះពិបាកទប់ទល់ជាមួយលោកខេម ប៊ុនថៃ នោះធ្លាប់និយាយថា​ក្រោយ​រៀបការ​រួចលោកនៅតែបន្ដអាជីព​សិល្បៈជា​ធម្មតាព្រោះ​​គូស្នេហ៍លោកមិន​ហាមឃាត់​លោកនោះទេ។

  ២៖វ៉ាន់ នីឡា៖តារាកំប្លែងរូបសម្រស់តូចតន់គូឲ្យក្នក់ក្នាញ់រូបនេះ​ត្រូវបានឪពុករបស់​នាង​​លោក​សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានឲ្យដឹងថាកូនក្រមុំរបស់លោកនឹងរៀប​ការ​នៅខែ២ឬខែ៣ឆ្នាំ២០២២ ខាងមុខនេះក្រោយលើកពេលរៀប​ការអស់២លើក​ដោយ​​សារ​​តែកូវីដ។លោកបន្ថែមថាមង្គលការនោះនឹងប្រព្រឹត្តិទៅតាម​គោលការណ៍របស់ក្រសួងសុខាភិបាលទាំងអស់​មិន​ហ៊ាន​បំពាននោះ។ដោយឡែកកញ្ញាវ៉ាន់ នីឡា ដែលបានភ្ជាប់​ពាក្យ​ជា​មួយ​លោកស៊ុត សក្ការៈ ជាកូនអ្នកស្រីសរ មុន្នីរស្មី ជា​ភរិយាថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅ​នាយចេក ក្រោយនាងផ្ដាច់ពាក្យពីលោកផន រង្សី ជាកូនថៅកែល្ខោនភី សុគន្ធី នោះបាន​និយាយក្នុងជំនួបផ្ទាល់កន្លងមកថានាងនៅតែចាប់អាជីពកំប្លែងតទៅទៀតក្រោយរៀបការរួចព្រោះគូដណ្ដឹងនាងលោកសក្ការៈ មិនចេះប្រចណ្ឌហួងហែងនាងម្ដងណាឡើយ​ទោះជានាងលេងកំប្លែងឈុត​ស្នេហា​ស្និតជាមួយតារាប្រុសណាក៍ដោយ។ប៉ុន្ដែនីឡា ថា​នាង​គ្មានគម្រោងវិលមកចាប់អាជីព​ច្រៀងនិងMCវិញទេ។

   ៣៖ពេជ្រ សោភា៖អ្នកមេម៉ាយឡើងកូដរូបនេះនឹងអាចរៀបការ​នៅដើមឆ្នាំ២០២២ខាង​មុខនេះហើយជាមួយប្រុសក្មេង​លោក​ឆឹម សក្កដា ក្រោយពួកគេលើកពេលរៀបការ៣​ដង​ដោយ​​សារ​តែកូវីដ។សោភា ដែលបានលែងប្ដីអាណិក​ជនខ្មែរមក​ពីអា​មេរិក​លោកឡៅ ឆលី កាលពី​ឆ្នាំ​២០១៦នោះថាដើម្បីកុំឲ្យខកខានជាលើកទី៤​ហេតុនេះហើយនាងសូមមិន​ប្រកាស​រឿងរៀបការនៅ​ថ្ងៃខែណានោះទេគឺចាំឲ្យដល់ពេលរៀបចំចេញជារូបរាងតែម្ដង។ការមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់របស់សោភា នេះ​ធ្វើ​ឲ្យ​ប្រុសក្មេងសក្កដា ឆ្លេឆ្លាអន្ទះសារដូចមាន់​រកពងព្រោះលោកចង់​ធ្វើពិធី​នោះឲ្យបានឆាប់ៗបំផុតដើម្បីបញ្ចប់មន្ទិលគេសង្ស័យ​ថាពួកគេ​សាងស្នេហ៍ក្លែងក្លាយ និងរឿងមានអ្នកខ្លះម៉ៃថាលោកជាបុរសគ្មានអារម្មណ៍លើស្រី្ដភេទ។

 ក្រៅពីនៅ ស៊ីនឿន ,វ៉ាន់ នីឡា និងពេជ្រ សោភា គ្រោងចូលរោងការព្រមគ្នានោះគូ​ស្នេហ៍ប៉ាច គីមមួយ-សយ រតនៈ ,ទេព បូព្រឹក្ស-ងួនចាន់ដេវីត និងនាយចឺម-សេងសុខគីម នោះមិនទាន់មានដំណឹងជាក់លាក់នៃពេលវេលាដែលពួកគេ​ត្រូវ​ក្រាប​ផ្ទឹមជាមួយគ្នាពិតប្រាកដនោះទេ៕

RELATED ARTICLES