Tuesday, September 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖នៅតែមានក្ដីសុខជាមួយGalaxy

ព្រាប សុវត្ថិ ៖នៅតែមានក្ដីសុខជាមួយGalaxy

 ភ្នំពេញ៖ព្រាប សុវត្ថិ ដែលច្រៀងនៅGalaxyទើបបានជាង១ឆ្នាំពីចំនួន​កុងត្រាដំបូងរយៈពេល៥​ឆ្នាំ​នោះត្រូវបានទស្សនិកជន​លើក​​ឡើងថាកំពូលតារា​ចម្រៀងរូបនេះអាចប្រឈមទីផ្សារ​ចម្រៀង​​​​ជាមិនខានព្រោះថាទោះជាលោក​នៅតែជាតួឯករបស់​ផលិត​កម្មថ្មីនេះមែន ប៉ុន្ដែបទ​ចម្រៀងដែលមហាជននិយមគឺជាចម្រៀង​របស់លោកនៅហង្សមាសដដែល​ទោះជាបទ​នោះមាន​ខ្លះចេញជាង១០ឆ្នាំទៅហើយក្ដី តែពួកគេនៅតែពេញចិត្ត។យ៉ាងណាចំពោះលោកព្រាប សុវត្ថិ វិញ​បង្ហាញ​​ថាលោកនៅ​តែពេញ​ចិត្តនិងការធ្វើការជាមួយGalaxy តទៅទៀតព្រោះ​ទំនាក់​​​ទំ​នង​រវាង​​លោកនិងថៅកែផលិតកម្មមួយនេះដូចជា​បងប្អូនបង្កើត​ទៅ​ហើយ។ព្រាប សុវត្ថិ និង​ភរិ​យា​របស់លោកអ្នកស្រីឡុង ស្រីមុំ បានទៅចូលរួមមង្គលការប្អូនពៅថៅកែGalaxy នៅខេត្ត​ព្រៃវែង​កាលពីថ្ងៃទី៦ខែធ្នូ ហើយកំពូលតារាចម្រៀងរូបនេះត្រូវបានតារា​ប្រុសស្រី​គោរព​និងនៅ​តែ​ចាត់​​ទុកលោកថាជាតារាលំ​ដាប់ជូ​មុខគេដូចមុន។

សំណួរដែលមហាជនលើកឡើងថាតើព្រាប សុវត្ថិ នឹងអាចបន្ដច្រៀងនៅGalaxyជិត៤ឆ្នាំទៀត​រហូតដល់ចប់​កុងត្រាឬអត់នោះ​ផលិតកម្ម​មួយនេះធ្លាប់អះអាងពួកគេនឹងធ្វើការជាមួយលោកព្រាប សុវត្ថិ ដល់ទៅ១០ឆ្នាំថែម​ទៀត​ពោល​​គឺ​រហូត​ដល់ឆ្នាំ​២០៣៥​ឯណ្ណោះដែលពេលនោះព្រាប សុវត្ថិ នឹងឈានចូលអាយុ៦២ឆ្នាំ​។ការប្រកាសចងជើងព្រាប សុវត្ថិ យូឆ្នាំ​បែបនេះត្រូវ​បានគេ​លើកឡើងថាព្រោះតែGalaxy ចង់លួងចិត្តដល់អ្នកគាំទ្ររបស់ខ្លួនថា​កុំអាលអស់សង្ឃឹមរឿងព្រាប សុវត្ថិ ម៉េចបាន​មិនសូវល្បី​ខ្លាំង​ដូចនៅ​ហង្សមាស តែផលិត​កម្ម​មួយនេះចង់បញ្ជាក់ថាពួកគេធ្វើការជាមួយព្រាប សុវត្ថិ នៅយូឆ្នាំតទៅ​ទៀត​ណាស់ហេតុ​នេះ​ហើយគូកុំទាន់អាលវាយតម្លៃនៅពេលនេះ។

  ព្រាប សុវត្ថិ នៅរយៈពេលចុងក្រោយនេះបានងាកមករកស៊ីផ្នែក​អចលនទ្រព្យ​ច្រើន​ជាងការងារសិល្បៈ​ទើបមិនសូវ​មានបទ​ចម្រៀងបុកលើទីផ្សារដូចមុននោះទេ ទើប​ធ្វើឲ្យ​លោកហាក់​នៅ​ទ្រឹង។ប៉ុន្ដែលោកកៅ សីហា អ្នកដឹកនាំសម្ដែងភាពយន្ដ​និងMVនៅហង្សមាស​ធ្លាប់​និយាយ​ថាព្រាប សុវត្ថិ ល្បីឡើងហួសផុតគេអស់ទៅហើយ តើឲ្យលោកល្បីយ៉ាងម៉េច​ទៀតទៅ?ដោយ​ឡែក​អ្នកជំនាញសិល្បៈផ្សេងៗទៀតបានលើកឡើង​ថាGalaxyជាផលិតកម្ម​មាន​លុយ ហេតុ​នេះ​ហើយគូតែទិញតារា​ស្រី​ដែល​មាន​សម្ថភាពសាកសមជាមួយព្រាប សុវត្ថិ បន្ថែមពី​លើ​នាង​តន់ ច័ន្ទសីម៉ា នោះនឹងធ្វើឲ្យព្រាប សុវត្ថិ មានទីផ្សារចម្រៀង​ប្រែប្រួល​ថែម​ទៀតជាមិន​ខាន។​តែ​​បើរយៈពេល៥ឆ្នាំព្រាប សុវត្ថិ ច្រៀងតែជាមួយដៃគូតន់ ច័ន្ទសីម៉ា ម្នាក់​គត់នោះលោកអាចនឹង​ចាញ់​ប្រៀបលោកខេម ប៊ុនថៃ ដែលឈជើងនៅហង្សមាស​មានដៃ​គូដូចសួន​បុប្ផាចម្រុះ​ព័ណ​តែម្ដង៕

RELATED ARTICLES